សុខភាពផ្លូវចិត្ត ជួយឱ្យមានសុខភាពល្អ​ ខណៈមនុស្សជិត ៩០% មិនទទួលបានការថែទាំ


រាជធានីភ្នំពេញ៖ អង្គការសុខភាពពិភពលោក បានលើកឡើងថា​ សុខភាពផ្លូវចិត្ត ជួយឱ្យមានសុខភាពល្អ​ ខណៈមនុស្សជិត៩០%មិនទទួលបានការថែទាំណាមួយ ដែលបញ្ហានេះត្រូវតែកែប្រែ។

ការថ្លែងនេះរបស់ លោវេជ្ជបណ្ឌិត Dr. Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក​ នាឱកាស អបអរសាទរ ក្រសួងសុខាភិបាល នៃ​កម្ពុជា ក្នុងការដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមពិសេសរបស់អង្គការសុខភាពពិភពលោក សម្រាប់សុខភាពផ្លូវចិត្ត ដើម្បីកសាង និងពង្រឹងការថែទាំសុខភាពផ្លូវចិត្តប្រកបដោយគុណភាព សម្រាប់ប្រជាជនកម្ពុជាទាំងអស់។

ក្នុងឱកាសនេះ អគ្គនាយកអង្គការសុខភាពពិភពលោក​ បានថ្លែងសង្កត់ធ្ងន់ថា ជាសកល ស្ទើរតែ ៨៥%នៃប្រជាជនមិនបានទទួលសេវាថែទាំណាមួយសម្រាប់សុខភាពផ្លូវចិត្តរបស់គាត់ទេ បញ្ហានេះត្រូវតែកែប្រែ។

ជាមួយនឹងកិច្ចសហការរវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកទាំង ៣កម្រិត អគ្គនាយកអង្គការសុខភាពពិភពលោក សូមជូនពរកម្ពុជាទទួលបានជោគជ័យដ័ត្រចះត្រចង់ ក្នុងការអនុវត្តគម្រោងផ្តួចផ្តើមនេះ។

«ខ្ញុំរង់ចាំមើលកម្មវិបាកជាវិជ្ជមានដែលគម្រោងនេះទទួលបាន​ ពីព្រោះ មិនមានសុខភាពទេ បើសិនមិនមានសុខភាពផ្លូវចិត្ត​» នេះជាប្រសាសន៍អគ្គនាយកអង្គការសុខភាពពិភពលោក​៕



Mental Health Improves Overall Well-Being, While Nearly 90% Receive No Care

Phnom Penh: The World Health Organization (WHO) has stated that mental health plays a crucial role in overall well-being, yet nearly 90% of people worldwide receive no care for mental health — a problem that must be addressed.

Dr. Tedros Adhanom Ghebreyesus, WHO Director-General, made this remark while congratulating Cambodia’s Ministry of Health on launching WHO’s special mental health initiative in Cambodia, aimed at strengthening quality mental health care for all Cambodians.

He emphasized that globally, almost 85% of people have no access to mental health services — an issue that must change.

With cooperation between Cambodia’s Ministry of Health and WHO at all three levels, the Director-General expressed hope that Cambodia will achieve great success in this initiative.

“I look forward to seeing the positive impact of this project, because there is no health without mental health,” he said.

0 comments:

Post a Comment