Showing posts with label hotnews. Show all posts
Showing posts with label hotnews. Show all posts

ផឹកទឹក​ក្តៅ​ឧណ្ហ​ៗ ជួយ​បន្សាប​ជាតិពុល​ក្នុង​រាង​កាយ

ការ​ផឹកទឹក​ក្តៅ​ឧណ្ហ​ៗ​ជា​រៀងរាល់ថ្ងៃ គឺជា​ទម្លាប់​សាមញ្ញ​មួយ​ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​យ៉ាង​លើស​ពី​ការ​គ្រាន់តែ​បំបាត់​ការ​ស្រេកទឹក​។ នៅ​ក្នុង​វេជ្ជសាស្ត្រ​បុរាណ​ចិន និង​ឥណ្ឌា ការ​ផឹកទឹក​ក្តៅ​ឧណ្ហ​ៗ​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ជួយ​ទ្រទ្រង់​សុខភាព និង​ព្យាបាល​ជំងឺ​មួយ​ចំនួន​។

អត្ថប្រយោជន៍​ចម្បង​នៃ​ការ​ផឹកទឹក​ក្តៅ​ឧណ្ហ​ៗ

  1. ជួយ​ដល់​ការ​រំលាយ​អាហារ​
  2. ជួយ​បន្សាប​ជាតិពុល​ក្នុង​រាង​កាយ​
  3. បំបាត់​ការ​ឈឺចាប់ និង​រមួល​សាច់ដុំ​
  4. ជួយ​សម្រក​ទម្ងន់​
  5. ជួយ​ដល់​សុខភាព​ផ្លូវដង្ហើម និង​បំពង់ក​
  6. ធ្វើ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ​
  7. ជួយ​បន្ធូរ​អារម្មណ៍​តានតឹង និង​បង្កើន​ការគេង

Drinking Warm Water Helps Detoxify the Body

Drinking warm water daily is a simple habit that provides many benefits beyond quenching thirst. In traditional Chinese and Indian medicine, warm water is believed to support health and help treat certain conditions.

Main benefits of drinking warm water:

  1. Supports digestion
  2. Helps detoxify the body
  3. Relieves pain and muscle cramps
  4. Supports weight loss
  5. Promotes respiratory and throat health
  6. Improves skin health
  7. Relieves stress and improves sleep

ផឹក​ទឹកកក​ច្រើន​ពេក អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ

 


ការ​ផឹក​ទឹកកក ឬ​ភេសជ្ជៈ​ត្រជាក់​ខ្លាំង​ពេក គឺជា​ទម្លាប់​ដែល​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត ជា​ពិសេស​នៅ​តំបន់​ដែល​មាន​អាកាសធាតុ​ក្តៅ​។ ទោះបីជា​វា​មើលទៅ​ហាក់ដូចជា​គ្មាន​គ្រោះថ្នាក់​អ្វី​ក៏​ដោយ ក៏​មានការ​យល់​ឃើញ និង​ការ​សិក្សា​មួយ​ចំនួន​ដែល​បង្ហាញ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​សុខភាព ប្រសិនបើ​ទទួលទាន​ជា​ប្រចាំ ឬ​ក្នុង​បរិមាណ​ច្រើន​។

ផល​ប៉ះពាល់ និង​គ្រោះថ្នាក់​ដែល​អាច​កើត​មាន

ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​:

រំលាយ​អាហារ​យឺត​: ការ​ផឹកទឹក​ត្រជាក់​ខ្លាំង​អាច​ធ្វើ​ឱ្យ​សរសៃឈាម​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​រួម​តូច ដែល​អាច​បន្ថយល្បឿន​នៃ​ការ​រំលាយ​អាហារ​។ រាង​កាយ​ត្រូវ​ចំណាយ​ថាមពល​បន្ថែម​ដើម្បី​កម្តៅ​ទឹក​នោះ មុន​នឹង​អាច​រំលាយ​បាន​ត្រឹមត្រូវ ដែល​ធ្វើ​ឱ្យ​ដំណើរការ​រំលាយ​អាហារ​មាន​ប្រសិទ្ធភាព​ទាប​។

ពិបាក​បំបែក​ខ្លាញ់​: ទឹក​ត្រជាក់​អាច​ធ្វើ​ឱ្យ​ជាតិ​ខ្លាញ់​ក្នុង​អាហារ​ដែល​យើង​ទទួលទាន កក និង​រឹង ដែល​ធ្វើ​ឱ្យ​រាង​កាយ​ពិបាក​បំបែក និង​ស្រូប​យក​សារធាតុចិញ្ចឹម​។ នេះ​អាច​បណ្ដាលឱ្យ​មាន​បញ្ហា​ដូច​ជា ហើមពោះ ឈឺពោះ ឬ​ទល់លាមក​។

ផល​ប៉ះពាល់​លើ​បំពង់ក និង​ផ្លូវដង្ហើម​:

ឈឺបំពង់ក និង​ផ្ដាសាយ​: ការ​ផឹកទឹក​ត្រជាក់​ខ្លាំង​អាច​ធ្វើ​ឱ្យ​ភ្នាស​រំអិល​ក្នុង​បំពង់ក និង​ផ្លូវដង្ហើម​ស្ងួត និង​ចុះ​ខ្សោយ ដែល​ធ្វើ​ឱ្យ​អ្នក​ងាយ​នឹង​ឆ្លង​មេរោគ ឈឺបំពង់ក ក្អក ឬ​ផ្ដាសាយ​។ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ឬ​ងាយ​ប្រតិកម្ម​។

រលាក​បំពង់ក និង​សួត​: សម្រាប់​អ្នក​ដែល​មាន​ជំងឺហឺត ឬ​បញ្ហា​ផ្លូវដង្ហើម​រ៉ាំរ៉ៃ ការ​ផឹក​ទឹកកក​អាច​បង្ក​ឱ្យ​មានការ​រលាក និង​ធ្វើ​ឱ្យ​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ​។

ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ:

ឈឺក្បាល (Brain Freeze): នេះ​ជា​រោគ​សញ្ញា​ទូទៅ​បំផុត​ដែល​មនុស្ស​ជា​ច្រើន​ធ្លាប់​ជួប​ប្រទះ​នៅ​ពេល​ផឹក ឬ​ញ៉ាំ​របស់​ត្រជាក់​ខ្លាំង​ៗ​លឿន​ពេក​។ វា​បណ្ដាល​មក​ពី​ការ​រួម​តូច​ភ្លាម​ៗ​នៃ​សរសៃឈាម​នៅ​ក្នុង​ខួរក្បាល​។

ប៉ះពាល់​ដល់​សរសៃប្រសាទ Vagus: សរសៃប្រសាទ Vagus គឺជា​សរសៃប្រសាទ​ដ៏​ធំ​មួយ​ដែល​លាតសន្ធឹង​ពី​ខួរក្បាល​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ រួម​ទាំង​បេះដូង និង​ប្រព័ន្ធ​រំលាយ​អាហារ​។ ការ​ផឹកទឹក​ត្រជាក់​ខ្លាំង​អាច​ជំរុញ​សរសៃប្រសាទ​នេះ ដែល​អាច​បណ្ដាល​ឱ្យ​ចង្វាក់បេះដូង​យឺត​បណ្ដោះអាសន្ន​។

បន្ថយថាមពល​រាង​កាយ​:

រាង​កាយ​ត្រូវ​ចំណាយ​ថាមពល​ច្រើន​ដើម្បី​កម្តៅ​ទឹក​ដែល​យើង​ផឹក​។ ថាមពល​ដែល​គួរតែ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​រំលាយ​អាហារ ឬ​សកម្មភាព​ផ្សេង​ៗ ត្រូវ​បាន​បង្វែរ​មក​ប្រើ​សម្រាប់​កម្តៅ​ទឹក​ត្រជាក់​វិញ ដែល​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​។

ផល​ប៉ះពាល់​លើ​ធ្មេញ​:

ការ​ផឹកទឹក​ត្រជាក់​ខ្លាំង​ពេក​អាច​ធ្វើ​ឱ្យ​ធ្មេញ​របស់​អ្នក​ងាយ​ប្រតិកម្ម​នឹង​ភាព​ត្រជាក់ ជា​ពិសេស​ប្រសិនបើ​អ្នកមាន​ធ្មេញ​ពុក ឬ​ស្រទាប់​ស្រោប​ធ្មេញ​ចុះ​ខ្សោយ​។

ចំណុច​សម្គាល់

នេះ​គ្រាន់តែ​ជា​ដំណឹង​សម្រាប់​លោក​អ្នក​ឈ្វេងយល់​ប៉ុណ្ណោះ​។ ប្រសិនបើ​លោក​អ្នកមាន​បញ្ហា​សុខភាព​មិន​ប្រក្រតី ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​បានការ​ព្យាបាល​ត្រឹមត្រូវ​៕

Drinking Too Much Iced Water May Affect the Nervous System

Drinking ice water or very cold drinks is common, especially in hot climates. While it may seem harmless, some studies suggest negative health effects if consumed excessively or regularly.

Possible effects and risks include:

Digestive system: Cold water can slow digestion by constricting blood vessels in the digestive tract. It may also harden fats from food, making them harder to break down, causing bloating, stomach pain, or constipation.

Throat and respiratory tract: Cold drinks can dry out the throat lining, making you more vulnerable to infections, sore throats, coughing, or colds. For those with asthma or chronic respiratory issues, it can worsen inflammation.

Nervous system: Brain freeze is a common symptom caused by sudden constriction of blood vessels in the brain. Cold water can also stimulate the vagus nerve, temporarily slowing heart rate.

Energy levels: The body expends extra energy to warm cold water, which may leave you feeling fatigued.

Dental health: Very cold water can cause tooth sensitivity, especially if you have cavities or weakened enamel.

Note: This information is for awareness only. If you experience health issues, consult a medical professional for proper treatment.

មូលហេតុ​ធ្វើ​ឱ្យ​អ្នកមាន​ក្លិន​ខ្លួន​ខ្លាំង

 

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បានជា​ក្លិន​ខ្លួន​របស់​អ្នក​ពេល​ខ្លះ​ហាក់ដូចជា​ខ្លាំង​ជាង​អ្នក​ដទៃ? អ្នកជំនាញ​បាន​លើក​ឡើង​ពី​កត្តា​សំខាន់​ៗ​ចំនួន ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ក្លិន​ខ្លួន​របស់​អ្នក​៖

. អាហារ​ហឹរ និង​មាន​ក្លិន​ឆួល

អាហារ​ដែល​មាន​រសជាតិ​ហឹរ ជូរ ប្រៃ ឬ​មាន​គ្រឿងទេស​ច្រើន​ដូច​ជា ខ្ទឹមស ខ្ទឹមបារាំង ខ្ញី ស្លឹកគ្រៃ ទឹកត្រី ម្ទេស និង​ម្រេច សុទ្ធតែ​អាច​ចូលរួម​ចំណែក​ដល់​ក្លិន​ខ្លួន​។ ផ្លែ​ឈើ​ដែល​មានសារធាតុ​ស្ពាន់ធ័រ​ខ្ពស់​ដូច​ជា ទុរេន និង​តៅហ៊ូ ក៏​ជា​កត្តា​មួយ​ដែរ​។ លើស​ពី​នេះ អាហារ​ហឹរ​ក៏​អាច​ធ្វើ​ឲ្យ​យើង​បែកញើស​កាន់តែ​ច្រើន ដែល​បង្កើន​បញ្ហា​ក្លិន​ខ្លួន​។

. ធាត់​លើស​ទម្ងន់

មនុស្ស​ដែល​មាន​ទម្ងន់​លើស​ទម្ងន់ តែង​មាន​ទំនោរ​មាន​ក្លិន​ខ្លួន​ខ្លាំង​ជាង​មនុស្ស​ស្គម​។ នេះ​មក​ពី​ផ្នត់​សាច់​ដូច​ជា​នៅ​ក្រោម​ក្លៀក ពោះ និង​ក្រលៀន ងាយ​នឹង​សើម ដែល​បង្កើត​បរិយាកាស​អំណោយផល​ដល់​បាក់តេរី​លូតលាស់​បង្កើត​ក្លិន​។ ក្រពេញ​ញើស​នៅ​តំបន់​ទាំងនោះ​ក៏​ផលិត​ញើស​ច្រើន​ជាង​មុន​ផង​ដែរ​ចំពោះ​អ្នក​ដែល​មាន​ទម្ងន់​លើស​។

. អាហារ​ខ្លាញ់ និង​អាហារ​បំពង

អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​អាហារ​បំពង មិន​ត្រឹមតែ​រួមចំណែក​ដល់​ការ​ឡើង​ទម្ងន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ជំរុញ​ក្រពេញ​ញើស​នៅ​ក្រោម​ក្លៀក និង​ក្រលៀន​ឲ្យ​ផលិត​ញើស​កាន់តែ​ច្រើន ដែល​អាច​បង្កើន​ក្លិន​ខ្លួន​ផង​ដែរ​។

. ការ​បរិភោគ​សាច់​ក្រហម

ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ការ​បរិភោគ​សាច់​ក្រហម​ដូច​ជា សាច់​គោ អាច​បង្កើន​ក្លិន​ខ្លួន​ចំពោះ​អ្នកមួយ​ចំនួន ជា​ពិសេស​អ្នក​ដែល​មិនសូវ​បរិភោគ​សាច់​ក្រហម ឬ​អ្នក​ដែល​មិន​ធ្លាប់​បរិភោគ​វា​ច្រើន​។

. ការ​ប្រើប្រាស់​ផលិតផល​បំបាត់​ក្លិន​ខ្លួន​មិន​ត្រឹមត្រូវ

ដូច​ទៅ​នឹង​ផលិតផល​ថែរក្សា​សម្រស់​ដទៃ​ទៀត​ដែរ ផលិតផល​បំបាត់​ក្លិន​ខ្លួន​នីមួយ​ៗ​មាន​ប្រសិទ្ធភាព​ខុស​ៗ​គ្នា​លើ​មនុស្ស​ម្នាក់​ៗ​។ ប្រសិនបើ​ថ្នាំ​បំបាត់​ក្លិន​ខ្លួន​ដែល​អ្នក​កំពុង​ប្រើប្រាស់​មិន​មាន​ប្រសិទ្ធភាព អ្នក​គួរ​សាកល្បង​ផ្លាស់​ប្ដូរ​ទៅ​ប្រភេទ​ផ្សេង​ទៀត ដូច​ជា​បាញ់ ជំនួស​ឲ្យ​ប្រដាប់​រុញ​ឃ្លៀ​ក​ឬ​សាកល្បង​ប្រើ​ផលិតផល​ធម្មជាតិ​ដូច​ជា​រមៀត ជាដើម រហូត​ដល់​រក​ឃើញ​ផលិតផល​ដែល​ស័ក្តិសម​នឹង​អ្នក​៕

Causes of Strong Body Odor

Have you ever wondered why some people seem to have stronger body odor than others? Experts have highlighted five key factors that may influence body odor:

Spicy and pungent foods: Foods with strong flavors like garlic, onions, ginger, lemongrass, fish sauce, chili, and pepper, as well as sulfur-rich foods like durian and tofu, can contribute to body odor. Spicy foods also increase sweating, which worsens odor.

Being overweight: Overweight individuals are more prone to stronger body odor because skin folds (underarms, abdomen, groin) trap moisture, creating a favorable environment for bacterial growth. Sweat glands in these areas also produce more sweat.

Fatty and fried foods: These not only cause weight gain but also stimulate sweat glands in the armpits and groin, producing more sweat and odor.

Red meat consumption: Some studies show that eating red meat, such as beef, can increase body odor, especially in those who rarely consume it.

Improper use of deodorant: Like other beauty products, deodorants vary in effectiveness depending on the person. If your current deodorant is not effective, you may need to try alternatives such as sprays, natural options like turmeric, or other types until you find the right one.

សុខភាពផ្លូវចិត្ត ជួយឱ្យមានសុខភាពល្អ​ ខណៈមនុស្សជិត ៩០% មិនទទួលបានការថែទាំ


រាជធានីភ្នំពេញ៖ អង្គការសុខភាពពិភពលោក បានលើកឡើងថា​ សុខភាពផ្លូវចិត្ត ជួយឱ្យមានសុខភាពល្អ​ ខណៈមនុស្សជិត៩០%មិនទទួលបានការថែទាំណាមួយ ដែលបញ្ហានេះត្រូវតែកែប្រែ។

ការថ្លែងនេះរបស់ លោវេជ្ជបណ្ឌិត Dr. Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក​ នាឱកាស អបអរសាទរ ក្រសួងសុខាភិបាល នៃ​កម្ពុជា ក្នុងការដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមពិសេសរបស់អង្គការសុខភាពពិភពលោក សម្រាប់សុខភាពផ្លូវចិត្ត ដើម្បីកសាង និងពង្រឹងការថែទាំសុខភាពផ្លូវចិត្តប្រកបដោយគុណភាព សម្រាប់ប្រជាជនកម្ពុជាទាំងអស់។

ក្នុងឱកាសនេះ អគ្គនាយកអង្គការសុខភាពពិភពលោក​ បានថ្លែងសង្កត់ធ្ងន់ថា ជាសកល ស្ទើរតែ ៨៥%នៃប្រជាជនមិនបានទទួលសេវាថែទាំណាមួយសម្រាប់សុខភាពផ្លូវចិត្តរបស់គាត់ទេ បញ្ហានេះត្រូវតែកែប្រែ។

ជាមួយនឹងកិច្ចសហការរវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកទាំង ៣កម្រិត អគ្គនាយកអង្គការសុខភាពពិភពលោក សូមជូនពរកម្ពុជាទទួលបានជោគជ័យដ័ត្រចះត្រចង់ ក្នុងការអនុវត្តគម្រោងផ្តួចផ្តើមនេះ។

«ខ្ញុំរង់ចាំមើលកម្មវិបាកជាវិជ្ជមានដែលគម្រោងនេះទទួលបាន​ ពីព្រោះ មិនមានសុខភាពទេ បើសិនមិនមានសុខភាពផ្លូវចិត្ត​» នេះជាប្រសាសន៍អគ្គនាយកអង្គការសុខភាពពិភពលោក​៕



Mental Health Improves Overall Well-Being, While Nearly 90% Receive No Care

Phnom Penh: The World Health Organization (WHO) has stated that mental health plays a crucial role in overall well-being, yet nearly 90% of people worldwide receive no care for mental health — a problem that must be addressed.

Dr. Tedros Adhanom Ghebreyesus, WHO Director-General, made this remark while congratulating Cambodia’s Ministry of Health on launching WHO’s special mental health initiative in Cambodia, aimed at strengthening quality mental health care for all Cambodians.

He emphasized that globally, almost 85% of people have no access to mental health services — an issue that must change.

With cooperation between Cambodia’s Ministry of Health and WHO at all three levels, the Director-General expressed hope that Cambodia will achieve great success in this initiative.

“I look forward to seeing the positive impact of this project, because there is no health without mental health,” he said.

ញាំ​ផ្លែ​ប៉ោម​ជួយ​ឱ្យ​បេះដូង​មាន​សុខភាពល្អ ទប់ស្កាត់​​មហារីក​សុដន់ និង​ការពារ​ឆ្អឹង​ឱ្យ​រឹង​មាំ​

តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ដោយ​មាន​សារធាតុចិញ្ចឹម​ដ៏​ច្រើន​លើសលប់​នាំ​ឱ្យ​ប៉ោម​ក្លាយជា​ផ្លែ​ឈើ​ដែល​មានគុណ​សម្បត្តិ​ពិសេស​ជាង​ផ្លែ​ឈើ​ផ្សេង​ៗ និង​ក្លាយជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នក​ចង់បាន​សុខភាព​ល្អ​ពី​ការ​ទទួលទាន​ផ្លែ​ឈើ​ស្រស់​។

អត្ថប្រយោជន៍​របស់​ផ្លែ​ប៉ោម​មាន

-​ ជួយ​ដល់​សុខភាព​បេះដូង ប៉ោម​ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​សមាសធាតុ​គីមី​ពី​ធម្មជាតិ​ដែល​ក្នុង​នោះ​មាន​ដូច​ជា quercetin , catechin , phloridzin និង​អាស៊ីត chlorogenic បណ្តាសារ​ធាតុគីមី​កើត​ពី​ធម្មជាតិ​ទាំងនេះ​ជួយ​ការពារ​ប្រព័ន្ធ​បេះដូង​(​បេះដូង ឈាម និង​សរសៃឈាម​)​ពី​ការ​បំផ្លាញ​ទាក់ទង​នឹង​អុក​ស៊ី​សែន បន្ថែម​ពី​នេះ​ទៀត សារធាតុ​សរសៃ​ដ៏​សម្បូរ​បែប​របស់​វា បាន​ជួយ​រក្សា​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ឱ្យ​នៅ​ទាប បុគ្គល​ដែល​ទទួលទាន​ប៉ោម​២​ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​បញ្ចុះ​ខ្លាញ់​នេះ​បាន​១៦​ភាគរយ

-​ ទប់ស្កាត់​ជំងឺ​វង្វេងវង្វាន់ បាត់​ការ​ចង​ចាំ ការ​សិក្សា​ពិសោធន៍​ដោយ​សាកលវិទ្យាល័យ Cornell University ទៅ​លើ​សត្វ​កណ្តុ​របា​នរក​ឃើញ​ថា សមាសធាតុ quercetin ក្នុង​ផ្លែ​ប៉ោម​ជួយ​ការពារ​បណ្តា​កោសិការ​ខួរក្បាល​ពី​ការ​បំផ្លាញ​ដោយ​រ៉ា​ឌី​កាល់​សេរី

-​ ទប់ស្កាត់​មហារីក​សួត យោង​លទ្ធផល​នៃ​ការ​ពិសោធ​លើ​មនុស្ស​១​ម៉ឺន​នាក់​បង្ហាញ​ថា អ្នក​ដែល​និយម​ទទួលទាន​ផ្លែ​ប៉ោម ឃើញ​ថា ហានិភ័យ​កើត​មហារីក​សួត​របស់​ពួក​គេ​អាច​កាត់​បន្ថយ​បាន៥០​ភាគរយ អ្នក​ស្រាវជ្រាវ​ជឿ​ថា មាន​ប្រសិទ្ធភាព​បែប​នេះ​ក៏​ព្រោះ ប៉ោម​សម្បូរ​ដោយ​សមាសធាតុ quercetin និង naringin

-​ ទប់ស្កាត់​មហារីក​សុដន់ អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Cornell University បាន​រក​ឃើញ​ថា ទទួលទាន​ប៉ោម​១​ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​កាត់​បន្ថយ​អត្រា​កើត​មហារីក​ដោះ​បាន​១៧​ភាគរយ ខណៈ​ទទួលទាន​៣​ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​កាត់​បន្ថយ​បាន​ដល់​៣៩​ភាគរយ និង​អាច​កាត់​បន្ថយ​អត្រា​ប្រឈម​នេះ​បាន​ដល់​៤៤​ភាគរយ ប្រសិនជា​ទទួលទាន​៦​ផ្លែ​ក្នុង​មួយ​ថ្ងៃ

-​ ទប់ស្កាត់​មហារីក​ពោះវៀនធំ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា សត្វ​កណ្តុរ​ដែល​គេ​ចិញ្ចឹម​ដោយ​អាហារ​ចម្រាញ់​ពី​សម្បក​ប៉ោម អត្រា​ប្រឈម​នឹង​មហារីក​ពោះវៀនធំ​ថយ​ចុះ​៤៣​ភាគរយ សមាសធាតុ pectin ក្នុង​ផ្លែ​ប៉ោម​ត្រូវ​គេ​ជឿជាក់​ថា មាន​ប្រសិទ្ធភាព​រក្សា​ផ្លូវ​រំលាយ​អាហារ​ឱ្យ​មាន​សុខភាព​ល្អ​និង​កាត់​បន្ថយ​ហានិភ័យ​នេះ

-​ ទប់ស្កាត់​មហារីក​ថ្លើម ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា សត្វ​កណ្តុរ​ដែល​គេ​ចិញ្ចឹម​ឱ្យ​ស៊ី​អាហារ​ចម្រាញ់​ពី​សម្បក​ប៉ោម អត្រា​ប្រឈម​នឹង​មហារីក​ថ្លើម​ថយ​ចុះ​៥៧​ភាគរយ​។

-​ ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម សមាសធាតុ pectin បាន​ជួយ​ផ្គត់ផ្គង់​អាស៊ីត galacturonic ដល់​រាង​កាយ​ដែល​អាស៊ីត​នេះ​បាន​ជួយ​កាត់​បន្ថយ​តម្រូវការ​អាំង​ស៊ុ​យ​លី​ន​របស់​រាង​កាយ​ហើយ​អាច​គ្រប់គ្រង​បាន​ជំងឺ​ទឹកនោមផ្អែម

-​ ជួយ​បញ្ចុះទម្ងន់ ការ​សិក្សា​មួយ​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ទទួលទាន​ប៉ោម​៣​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ចុះ​ទម្ងន់​ខ្លួន​ច្រើន​ជាង​ស្ត្រី​ដែល​មិន​បាន​ទទួលទាន

-​ ជួយ​ការពារ​ឆ្អឹង​ឱ្យ​កាន់តែ​រឹង​មាំ ក្រុម​អ្នក​ស្រាវជ្រាវ​បារាំង​បាន​រក​ឃើញ​ថា សមាសធាតុ​ហ្វ្លា​វ៉ូ​ណូ​អុ​ី​ត​ឈ្មោះ phloridzinដែល​មាន​តែ​នៅ​ក្នុង​ផ្លែ​ប៉ោម អាច​ការពារ​ស្ត្រី​អស់​រដូវ​ពី​ជំងឺ​ពុក​ឆ្អឹង ហើយ​ជួយ​បង្កើន​ដង់ស៊ីតេ​ឆ្អឹង​ទៀត​ផង

Eating Apples Supports Heart Health, Prevents Breast Cancer, and Protects Bones

Research shows that due to their abundance of nutrients, apples have unique health benefits compared to other fruits, making them an excellent choice for anyone seeking good health through fresh fruit consumption.

Health benefits of apples include:

1- Supports heart health: Apples are rich in natural compounds such as quercetin, catechin, phloridzin, and chlorogenic acid. These help protect the cardiovascular system (heart, blood, and blood vessels) from oxidative damage. In addition, their high fiber content helps lower bad cholesterol (LDL). Eating 2 apples per day may reduce LDL cholesterol by 16%.

2- Prevents dementia and memory loss: A study by Cornell University on lab mice found that quercetin in apples helps protect brain cells from damage caused by free radicals.

3- Prevents lung cancer: A study of 10,000 people revealed that regular apple consumption reduced the risk of lung cancer by 50%. Researchers believe this is due to apples’ rich quercetin and naringin content.

4- Prevents breast cancer: Cornell University scientists found that eating 1 apple per day could reduce breast cancer risk by 17%. Eating 3 apples per day could reduce risk by 39%, and up to 44% with 6 apples per day.

5- Prevents colon cancer: A study found that mice fed with apple peel extracts had a 43% lower risk of colon cancer. Pectin in apples is believed to support digestive health and reduce cancer risk.

6- Prevents liver cancer: Another study found that mice fed apple peel extracts had a 57% reduced risk of liver cancer.

7- Helps manage diabetes: Pectin provides galacturonic acid, which reduces the body’s need for insulin and helps manage diabetes.

8- Supports weight loss: A Brazilian study found that women who ate 3 apples per day lost more weight than those who did not.

9- Strengthens bones: French researchers discovered that phloridzin, a flavonoid found only in apples, helps protect postmenopausal women from osteoporosis and improves bone density.

អ្នក​ម្តាយ​មាន​ផ្ទៃពោះ គួរតែ​ប្រយ័ត្ន​ចំណុច​នេះ ក្នុង​ពេល​ងូតទឹក


ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អ្វី​ដែល​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​ក្នុង​ពេល​ងូតទឹក​។ តើ​មាន​អ្វី​ខ្លះទៅ?

សីតុណ្ហភាព​នៃ​ទឹក​របស់​អ្នក​មិន​គួរ​ខ្ពស់​ពេក​ទេ ដោយ​ស្ថិត​ក្នុង​ចន្លោះ​ពី​៣៥​អង្សា​សេ ដល់​៣៨​អង្សា​សេ មិន​គួរ​ឲ្យ​លើស​នឹង​ទេ ព្រោះ​ទឹក​ដែល​មាន​សីតុណ្ហភាព​ខ្ពស់ អាច​ធ្វើ​ឲ្យអ្នក​ម្តាយ​វិលមុខ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កូន​ខ្វះ​អុក​ស៊ី​សែន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​កូន​អ្នក​លូតលាស់​មិន​បាន​ល្អ​ឡើយ​។ ចំណែក​ទឹក​ដែល​មាន​សីតុណ្ហភាព​ទាប​ពេក នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ម្តាយ​ផ្តាសាយ​បាន​។

ក្រោយ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ​រួច អ្នក​មិន​គួរ​បន្ត​រក្សា​ទម្លាប់​ត្រាំ​ទឹក​ក្នុង​អាង​ដើម្បី​ងូតទឹក​ឡើយ ព្រោះ​អាច​នាំ​យក​មេរោគ​ចូល​ក្នុង​រាង​កាយ​អ្នក​យ៉ាង​ងាយ​តាម​រយៈ​ស្បូន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ​ជា​ខ្លាំង​។ នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​ងូតទឹក អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដោយ​គួរតែ​ពាក់​ស្បែកជើង​ចូល​ងូតទឹក ទើបអាច​ចៀស​ពី​ការ​រអិល​បាន​៕

Pregnant Mothers Should Be Careful of These Points When Bathing

Below are some precautions that pregnant mothers should keep in mind while bathing. What are they?

Water temperature: The water should not be too hot — ideally between 35°C and 38°C, and should not exceed this range. Water that is too hot may cause dizziness and reduce oxygen supply to the baby, which can affect the baby’s growth. On the other hand, water that is too cold may cause the mother to catch a cold.

Avoid soaking in the tub: After becoming pregnant, you should not continue the habit of soaking in a bathtub, as bacteria can easily enter the body through the womb, which may seriously affect the baby’s health.

Prevent slipping: When taking a shower, mothers should be extra careful and wear bathroom slippers to avoid slipping.

ម៉ាក់​ៗ​ គួរសង្កេត​សញ្ញា​នេះ បញ្ជាក់​ថា​កូន​កំពុង​ពិបាក​ដកដង្ហើម

 

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាកា​រៈ​៣​ដែល​បង្ហាញ​ថា​កូន​កំពុង​តែ​ខ្វះ​អុក​ស៊ី​សែន​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​កូន​ក្នុង​ផ្ទៃ​កម្រើក ម៉ាក់​ៗ​គួរតែ​កត់​ចំនួន និង​ពេលវេលា​ឲ្យ​បាន​ច្បាស់​។ ប្រសិនជា​អ្នក​សង្កេត​ឃើញ​កូន​កម្រើក​ខុសធម្មតា​ពី​អ្វី​ដែល​អ្នក​កត់​រាល់ថ្ងៃ នោះ​ប្រហែលជា​កូន​កំពុង​តែ​ខ្វះ​អុក​ស៊ី​សែន​ក្នុង​ការ​ដកដង្ហើម​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​។

នៅ​ពេល​ដែល​អ្នក​ម្តាយ​តែងតែ​ញ៉ាំ​អាហារ​ដែល​ហិ​រ​ច្រើន និង​អាហារ​មិនល្អ​មួយ​ចំនួន នឹង​ធ្វើ​ឲ្យ​ទឹកភ្លោះ​អ្នក​កង្វក់ ព្រោះ​ជាតិពុល​មិន​អាច​បញ្ចេញ​មក​ទាន់​ពេល ដោយ​ធ្វើ​ឲ្យ​ទឹកភ្លោះ​ប្រែជា​មិន​គ្រប់គ្រាន់​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​អាច​នឹង​ខ្វះ​អុក​ស៊ី​សែន​ក្នុង​ការ​ដកដង្ហើម​បាន​។

នៅ​ពេល​ដែល​បេះដូង​កូន​លោត​ខុសធម្មតា ដោយ​ទាប​ជាង​១២០ ឬ​ខ្ពស់​ជាង​១៦០ នោះ​ជា​ពេល​ដែល​កូន​កំពុង​តែ​ពិបាក​ដកដង្ហើម​ហើយ ដោយ​មិន​មាន​អុក​ស៊ី​សែន​គ្រប់គ្រាន់​សម្រាប់​ឲ្យ​កូន​ដកដង្ហើម​នោះ​ទេ​។ ប៉ុន្តែ​បើ​បេះដូង​កូន​លោត​ចន្លោះ​ពី​១២០​ដល់​១៦០​រៀង​រាល់​នាទី វា​ជា​ការ​ធម្មតា ដោយ​អ្នក​មិន​ចាំបាច់​បារម្ភ​ឡើយ​៕



Moms, Watch for These 3 Signs: Your Baby May Be Struggling to Breathe

Below are three signs that indicate your baby might not be getting enough oxygen. What are they?

Unusual fetal movement: When your baby moves inside the womb, mothers should carefully note the number and timing of movements. If you notice movements that are different from your usual daily record, it may mean the baby is not receiving enough oxygen. In such cases, you should go to the hospital immediately.

Amniotic fluid problems: If a mother frequently eats very oily or unhealthy foods, it can affect the amniotic fluid. Toxins may not be released on time, causing the fluid to become insufficient. This can result in the baby experiencing a lack of oxygen.

Abnormal fetal heartbeat: If the baby’s heartbeat is lower than 120 or higher than 160 beats per minute, it means the baby is struggling to breathe and not receiving enough oxygen. However, if the heartbeat stays between 120 and 160 beats per minute, that is normal, and there is no need to worry.

នារី​ដែល​គេង​ថ្ងៃ នឹង​ទទួល​បាន​ប្រយោជន៍​ដ៏​អស្ចារ្យ

 



ក្រោយ​ពេល​ដែល​នារី​គេង​ថ្ងៃ​រួច នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​នឹក​ស្មាន​មិន​ដល់​។ ដូចនេះ ទោះ​អ្នក​រវល់​យ៉ាងណា​ក៏​ដោយ ក៏​អ្នក​គួរតែ​ឆ្លៀតពេល​គេង​ថ្ងៃត្រង់​ចំនួន​ពី​១៥​នាទី ទៅ​កន្លះ​ម៉ោង ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ខាងក្រោម​។ តើ​មាន​អ្វី​ខ្លះទៅ?

មានការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​អ្នក​បំពេញការងារ ហើយ​មាន​អារម្មណ៍​ស្មុគស្មាញ​ខ្លាំង នោះ​អ្នក​នឹង​ងាយ​កើត​មាន​អាកា​រៈ​លើស​សម្ពាធ​ឈាម​ណាស់​។ ដូចនេះ អ្នក​គួរតែ​រក​ពេលវេលា​ដើម្បី​គេង​ថ្ងៃត្រង់​បាន ព្រោះ​វា​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​អ្នក​បាន​។

នៅ​ពេល​ដែល​អ្នក​អាច​គេង​ថ្ងៃត្រង់​ចំនួន​កន្លះ​ម៉ោង នោះ​បេះដូង​អ្នក​នឹង​មិន​ងាយ​កើត​មាន​បញ្ហា​ឡើយ ព្រោះ​ការ​គេង​ថ្ងៃ​ត្រង់នេះ អាច​ជួយ​ការពារ​បេះដូង​អ្នក​ឲ្យ​ដំណើរការ​ល្អ ថែម​ទាំង​អាច​មាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​ប្រយុទ្ធ​បន្ត​ទៀត​ផង​។

នៅ​ពេល​ដែល​អ្នក​គេង​ថ្ងៃត្រង់ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​អាច​បំបាត់​អារម្មណ៍​នឿយហត់​នោះ​ទេ ថែម​ទាំង​អាច​បង្កើន​ការ​ចង​ចាំ​អ្នក​ទៀត​ផង ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ភ្លេចភ្លាំង​ច្រើន​នោះ​ទេ​។

ប្រព័ន្ធ​ការពារ​រាង​កាយ​អ្នក នឹង​អាច​រឹង​មាំ​ជាង​មុន នៅ​ពេល​ដែល​អ្នកមាន​ទម្លាប់​គេង​ថ្ងៃ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេង​ៗ​ឡើយ ដោយ​សុខភាព​អ្នក​នឹង​ល្អ​ខ្លាំង​ណាស់​។

ប្រសិនជា​អ្នក​តែងតែមាន​អារម្មណ៍​តានតឹង ស្មុគស្មាញ ហើយ​គិត​ច្រើន អ្នក​អាច​សាកល្បង​គេង​ថ្ងៃ​បាន ព្រោះ​វា​អាច​ជួយ​បណ្តេញ​អារម្មណ៍​អាក្រក់​ទាំងនេះ​ចេញ​អស់ ដោយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ឡើង​វិញ​ជា​មិន​ខាន​ឡើយ​។ ដូចនេះ អ្នក​គួរតែ​រក្សា​ទម្លាប់​គេង​ថ្ងៃ​ត្រង់នេះ ដើម្បី​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​កាយ​របស់​អ្នក​៕


The Amazing Benefits of Napping for Women

After a woman takes a nap, she can experience surprising and remarkable benefits. That’s why, no matter how busy you are, you should try to make time for a short nap of 15 to 30 minutes to enjoy the following advantages. So, what are they?

Research has shown that when you are working and feeling very stressed, you are more likely to develop high blood pressure. Therefore, you should find time to nap, as it can help lower your blood pressure.

When you take a nap for about half an hour, your heart will be less likely to develop problems. Napping helps protect your heart, allowing it to function well and giving you enough strength to keep going.

Taking a nap doesn’t just relieve fatigue — it can also improve your memory, helping you to be less forgetful.

Your immune system becomes stronger when you develop a habit of napping. This helps protect you from various illnesses and keeps your health in excellent condition.

If you often feel stressed, overwhelmed, or overthinking, you should try taking a nap. It can drive away these negative feelings and refresh your mind, making you feel more energized. That’s why you should maintain the habit of napping — for both your mental and physical health.

ប្រុង​ប្រយ័ត្ន​! គេង​មិន​លក់​ប្រឈម​នឹងហានិភ័យ​ទាំងនេះ



ការ​គេង​មិន​លក់​អាច​កើតឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ ចាប់ពី​កុមារ​រហូត​ដល់​មនុស្ស​ចាស់​។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុម​មនុស្ស​មួយ​ចំនួន​មាន​ហានិភ័យ​ខ្ពស់​ជាងគេ ដូច​ជា​៖

មនុស្ស​ចាស់​: ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​គំរូ​នៃ​ការ​គេង និង​លក្ខខណ្ឌ​សុខភាព​។

ស្ត្រី​: ជា​ពិសេស​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​អស់​រដូវ ដោយសារ​ការ​ប្រែប្រួល​អ័រម៉ូន​។

អ្នក​ដែល​មាន​ភាព​តានតឹង ឬ​ការ​ថប់​បារម្ភ​: បញ្ហា​ផ្លូវចិត្ត​អាច​រំខាន​ដល់​ដំណេក​។

អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​: ដូច​ជា​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម ឬ​ឈឺសន្លាក់​រ៉ាំរ៉ៃ​។

អ្នក​ដែល​ធ្វើការ​វេន​យប់ ឬ​មាន​កាលវិភាគ​គេង​មិន​ទៀងទាត់​។

ផល​ប៉ះពាល់​នៃ​ការ​គេង​មិន​លក់​អាច​លេចឡើង​ភ្លាម​ៗ​បន្ទាប់​ពី​យប់​ដែល​គេង​មិន​បាន​គ្រប់គ្រាន់ ឬ​អាច​វិវត្តន៍​បន្តិច​ម្តង​ៗ​ទៅ​ជា​បញ្ហា​សុខភាព​រ៉ាំរ៉ៃ ប្រសិនបើ​ការ​គេង​មិន​លក់​នៅ​តែ​បន្ត​ជា​ប្រចាំ​។ ផល​ប៉ះពាល់​រយៈពេល​ខ្លី​រួម​មាន អស់កម្លាំង ពិបាក​ផ្ដោតអារម្មណ៍ និង​ឆាប់​ខឹង​។ រីឯ​ផល​ប៉ះពាល់​រយៈពេល​វែង​អាច​ធ្ងន់ធ្ងរ​ជាង​នេះ​។

ផល​ប៉ះពាល់​នៃ​ការ​គេង​មិន​លក់​មិន​កំណត់​ត្រឹមតែ​អារម្មណ៍​ងងុយគេង​ប៉ុណ្ណោះ​ទេ តែ​វា​ប៉ះពាល់​ដល់​គ្រប់​ប្រព័ន្ធ​នៃ​រាង​កាយ​៖

ខួរក្បាល​: កាត់​បន្ថយ​សមត្ថភាព​នៃ​ការ​គិត ការ​ចង​ចាំ និង​ការ​សម្រេចចិត្ត​។

ប្រព័ន្ធ​ភាពស៊ាំ​: ធ្វើ​ឱ្យ​រាង​កាយ​ចុះ​ខ្សោយ និង​ងាយ​ឆ្លង​មេរោគ​។

ប្រព័ន្ធ​បេះដូង និង​សរសៃឈាម​: បង្កើន​ហានិភ័យ​នៃ​ជំងឺលើសឈាម ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។

ប្រព័ន្ធ​រំលាយ​អាហារ​: អាច​បណ្ដាល​ឱ្យ​ឡើង​ទម្ងន់ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។

សុខភាព​ផ្លូវចិត្ត​: បង្កើន​ហានិភ័យ​នៃ​ជំងឺ​បាក់ទឹកចិត្ត ការ​ថប់​បារម្ភ និង​បញ្ហា​អារម្មណ៍​ផ្សេង​ៗ​។

ការ​អនុវត្ត​ប្រចាំ​ថ្ងៃ​: កាត់​បន្ថយ​ផលិតភាព​ការងារ និង​បង្កើន​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ​។

ចំណុច​សម្គាល់

ការ​គេង​មិន​លក់​គឺជា​បញ្ហា​សុខភាព​ដែល​មិន​គួរ​មើល​រំលង​។ ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​របស់​វា និង​ការ​អនុវត្ត​ទម្លាប់​គេង​ឱ្យ​បាន​ល្អ អាច​ជួយ​ការពារ​ខ្លួន​យើង​ពី​ផលវិបាក​ធ្ងន់ធ្ងរ និង​រក្សាសុខ​ភាពល្អ​រឹង​មាំ​។ ប្រសិនបើ​លោក​អ្នកមាន​បញ្ហា​សុខភាព​មិន​ប្រក្រតី ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​៕




Warning! Insomnia brings these risks

Insomnia can affect people of all ages, from children to the elderly. However, certain groups are at higher risk, such as:

Older adults: Due to changes in sleep patterns and health conditions.

Women: Especially during pregnancy and menopause, because of hormonal changes.

People with stress or anxiety: Mental health issues can interfere with sleep.

People with chronic illnesses: Such as heart disease, diabetes, or chronic joint pain.

Shift workers or those with irregular sleep schedules.

The effects of insomnia may appear immediately after just one night of poor sleep, or they may gradually develop into chronic health problems if insomnia persists. Short-term effects include fatigue, difficulty concentrating, and irritability. Long-term effects can be much more serious.

Insomnia doesn’t just cause sleepiness — it affects every system of the body:

Brain: Reduces thinking ability, memory, and decision-making skills.

Immune system: Weakens the body and makes it more vulnerable to infections.

Cardiovascular system: Increases the risk of high blood pressure, heart disease, and stroke.

Digestive system: May cause weight gain and raise the risk of type 2 diabetes.

Mental health: Increases the risk of depression, anxiety, and other mood disorders.

Daily functioning: Reduces work productivity and raises the risk of traffic or workplace accidents.

Key takeaway

Insomnia is a health problem that should not be ignored. Understanding its dangers and practicing good sleep habits can help protect us from serious consequences and maintain strong well-being. If you have ongoing sleep or health issues, consult a medical professional immediately.

នៅពីក្រោយការដកសិទ្ធិកម្ពុជា ជាម្ចាស់ផ្ទះ Miss Grand International ព្រោះតែខុសស្តង់ដា ឬជាចេតនា?

 


នៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ផេកផ្លូវការរបស់កម្មវិធីលំដាប់ពិភពលោក Miss Grand International ដែលមានមូលដ្ឋាននៅប្រទេសថៃ បានប្រកាសពីការដកសិទ្ធិកម្ពុជា ធ្វើជាម្ចាស់ផ្ទះ Miss Grand International 2024 ដែលគ្រោងរៀបចំឆាប់ៗ ខាងមុខនេះ ដោយចោទថា កម្ពុជាមិនមានសមត្ថភាពក្នុងការរៀបចំកម្មវិធី ឱ្យស្របទៅតាមស្ដង់ដារ នៃកម្មវិធីដែលបានកំណត់។

ក្រោយត្រូវបានដកសិទ្ធធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី Miss Grand Cambodia កាលពីយប់មិញនេះ អ្នកនាង អ៊ឹម សុគន្ធា អ្នកទិញសិទ្ធិ​រៀបចំ​កម្មវិធី​ បានសម្តែងការមិនពេញចិត្ត និងបញ្ជាក់ថា “មូលហេតុដែលកម្ពុជាមិនអាចបន្តកម្មវិធីបាន មានរឿងច្រើននិ ងរងសម្ពាធយ៉ាងខ្លាំង”។ ហេតុផលពីក្រោយរឿងនេះ ក៏ដោយសារតែការជជែកញែកមិនត្រូវគ្នា រវាងក្រុមការងាររបស់កម្ពុជា ជាមួយលោក Nawat ស្ថាបនិក Miss Grand International ដែលមិនឲ្យតម្លៃ និងមើលងាយដល់អ្នកនាង ព្រមទាំងក្រុមការងាររៀបចំរបស់កម្ពុជាតែម្តង។

ជុំវិញរឿងរ៉ាវនេះ អ្នកទិញសិទ្ធិរៀបចំកម្មវិធីឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះ បានសម្តែងការសោកស្តាយជាខ្លាំង និងលើកឡើងនូវចំណុចមិនអាចទទួលយកបានមួយចំនួន ទាក់ទងនឹងទង្វើរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន MGI (Miss Grand International) ដែលហាក់ផ្ទុយនឹងកិច្ចសន្យារវាងគ្នា។

ក្នុងនោះ អ្នកទិញសិទ្ធិរៀបចំកម្មវិធីឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះ MGI និងក្រុមការងារបានគូសបញ្ជាក់ហេតុផលមិនសមស្រប ជាច្រើនដែល MGI ទាមទារខាងកម្ពុជា ប៉ុន្តែកម្ពុជាថ្មី សុំលើកយកតែ ៥ចំណុចធំៗ រួមមាន៖

១. មុនដំណើររបស់បវរកញ្ញាទាំង ៧៤ ប្រទេសមកដល់ទីក្រុងភ្នំពេញ MGI និងក្រុមការងាររៀបចំកម្មវិធីខាងកម្ពុជា បានឯកភាពគ្នានូវលក្ខខណ្ឌមួយចំនួនរួចហើយ មិនថា artwork កម្មវិធី; ដំណើរទៅកាន់ទីណាខ្លះ; ការស្នាក់នៅ; ការទទួលទាន និងធ្វើដំណើរនោះឡើយ។ ប៉ុន្តែនៅពេលដែលក្រុមការងារ MGI មកដល់កម្ពុជាជាក់ស្តែង តែងតែធ្វើការ ផ្លាស់ប្តូរភ្លាមៗតាមចិត្តរបស់ខ្លួន ដោយមិនបានទុកពេលសមស្របសម្រាប់ក្រុមការងារខាងកម្ពុជាឡើយ។

២. MGI បានចោទបុគ្គលិករៀបចំខាងកម្ពុជាថា “មិនបានរៀបចំអ្នកគាំទ្រ ឱ្យមកទទួលក្រុមបវរកញ្ញាទាំង ៧៤ប្រទេស” ដោយទាមទារ Fan ចំនួន ៥០០នាក់ភ្លាមៗ ដោយតម្រូវឱ្យបដារ និង poster ដើម្បីទទួលក្រុមបវរកញ្ញា ហើយថែម ទាំងគំរាមថា “នឹងមិនរៀបចំកម្មវិធីនៅកម្ពុជា” ដោយទុកពេលឱ្យកម្ពុជា ២-៣ម៉ោងប៉ុណ្ណោះ។ ខណៈកម្ពុជា បានពន្យល់ពី ផលលំបាករបស់ខ្លួន និងមូលហេតុទាក់ទងនឹង ពិធីបុណ្យជាតិដ៏ធំរបស់កម្ពុជា ជាហេតុធ្វើឱ្យមនុស្សម្នា ចាកចេញទៅ ស្រុកកំណើត ខ្លះក៏ធ្វើដំណើរកម្សាន្ត ជាហេតុដែលក្រុងភ្នំពេញស្ងាត់ និងមិនមានការរៀបចំអ្នកគាំទ្រ។

៣. សម្រាប់ការដឹកនាំក្រុមបវរកញ្ញាទៅកាន់តំបន់នានា នៅព្រះរាជាណាចក្រកម្ពុជា MGI មិនបានធ្វើតាមការវិភាគរៀបចំ របស់ក្រុមការងារនៅកម្ពុជាឡើយ ដោយតែងតែផ្លាស់ប្តូរទីតាំង ឬទាមទារអ្វីភ្លាមៗតាមការចង់បានរបស់ខ្លួន ផ្ទុយពីលក្ខខណ្ឌដែលបានជជែកគ្នា។

ត្រង់ចំណុចនេះ ក្រុមការងារអ្នកទិញសិទ្ធិរៀបចំកម្មវិធី បានលើកឡើងបពាក់ព័ន្ធនឹងការទទួលក្រុមបវរកញ្ញា ទាំង ៧៤ ប្រទេស ដោយបញ្ជាក់ថាMGI បានទាមទារឱ្យក្រុមការងារខាងកម្ពុជា រៀបចំការទទួលទានអាហារពេលល្ងាចនៅលើទូក ខណៈខាងកម្ពុជាបានទទូចមិនយល់ស្រប ព្រោះតែអំឡុងខែនេះជារដូវភ្លៀងធ្លាក់ វាអាចមិនមានសុវត្ថិភាព។ ប៉ុន្តែទោះជាបែបនេះ MGI នៅតែទាមទារថា ត្រូវតែធ្វើតាមការចង់បានរបស់ខ្លួនដាច់ខាត។ ជាក់ស្តែង ដោយសារតែ បញ្ហាភ្លៀងផង តម្រូវឱ្យក្រុមការងារត្រូវរូតរះរើចុះឡើង និងជូតសម្អាត ដើម្បីធានាសុវត្ថិភាពក្រុមបវរកញ្ញាផង ក្រែងមាន ឧបទវហេតុណាមួយ ជាហេតុធ្វើឱ្យ MGI មានឱកាសជាថ្មីចោទកម្ពុជាថា “យឺតយ៉ាវ” និងទាមទារផ្លាស់ប្តូរទូកភ្លាមៗ ហើយថែមជាទូកដែលមិនមែនខាងកម្ពុជា ជាអ្នករៀបចំទៀតផង។

៤. MGI ទាមទារអាហារជប៉ុនភ្លាមៗ តែនៅពេលដែលកម្ពុជា​ធ្វើតាមសំណើរហើយ បែរជាប្រកែកមិនទទួលយក ដោយលើកហេតុផលថា “ហាងអាហារជប៉ុន តែជនជាតិខ្មែរជាអ្នកធ្វើ” ។

៥. MGI គ្រប់គ្រងកម្ពុជា សូម្បីតែការរៀបចំឆាក និងតុកម្មវិធីទទួល បើទោះជាបានឯកភាពគ្នាលើ artwork ដែលដាក់ទៅខាង MGI រួចហើយក៏ដោយ។ ប៉ុន្តែនៅពេលដែលរៀបចំជាក់ស្តែង MGI តែងបង្ហាញការមិនពេញចិត្តនឹង ការរៀបចំរបស់ កម្ពុជា និងទាមទារផ្លាស់ប្តូរភ្លាមៗជានិច្ច។

អ្នកនាង អ៊ឹម សុគន្ធា សង្កត់ធ្ងន់ថា ហេតុការណ៍នេះវាកើតឡើងភ្លាមៗ ទើបធ្វើឲ្យក្រុមការងារមានការខកចិត្តនិ ងស្ទើរទទួលយកពុំបានឡើយ។ អ្នកនាង បន្តទៀតថា “ដើមឡើយ យើងបានព្យាមយាមជជែករកដំណោះស្រាយដែរ តែក្រោយមក ស្រាប់តែឃើញផេករបស់លោក MGI ប្រកាសបញ្ចប់កម្ពុជាជាម្ចាស់ផ្ទះនៃកម្មវិ ធី Miss Grand International 2024 ជាមួយនឹងហេតុផលមិនអាចទទួលយកបាន។

អ្នកនាង អ៊ឹម សុគន្ធា បានបន្ថែមថា មកពីគេមើលងាយយើងខ្លាំងពេកទើបទប់មិនជាប់ក៏កើតមាន រឿងនេះឡើង ព្រោះគាត់មើលងាយមកលើកម្ពុជាយើងខ្លាំងណាស់ ពោលគឺចាប់តាំងពីដំបូងមកម្ល៉េះ។ អ្នកនាង អ៊ឹម សុគន្ធា និយាយដែរថា សម្រាប់ក្រុមការងារអ្នករៀបចំ MGI 2024 នៅលើទឹកដីកម្ពុជាគឺម្នាក់ៗ បានខិតខំប្រឹងប្រែងធ្វើ អស់ពីកម្លាំងកាយចិត្ត ទៅតាមការទាមទារគ្រប់ពេលរបស់ MGI បើទោះជាគេធ្វើឱ្យក្រុមការងារកម្ពុជា ពិបាកយ៉ាងណាក៏ដោយ៕





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់យើងខ្ញុំទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

សូម Credit ជូន https://www.kampucheathmey.com


***
បើកអាខោន ខ្មែរ 🇰🇭 និង 🇰🇷 កូរ៉េ W88! ✅💲📲
• Telegram ID: @W88Cambodia
• លេខទូរសព្ទភ្ជាប់ Telegram: (855)10804201
• Telegram ID: https://t.me/W88cambodia
• Join Telegram Channel: https://t.me/w88khmer8
• Line ID: W88Cambodia
***

ក្រុមការងារ MGI ធ្វើការទាំងសម្ពាធតាំងពីពេលមកដល់កម្ពុជារហូតត្រឡប់ទៅថៃវិញ


ក្រុមការងារ Miss Grand International បានបញ្ជាក់ថា ពួកគេមានអារម្មណ៍ថាសម្ពាធចាប់តាំងពីវិនាទីដំបូងពេលដល់ប្រទេសកម្ពុជារហូតត្រឡប់មកប្រទេសថៃខ្លូនវិញ។ នេះបើតាម Story របស់ម្ចាស់ MGI លោក Nawat Itsaragrisil។

តាមរយៈ Story របស់ម្ចាស់ Miss Grand International លោក Nawat បានបង្ហាញពីទិដ្ឋភាពយំយែករបស់ក្រុមការងារខ្លួនឱបបវរកញ្ញាតំណាងប្រទេសថៃបូករួមជាមួយខេបសិនថា”ពួកគេ​មានសម្ពាធចាប់តាំងពីវិនាទីដំបូងពេលដល់ប្រទេសកម្ពុជារហូតត្រឡប់មកប្រទេសថៃខ្លូនវិញ”។ លើសពីនោះទៀត Story របស់លោក Nawat Itsaragrisil មួយផ្សេងទៀតបាននិយាយថា “ចូលមើលពីសភាពរបស់ពួកយើង ថាយើងបានជួបអ្វីខ្លះ លើកក្រោយកុំឆាប់ជឿទុកចិត្តមនុស្ស និងត្រូវចេះរៀនប្រយ័ត្នប្រយែង”។ ទាំងអស់នេះ គឺបានទម្លាយក្រោយលោក Nawat ដកសិទ្ធិធ្វើជាម្ចាស់ផ្ទះពីកម្ពុជាក្រោមហេតុផលមិនត្រឹមត្រូវតាមស្ដង់ដាកម្មវិធី។

ក្រោយមានហេតុការណ៍ចម្រូងចម្រាសរវាងកម្ពុជានិងថៃរួចមក ប្រទេសទាំងសងខាងនឹងត្រៀមធ្វើសន្និសីទកាសែតដូចគ្នា ដើម្បីធ្វើការបកស្រាយអំពីហេតុផលរៀងៗខ្លួន៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់យើងខ្ញុំទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

សូម Credit ជូន https://www.kampucheathmey.com

***
បើកអាខោន ខ្មែរ 🇰🇭 និង 🇰🇷 កូរ៉េ W88! ✅💲📲
• Telegram ID: @W88Cambodia
• លេខទូរសព្ទភ្ជាប់ Telegram: (855)10804201
• Telegram ID: https://t.me/W88cambodia
• Join Telegram Channel: https://t.me/w88khmer8
• Line ID: W88Cambodia
***