Showing posts with label Football. Show all posts
Showing posts with label Football. Show all posts

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញអោយមានការបើកស្ថានទូតរវាងកម្ពុជា និងហុងគ្រីឡើងវិញ | W88 Cambodia | W88 Khmer

 


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានជំរុញឲ្យមានការរៀបចំបើកស្ថានទូតរវាងកម្ពុជា ប្រទេសកម្ពុជា និងប្រទេសហុងគ្រីឡើងវិញ ដើម្បីបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលអនាគត ក៏ដូចជាបង្កើនទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រីឲ្យកាន់តែស៊ីជម្រៅផងដែរ។ សម្តេចតេជោ លើកឡើងយ៉ាងូច្នេះ នៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង កូវីដ១៩ប្រភេទ AstraZeneca ពីប្រជាជន និងរដ្ឋាភិបាលហុងគ្រីចំនួនជាង៥២ម៉ឺនដូស សម្រាប់ផ្ដល់ជូនប្រទេសកម្ពុជា នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹងមាំថែមទៀត ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលអនាគត។ កម្ពុជាលើកទឹកចិត្តឱ្យមានការជំរុញ​ការរៀបចំ​បើកស្ថានទូតនៃប្រទេសទាំងពីរជាថ្មីឡើងវិញ ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសំដៅជំរុញទំនាក់ទំនង​ការទូតកម្ពុជាហុងគ្រីឱ្យកាន់តែស៊ីជម្រៅ និងពេញលេញថែមទៀតផងដែរ។

បើតាមគេហទំព័រ​ក្រសួងព័ត៌មាន​កម្ពុជា​បញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសហុងគ្រី ធ្លាប់បានភ្ជាប់ទំនាក់ទំនង​​ការទូត​ជាមួយគ្នា​នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦  ហើយទំនាក់ទំនង​ការទូតនៃប្រទេសទាំងពីរ​ត្រូវបាន​កាត់ផ្តាច់​នៅអំឡុង​របបខ្មែរក្រហមនា ឆ្នាំ១៩៧៥។ លុះ​នៅឆ្នាំ ១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងប្រទេសហុងគ្រីបានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ ដែលក្នុងរយៈពេលនោះ គឺពីឆ្នាំ១៩៧៩ រហូតដល់​ឆ្នាំ១៩៩៣ ប្រទេសហុងគ្រីក៏បានផ្តល់ការឧបត្ថម្ភគាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំណែក​ដល់ប្រតិបត្តិការ​របស់  UNTAC ក្នុងប្រតិបត្តិការ​ស្វែងរកសន្តិភាពនៅកម្ពុជាផងដែរ។

ដោយឡែក បើមើលទៅលើ​ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា​ និងហុងគ្រីវិញ គឺនៅមានតិចតួចប៉ុណ្ណោះ ពោលគឺ​៥ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានត្រឹមតែជាង ២០លានដុល្លារអាមេរិកប៉ុណ្ណោះ។

ឧបត្ថមដោយ៖ W88 Cambodia - W88 Khmer

ប្រភព៖ cambonomist.com

ទណ្ឌកម្មអ្វីខ្លះ ដែលជប៉ុន និងអូស្ត្រាលី បានបន្ថែមទៅលើរុស្ស៊ី? | W88 Cambodia | W88 Khmer

ប្រទេសជប៉ុន និងអូស្ត្រាលី បានបញ្ជាក់ថា ពួកគេបានសម្រេចដាក់ទណ្ឌថ្មីបន្ថែមទៀតហើយ ទៅលើប្រទេសរុស្ស៊ី ក្នុងការឆ្លើយតបប្រឆាំងនឹងសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។ ក្នុងនោះ ប្រទេសជប៉ុនបានអះអាងថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើមន្ត្រីរុស្ស៊ីចំនួន ១៥ នាក់ និងស្ថាប័នចំនួន ៩ រួមទាំងមន្ត្រីការពារជាតិ និងក្រុមហ៊ុននាំចេញអាវុធរបស់រុស្ស៊ីជាដើម ដោយទណ្ឌកម្មថ្មីនេះគឺមានរួមបញ្ចូលទាំងការបង្កកទ្រព្យសម្បត្តិផងដែរ។ ខណៈដែលអូស្ត្រាលីវិញ ក៏បានបន្ដដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនមហាសេដ្ឋីរុស្ស៊ីមួយចំនួនទៀតផងដែរ។

ទណ្ឌកម្មថ្មីរបស់រដ្ឋាភិបាលជប៉ុននៅថ្ងៃសុក្រនេះ គឺចង់សំដៅទៅរកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីគឺលោកស្រី ម៉ារី ហ្សាខារ៉ូវ៉ា (Maria Zakharova) និងក្រុមហ៊ុនផលិតឧបករណ៍យោធារុស្ស៊ីជាច្រើនរួមទាំងក្រុមហ៊ុន United Aircraft Corp ដែលផលិតយន្តហោះចម្បាំងផងដែរ។

មកទល់ពេលនេះ ប្រទេសជប៉ុនបានដាក់ទណ្ឌកម្មលើបុគ្គលនៅប្រទេសរុស្ស៊ីចំនួន ៧៦ នាក់ ធនាគារចំនួន ៧  កន្លែង និងអង្គភាពចំនួន ១២ ។ នេះបើយោងតាមក្រសួងហិរញ្ញវត្ថុរបស់ជប៉ុនបានឱ្យដឹងនៅថ្ងៃសុក្រនេះ។

ទោះយ៉ាងណា ជប៉ុន ត្រូវបានគេមើលឃើញថា ហាក់មិនទាន់ដាក់ទណ្ឌលើអាជីវកម្មប្រេងរបស់រុស្ស៊ីនៅឡើយទេ បើទោះបីជាកន្លងមក អាមេរិក និងអង់គ្លេស បានប្រកាសនឹងឈប់នាំចូលប្រេងពីរុស្ស៊ីក៏ដោយ។

តួយ៉ាង ជប៉ុន នៅតែរក្សាបានភាគហ៊ុននៅក្នុងគម្រោងផលិតឧស្ម័ន និងប្រេងនៅកោះ សាខាលីន (Sakhalin) របស់រុស្ស៊ី បើទោះបីជា ក្រុមហ៊ុន Shell (SHEL.L) របស់ចក្រភពអង់គ្លេស និងក្រុមហ៊ុន Exxon Mobil (XOM.N) នៅអាមេរិកបានដកខ្លួនចេញពីគម្រោងទាំងនេះ។

ទោះជាបែបនេះក្ដី នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) មិនបានបង្ហាញច្បាស់លាស់ពីជោគវាសនា នៃការវិនិយោគរបស់ជប៉ុននៅក្នុងគម្រោងផលិតប្រេង និងឧស្ម័ននៅរុស្ស៊ីនោះទេ ដ្បិតថាការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ក៏សារៈសំខាន់សម្រាប់សន្តិសុខថាមពលរបស់ទីក្រុងតូក្យូផងដែរ។

ដោយឡែក ប្រទេសអូស្ត្រាលីឯណោះវិញ ក៏មិននៅស្ងៀមដែរ ដោយប្រទេសនេះបានសម្រេចដាក់ទណ្ឌកម្មថ្មីថែមទៀត ទៅលើប្រទេសរុស្ស៊ីដូចគ្នានៅថ្ងៃសុក្រនេះ ដោយកំណត់ទិសដៅត្រង់ទៅរកក្រុមមហាសេដ្ឋីរុស្ស៊ីតែម្ដង។

នៅថ្ងៃសុក្រនេះ ប្រទេសអូស្ត្រាលីបានដាក់ទណ្ឌកម្មទៅលើមហាសេដ្ឋីរុស្សីចំនួន ២ នាក់ដែលមានទំនាក់ទំនងជាមួយឧស្សាហកម្មរុករករ៉ែនៅអូស្ត្រាលី។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ម៉ារីស ផេន (Marise Payne) បាននិយាយថា ប្រទេសអូស្ត្រាលីកំពុងធ្វើការក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិដើម្បីបង្កើនសម្ពាធដាក់ទណ្ឌកម្មលើអ្នកជំនួញ ដែលជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយសារការឈ្លានពានទៅលើអ៊ុយក្រែន។

លោកស្រី Payne មហាសេដ្ឋីរុស្ស៊ីទាំងពីរនាក់ដែលទើបតែរងទណ្ឌកម្មនេះ រួមមាន លោក អូឡិក ដេរីផាស្កា (Oleg Deripaska) និងលោក វីកតូ វេកសេលប៊ឺក (Viktor Vekselberg)

បើតាម រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានបន្ថែមទៀតថា វិធានការនេះគឺជាការបន្ថែមទៅលើការដាក់ទណ្ឌកម្មដែលបានដាក់កន្លមកលើជនជាតិ រុស្ស៊ីចំនួន ៤១ នាក់ និងសមាជិកគ្រួសាររបស់ពួកគេ ដែលប្រឈមមុខនឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងបម្រាមធ្វើដំណើរចូលក្នុងប្រទេសអូស្ត្រាលីផងដែរ។

ឧបត្ថមដោយ៖ W88 Cambodia - W88 Khmer

ប្រភព៖ cambonomist.com

តើសង្គ្រាមដណ្តើមយកអ៊ុយក្រែន អាចធ្វើអោយសេដ្ឋកិច្ចរុស្ស៊ីដើរថយក្រោយ រឺយ៉ាងណា? | W88 Cambodia | W88 Khmer

 


ក្រុមអ្នកសេដ្ឋកិច្ច វិនិយោគិន និងអ្នកការទូតបាននិយាយថា សង្គ្រាមរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន និងការឆ្លើយតបជាសកលរួមទាំងការដាក់ទណ្ឌកម្មពីប្រទេសជាច្រើននៅទូទាំងពិភពលោក ពិសេសបស្ចិមលោក នឹងធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីដើរថយក្រោយយ៉ាងតិច ៣០ ឆ្នាំ ពោលគឺជិតដល់សម័យសហភាពសូវៀតចាស់ និងបន្ថយកម្រិតជីវភាពរស់នៅរបស់រុស្ស៊ីយ៉ាងតិច ៥ ឆ្នាំផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNBC


ការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច ដែលកំពុងតែកើនឡើងខ្លាំងនោះ កំពុងបង្កការផលប៉ះពាល់ជាអតិបរមាដល់សេដ្ឋកិច្ចរបស់រុស្ស៊ី តាមរយៈការបណ្តេញរុស្ស៊ីចេញពីទីផ្សារពិភពលោក និងបង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីជនជាតិរុស្ស៊ីនៅជុំវិញពិភពលោក។ ទណ្ឌកម្មទាំងនេះ បានចូលជាធរមានកាលពី៣សប្តាហ៍មុន ដែលវាបានបើកទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តសេដ្ឋកិច្ចរបស់រុស្ស៊ី។

ប្រព័ន្ធហិរញ្ញវត្ថុ និងរូបិយបណ្ណរបស់រុស្ស៊ីកំពុងដួលរលំនៅតាមផ្នែកជួរមុខជាច្រើន ដោយបង្ខំឱ្យវិមានក្រឹមឡាំងបិទផ្សារហ៊ុន និងបង្កើនសាច់ប្រាក់រូប្ល  (Ruble) នៅក្នុងព្រំដែនរបស់ខ្លួនពោលគឺ សម្រាប់ចាយវាយតែនៅប្រទេសរុស្ស៊ី បេឡារុស និង តាជីគីស្ថាន។


ជាក់ស្តែង ការខិតខំប្រឹងប្រែងរយៈពេល៤០ឆ្នាំរបស់ប្រទេសរុស្ស៊ីក្នុងការកសាងសេដ្ឋកិច្ចផ្អែកលើទីផ្សារដ៏រុងរឿង ដែលបានចាប់ផ្តើមក្រោមការដឹកនាំរបស់អតីតមេដឹកនាំរុស្ស៊ីលោក មីឃែល ហ្គោបាឆេវ (Mikhail Gorbachev) បានរលាយបាត់អស់ដោយសារការឈ្លានពានរបស់ប្រធានាធិបតីលោក ពូទីន ទៅលើអ៊ុយក្រែនក្នុងរយៈពេល២០ថ្ងៃមកនេះ។ 

កំណែទម្រង់សេដ្ឋកិច្ច និងសង្គមដ៏សំខាន់ដែលចាប់បដិសន្ធិនៅទសវត្សរ៍ឆ្នាំ១៩៨០បានធ្វើឱ្យសហភាពសូវៀតស្គាល់រសជាតិដំបូងនៃផលិតផលអាមេរិក ប៉ុន្តែការងារជាច្រើនទស្សវត្សរ៍ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងទ្វីបអឺរ៉ុបបានរលំរលាយក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយសារក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនបានចាកចេញពីទីផ្សាររុស្ស៊ី ហើយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានសម្រេចកាត់បន្ថយពាណិជ្ជកម្ម និងទេសចរណ៍ជាមួយរុស្ស៊ីផងដែរ។ គិតតាំងពីសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្ដើមមកទល់ពេលនេះ មានក្រុមហ៊ុនធំៗម៉ាកល្បីៗជាង៣០០ក្រុមហ៊ុនហើយ ដែលបានដកខ្លួន ឬផ្អាកប្រតិបត្តិការរបស់ពួកគេនៅរុស្ស៊ី។


តើទណ្ឌកម្មធំៗអ្វីខ្លះ ដែលមានឥទ្ធិពលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរុស្ស៊ី?

មានទណ្ឌកម្មជាពិសេសចំនួន ២ បានធ្វើឱ្យមានការខូចខាតយ៉ាងដំណំដល់សេដ្ឋកិច្ចរបស់រុស្ស៊ី។ ទណ្ឌកម្មទីមួយ គឺការដកធនាគារសំខាន់ៗរបស់រុស្ស៊ីចេញពីបណ្តាញទូទាត់ប្រាក់ជាសកល ហៅថាប្រព័ន្ធ SWIFT ដែលបង្កការលំបាកសម្រាប់ធនាគាររុស្ស៊ីទាំងនោះ នៅក្នុងដំណើរការប្រតិបត្តិការទូទាត់សាច់ប្រាក់នៅក្រៅប្រទេស។

ចំពោះទណ្ឌកម្មទី២វិញនោះ គឺការបង្កកប្រាក់រាប់រយពាន់លានអឺរ៉ូដែលតម្កល់ទុកដោយធនាគារកណ្តាលរុស្ស៊ី។ ប្រសិនបើគ្មានមូលនិធិបម្រុងទុកដើម្បីទប់កុំឱ្យប្រាក់រូប្លធ្លាក់ថ្លៃនោះទេគឺថាវិមានក្រឹមឡាំងអាចមានលទ្ធភាពតិចតួចណាស់ក្នុងការការពារកុំឱ្យតម្លៃរបស់ប្រាក់នេះដួលរលំបាននោះ។


ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងអង់គ្លេសក៏កំពុងបញ្ឈប់ការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ីផងដែរ ហើយសហរដ្ឋអាមេរិកបានដាក់ការត្រួតពិនិត្យការនាំចេញលើឧបករណ៍បច្ចេកវិទ្យាទំនើបៗនិងទំនិញប្រណីតរបស់ខ្លួនទៅរុស្ស៊ីផងដែរ ស្របពេលប្រទេសអឺរ៉ុបជាច្រើនទៀតកំពុងតែរារាំងនាវារុស្ស៊ីមិនឱ្យចូលចតនៅកំពង់ផែរបស់ពួកគេនោះឡើយ។

លោក ម៉ាកស៊ីមីលៀន ហេស (Maximillian Hess) មន្ត្រីជំនាញក្នុងតំបន់អាស៊ីកណ្តាលនៃកម្មវិធី Eurasia នៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយបរទេសមិនរកប្រាក់ចំណេញបាននិយាយថា បញ្ហាដែលរុស្ស៊ីមាននៅពេលនេះគឺជាមូលដ្ឋានស្ថិតនៅក្នុងរង្វង់មួយ ដែលគេមិនដឹងច្បាស់ថា តើរុស្ស៊ីមានការខាតបង់ក្នុងទំហំប៉ុនណានោះទេ។


លោក ម៉ាកស៊ីមីលៀន បានសង្កត់ធ្ងន់ថា ដូច្នេះហើយគេមិនអាចអះអាងបានទេថា ប្រាក់រូប្លរបស់រុស្ស៊ីនេះអាចដួលរលំ ឬយ៉ាងណានោះទេ។

ស្ថានភាពសេដ្ឋកិច្ចដ៏យ៉ាប់យ៉ឺនរបស់រុស្ស៊ីបណ្ដាលមកពីការដាក់ទណ្ឌកម្មពីបស្ចិមលោកនេះបានធ្វើឱ្យក្រុមអ្នកសេដ្ឋកិច្ចសន្ឋិដ្ឋានថា វាអាចនឹងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីដើរថយក្រោយជិតដល់សម័យសហភាពសូវៀតចាស់ព្រមទាំងបន្ថយកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋរុស្ស៊ីយ៉ាងតិច ៥ ឆ្នាំខាងមុខទៀតផងដែរ។

នាំមកជូនដោយ៖ ​W88 Cambodia | W88 Khmer

ប្រភព៖ cambonomist.com

មហាសេដ្ឋីរុស្ស៊ី 16 នាក់ ត្រូវបានជប៉ុនបង្កកទ្រព្យសម្បត្តិ | W88 Cambodia | W88 Khmer


ក្រសួងហិរញ្ញវត្ថុជប៉ុនបានបញ្ជាក់ថា ប្រទេសជប៉ុនបានសម្រេចចិត្តបង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីជនជាតិរុស្ស៊ីចំនួន ១៧ នាក់បន្ថែមទៀត នាំឱ្យចំនួនមហាសេដ្ឋីរុស្ស៊ីដែលត្រូវបានជប៉ុនបង្កកទ្រព្យសម្បត្តិសរុបបានកើនដល់ ៦១ នាក់ហើយគិតមកទល់ពេលនេះ ។ ការបង្កកទ្រព្យសម្បត្តិនេះ គឺជាការបង្ហាញនូវការដាក់ទណ្ឌកម្មប្រឆាំងលើការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters

 


ការបង្កកទ្រព្យសម្បត្តិត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានដាក់ទណ្ឌកម្មលើជនជាតិរុស្ស៊ីមួយចំនួនរួមទាំងមហាសេដ្ឋីលោក Viktor Vekselberg និងសមាជិក ១២ នាក់ទៀតនៃសភាជាន់ទាបរបស់រុស្ស៊ី។ ក្នុងនោះ ក្រសួងហិរញ្ញវត្ថុជប៉ុនបានអះអាងថា លោក Vekselberg កំពូលមហាសេដ្ឋីរុស្ស៊ី ក៏មានឈ្មោះក្មុងបញ្ជីដាក់ទណ្ឌកម្មដោយប្រទេសជប៉ុនដែរ ក៏ដូចជាសមាជិក ១១ នាក់ទៀតនៃសភាជាន់ទាបរបស់រស្ស៊ី និងអ្នកពាក់ព័ន្ធ៥នាក់ផ្សេងទៀត សរុបទៅ គឺមាន១៧នាក់។

អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បាននិយាយថា ចំពោះការដាក់ទណ្ឌកម្មបន្ទាប់ទៀត គឺជប៉ុននឹងធ្វើឡើងស្របទៅតាម ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំងប្រាំពីររ(G7)

 


គួរកត់សម្គាល់ថា កន្លងមក ទីក្រុងតូក្យូក៏បានដាក់ទណ្ឌកម្មលើធនាគារកណ្តាលរបស់រុស្ស៊ី និងធនាគារឯកជនចំនួនប្រាំពីរ ក្នុងចំណោមស្ថាប័នផ្សេងទៀត។ បន្ថែមពីនេះ ជប៉ុនក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គល ធនាគា និងអង្គការមួយចំនួន របស់ប្រទេសបេឡារុស្សផងដែរ ដែលជាប្រទេសបានគាំទ្រចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

ដើម្បីជាផ្នែកមួយនៃការទប់ស្កាត់ ការឈ្លានពានកាន់តែខ្លាំងរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែន ប្រទេសជប៉ុនក៏បានអះអាងដែរថា ខ្លួននឹងពង្រីកការហាមឃាត់ការនាំចេញទៅកាន់ប្រទេសរុស្ស៊ីដោយរួមបញ្ចូលទាំងមុខទំនិញចំនួនជាង ៣០មុខ ដូចជាឧបករណ៍អេឡិចត្រូនិក ឧបករណ៍ទំនាក់ទំនង ឧបករណ៍ចាប់សញ្ញា និងរ៉ាដា និងឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀត។

 


សូមបញ្ជាក់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូហ្ស៊ីម៉ាសា ហាយយ៉ាស៊ី (Yoshimasa Hayashi) បានបញ្ជាក់ថា វិបត្តិនៅអ៊ុយក្រែន បានបង្ហាញឲ្យឃើញពីតម្រូវការ ដើម្បីធ្វើការកំណែទម្រង់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដែលរុស្ស៊ីកៅអីអចិន្ត្រៃយ៍នៅទីនោះ ហើយជប៉ុននឹងដាក់សម្ពាធទៅលើបញ្ហានេះ ដើម្បីឲ្យអង្គការសហប្រជាជាតិទទួលយកខ្លួនធ្វើជាសមាជិកអចិន្រៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដែរ។

នាំមកជូនដោយ៖ ​W88 Cambodia | W88 Khmer

ប្រភព៖ cambonomist.com

តំលៃឧស្ម័នសហរដ្ឋអាមេរិកកើន 22% នៅពីរសប្តាហ៍ចុងក្រោយនេះ | W88 Cambodia | W88 Khmer

 

ក្រោយពេលផ្ទុះសង្គ្រាមនៅអ៊ុយក្រែនតម្លៃឧស្ម័ន ឬហ្គាសនៅសហរដ្ឋអាមេរិកបានកើនឡើងថ្លៃជាបន្ដបន្ទាប់ ពោលគិតត្រឹម២សប្ដាហ៍ចុងក្រោយនេះតម្លៃឧស្ម័នបានកើនបន្ថែម ៧៩ សេនទៀត ឬស្មើនឹងកំណើន២២% នាំឲ្យតម្លៃមានការកើនឡើងដល់ ៤ដុល្លារ៤៣សេន ក្នុងមួយហ្គាឡុង ដែលមានរង្វាស់ជិត៤លីត្រ។

 


ក្រុម​អ្នកវិភាគ​ឧស្សាហកម្ម​ប្រេង​ឥន្ទ​នៈ​អា​មេ​រិ​កបាន​និយាយ​ថា តម្លៃ​ឧស្ម័ន​ទំនងជា​នៅ​តែ​បន្ដ​កើន​ខ្ពស់​ក្នុង​រយៈពេល​ខ្លី ដោយសារ​តម្លៃ​ប្រេង​ឆៅ​ក៏​កំពុង​កើនឡើង​ដូច​គ្នា​ដែរ ចំ​ពេល​មានការ​ព្រួយបារម្ភ​អំពី​ការ​ផ្គត់ផ្គង់​សកល ក្រោយ​ពី​មានការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន AP​ 

គេ​នៅ​ចាំ​បាន​ថា តម្លៃ​ប្រេង​ឆៅ​ធ្លាប់​បាន​ធ្លាក់​ចុះ​ខ្លាំង​នៅ​ដើមឆ្នាំ ២០២០ ខណៈ​ដែល​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក​បាន​បិទទ្វារ​ដោយសារ​តែ​ជំងឺ កូ​វីត ១៩​។ ប៉ុន្ដែ តម្លៃ​ប្រេង​បាន​ស្ទុះ​ងើបឡើង​វិញ​ជា​បណ្ដើរ នៅ​ក្រោយ​សារ​តម្រូវការ​សេដ្ឋកិច្ច​បាន​ស្ទុះ​ងើបឡើង​យ៉ាង​ឆាប់រហ័ស ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ ហើយ​ឥឡូវនេះ វា​កំពុង​តែ​បន្ដ​ហក់​ឡើង​កាន់តែ​ខ្ពស់​មែនទែន​ហើយ នៅ​ក្រោយ​ពេល​ការ​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុ​ក្រែ​ន​។

 


ស្រប​ពេល​ដែល​តម្លៃ​ប្រេង និង​ឧស្ម័ន កំពុង​ហក់​ឡើង​ខ្ពស់​ខ្លាំង ការ​កើនឡើង​នៃ​តម្លៃ​ថាមពល​ក៏​កំពុង​រួមចំណែក​ឲ្យ​មាន​កម្រិត​អតិផរណា​ដ៏​អាក្រក់​បំផុត នៅ​អា​មេ​រិ​ក​ដែល​មិន​ធ្លាប់​បាន​ជួប​ប្រទះ​ក្នុង​រយៈពេល​កាលពី ៤០ ឆ្នាំ​មកនេះ​។

នៅ​ក្នុង​សហរដ្ឋអាមេរិក តម្លៃ​ជា​មធ្យម​ខ្ពស់​បំផុត​សម្រាប់​ឧស្ម័ន​ធម្មតា​គឺ មាន​តម្លៃ ៥ ដុល្លារ ៧៩ សេន ក្នុង​មួយ​ហ្គា​ឡុ​ង ឬ​ស្មើនឹង​ប្រហែល​ជិត​៤​លី​ត្រ​។

យោង​តាម​ការ​ស្ទង់​មតិ នៅ​២​ស​ប្ដា​ហ៍​មកនេះ តម្លៃ​ជា​មធ្យម​នៃ​ប្រេងម៉ាស៊ូត ក៏​បាន​កើនឡើង​ផង​ដែរ កើនឡើង​បន្ថែម ១ ដុល្លារ ១៨ សេន នាំ​ឲ្យ​តម្លៃ​ប្រេងម៉ាស៊ូត​កើន​ដល់ ៥ ដុល្លារ ២០ សេន ក្នុង​មួយ​ហ្គា​ឡុ​ង ឬ​ជិត​៤​លី​ត្រ​។

 


សូម​បញ្ជាក់​ថា ស្រប​ពេល​ដែល​តម្លៃ​ឧស្ម័ន​កំពុង​កើនឡើង​ខ្ពស់ មាន​បណ្ដា​រដ្ឋ​ជា​ច្រើន​នៅ​អា​មេ​រិ​ក ថ្មី​ៗ​នេះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​យកពន្ធ​ឧស្ម័ន ក្នុង​ការ​ជួយ​សម្រួល​បន្ទុក​ចំណាយ​ពលរដ្ឋ​។ 

តែ​យ៉ាងណាមិញ ក៏​មាន​អ្នក​រិះគន់​លើ​សំណើ​នេះ​ដែរ ដោយ​លើក​ឡើង​ថា វា​មិន​មានការ​ធានា​ថា​ការ​សន្សំ​ប្រាក់​ពី​ការ​កាត់​បន្ថយពន្ធ​ឧស្ម័ន​នឹង​ទៅ​ដល់​អ្នក​ប្រើប្រាស់​នោះ​ទេ ហើយ​គេ​បារម្ភ​ថា​ការ​ផ្អាក​ការ​យកពន្ធ​ឧស្ម័ន​អាច​ប៉ះពាល់​ដល់​មូលនិធិ​សម្រាប់​គម្រោង​អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់រ​ដ្ឋា​ភិ​បាល​អា​មេ​រិ​ក​ផង​ដែរ​។

នាំមកជូនដោយ៖​W88 Cambodia | W88 Khmer

ប្រភព៖ cambonomist.com

លីគកំពូលអាមេរិក MLS ផ្តាំទៅ កីឡាករឆ្នើម PSG ពីររូប ថាលីគរបស់លោក មិនមែនជាកន្លែងសម្រាប់អ្នកទាំងពីរចូលនិវត្តន៍ឡើយ | W88 Cambodia

 លីគកំពូលអាមេរិក MLS ផ្តាំទៅ កីឡាករឆ្នើម PSG ពីររូប ថាលីគរបស់លោក មិនមែនជាកន្លែងសម្រាប់អ្នកទាំងពីរចូលនិវត្តន៍ឡើយ | W88 Cambodia


អ្នកតំណាង លីគកំពូលអាមេរិក Major League Soccer លោក Don Gaber បានធ្វើការព្រមានទៅកាន់កីឡាករឆ្នើម Lionel Messi និង Neymar Jr ថា លីគរបស់លោក មិនមែនជាកន្លែងសម្រាប់ចូលនិវត្តន៍ទេ។


ជាការពិតណាស់ កាលពីថ្មីនេះ មានរបាយការណ៍ជាច្រើន បានចុះផ្សាយថា Neymar និង Messi ចង់បញ្ចប់អាជីពពួកគេនៅលីគអាមេរិក ដោយយល់ឃើញថា នៅទីនោះមានវិសម្សកាលរយៈពេល ធ្វើឲ្យពួកគេមានពេលទំនេរច្រើន បានទទួលបរិយាកាសថ្មីៗនៅទីនោះ។ យ៉ាងណាមិញ លោក Gaber ហាក់ដូចជាមិនសប្បាយចិត្តនឹងគំនិតរបស់ពួកគេទេ។


លោក​ Gaber បាននិយាយថា៖

អ្នកណាក៏អាចចុះកុងត្រាយក Messi បានដែរ ពេលបច្ចុប្បន្ននេះ ក៏ប៉ុន្តែយើងត្រូវចោទសួរវិញថា គេស័ក្តិសមនឹងមកទីនេះទេ ព្រោះលីគពួកយើងគឺ សំដៅទៅលើការបណ្តុះបណ្តាលកីឡាករក្មេងៗ ឬ កីឡាករដែលកំពុងឡើងជើងខ្លាំង គេគួរគិតឡើងវិញ ហើយ Neymar ក៏ដូចគ្នាដែរ។ មួយវិញទៀត​ បើពួកគេមកនេះមានបំណងតែចង់ចំណាយពេលវិសម្សកាល ហើយមិនខ្វល់រឿងជួយក្រុម និង ឲ្យតម្លៃដល់អ្នកគាំទ្រក្រុមទេ នោះខ្ញុំនឹងមិនស្វាគមន៍ពួកគេមកកាន់ លីគខ្ញុំទេ។

Sponsor by: W88Cambodia

ប្រភព៖ khmerload.com

 

លទ្ធផលចាប់ពូលពាន AFC Asian Cup កម្ពុជាជាមួយក្រុមខ្លាំង 3 ក្រុម | W88 Cambodia

 


ក្រុមជម្រើសជាតិកម្ពុជា ត្រូវបានគេចាប់ឆ្នោតឲ្យស្ថិតនៅក្នុងពូល D ជាមួយក្រុមជម្រើសជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះប្រចាំពូល, ក្រុមអាហ្វហ្គានីស្ថាន និង ក្រុមហុងកុង ក្រុមនៃវគ្គជម្រុះជុំទី៣ក្នុងពូលនាពានរង្វាន់ AFC Asian Cup

 


គួរបញ្ជាក់ដែរថា ចំពោះវគ្គជម្រុះជុំទី៣នេះ អ្នកឡើងទៅកាន់ជុំផ្តាច់ព្រ័ត្រនឹងមានចំនួន១១ក្រុម ក្នុងនោះក្រុមដែលបញ្ចប់ចំណាត់ថ្នាក់លេខ១តាមពូលនីមួយៗចំនួន៦ក្រុម និង ក្រុមលេខ២ល្អចំនួន៥ក្រុម ខណៈ ការប្រកួតនឹងលេងនៅថ្ងៃទី ៨ ១១ និង ១៤ ខែមិថុនាខាងមុខនេះ។

 




ប្រភព៖ khmerload

ប្រភពរូបភាពពី​ Facebook ៖ Dinet Sin

Sponsors by: | W88 Cambodia

របៀបចុះឈ្មោះបង្កើតគណនី លើវេបសាយ W88 Cambodia | How to register account on W88 Cambodia Game Online



=============== * * * ===============

សំរាប់ការចុះឈ្មោះបង្កើតគណនី លើវេបសាយ W88  (សូមចុចរូបខាងក្រោម)



Sponsor by : | W88 Cambodia

កីឡាករដែល Man UTD ដាក់អោយក្លឹបផ្សេងខ្ចីជើង | W88 Cambodia

 

ខ្សែបម្រើ Donny van de Beek បានសម្រេចចិត្តរួចហើយថានឹងមិនវិលត្រឡប់មកចូលរួមជាមួយក្លិបបិសាចក្រហម Manchester United នោះឡើយបន្ទាប់ពីលោក Ralf Rangnick បាននិយាយថាក្រុមរបស់លោកគឺមានកីឡាករល្អគ្រប់គ្រាន់។

De Beek បានចាកចេញពីទឹកដី Old Trafford និងផ្ទេរមកលេងខ្ចីជើងនៅក្លិប Everton ចាប់ពីពាក់កណ្ដាលរដូវកាលនេះរហូតដល់ដំណាច់រដូវកាល ដោយសារចង់មាននាទីលេងច្រើនជាងនោះ។

យ៉ាងណាមិញ គ្រាន់តែបង្ហាញខ្លួនលើកដំបូងឲ្យ Everton ភ្លាម រូបគេក៏បានទទួលការកោតសរសើរពីលោក Frank Lampard ដែលជាគ្រូបង្វឹក។

សារព័ត៌មាន The Daily Star បានបង្ហើបថាកីឡាករសញ្ជាតិហូឡង់រូបនេះចង់ស្នាក់នៅ Everton ជាអចិន្ត្រៃយ៍តែម្ដងព្រោះខ្លាចថាបើវិលមក Man UTD វិញ គេនឹងមិនសូវមាននាទីលេង។


គួរបញ្ជាក់ផងដែរថា Man UTD បានទិញ Donny van de Beek ពីក្លិប AFC Ajax កាលពី១៨ខែមុន និងអាចមិនដោះលែងកីឡាកររូបនេះងាយៗទេ។


Sponsor by : | W88 Cambodia

ប្រភព៖ mirror


ក្រុមជំរើសជាតិ មីយ៉ាន់ម៉ា - Myanmar ដកខ្លួនចេញពីពាន U-23 ហើយ | W88 Cambodia

សារព័ត៌មាន Astro Arena បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានប្រកាសអំពីការដកខ្លួនចេញពីពានរង្វាន់ AFF U-23 Championship ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ។

មូលហេតុ គឺដោយសារក្រុមជម្រើសមីយ៉ាន់ម៉ា បានស្វែងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ច្រើនរូបរហូតដល់ទៅ១៥នាក់ ខណៈ ក្រុមនឹងធ្វើការប្រកួតទល់នឹង ក្រុមជម្រើសជាតិម៉ាឡេស៊ីនាពេលបន្តិចទៀតនេះ ដែលជាការសម្រេចចិត្តដកខ្លួននៅវិនាទីចុងក្រោយ។


ដូច្នេះមានន័យថា ការចាកចេញរបស់ ក្រុមមីយ៉ាន់ម៉ា ធ្វើឲ្យពូល B នៅសេសសល់តែក្រុមជម្រើសជាតិម៉ាឡេស៊ី និង ក្រុមជម្រើសជាតិឡាវ ប៉ុណ្ណោះ​ បន្ទាប់ពីមុនព្រឹត្តិការណ៍ចាប់ផ្តើម  ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីបានប្រកាសដកខ្លួនដូចគ្នា។





Sponsor by : | W88 Cambodia
ប្រភព៖ khmerload


Zlatan Ibrahimovic ជួយក្រុម AC Milan អាចរក្សានៅ​កំពូល​តារាង Serie A 2021

Zlatan Ibrahimovic កាន់តែ​បង្កើន​ភាពលេច​ធ្លោ​មួយកម្រិត​ទៀត ក្រោយ​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង​ជួយ AC Milan ឈ្នះ Cagliari ២-០​។ ២​គ្រាប់​របស់ Ibrahimovic នេះ​ក៏បាន​ជួយ Milan រក្សារ​ចំណាត់ថ្នាក់​កំពូល​តារាង​ក្របខណ្ឌ Serie A រដូវ​កាល​នេះ​ផងដែរ​។​



ជាង ២០ ឆ្នាំ​ក្នុង​អាជីព​កីឡាករ​បាល់ទាត់ Ibrahimovic នៅតែ​បង្ហាញ​ភាពខ្លាំង​ក្នុងការ​សម្រេច​ទី​គូប្រកួត​បាន​យ៉ាង​ល្អ​ដដែល ដែល​ស្ទើ​តែ​អស្ចារ្យ​ជាង​កីឡាករ​ក្មេងៗ​សព្វថ្ងៃ​ផង​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត វ័យ​៣៩​ឆ្នាំ​រូបនេះ រកបាន​ពីរ​គ្រាប់​នៅ​នាទី​៧ និង​៥២ ដើម្បី​ជួយ AC Milan ឈ្នះ Cagliari ក្នុងជំនួប​លី​គ​សប្តាហ៍​ទី​១៨ នៅ​យប់​ថ្ងៃទី​១៨ ខែមករា​។​

AC Milan ទទួលបាន​៣​ពិន្ទុ​បន្ថែម​ដើម្បី​ឈរ​កំពូល​តារាង Serie A មាន​៤៣​ពិន្ទុ នាំមុខ​ក្រុម​លេខ​២ Inter Milan ៣​ពិន្ទុ​។ ពីរ​គ្រាប់​នេះ បាន​នាំ Ibrahimovic កើន​ដល់​១២​គ្រាប់ ក្នុងការ​ប្រកួត​លី​គ​ចំនួន​៨​លើក​ប៉ុណ្ណោះ​។​ 



​ដោយឡែក​អ្នករក​បាន​១២​គ្រាប់​ដែរ​នៅ Serie A មាន Ciro Immobile ខ្សែប្រយុទ្ធ Lazio តែ​បង្ហាញខ្លួន​១៦​លើក និង Romelu Lukaku របស់ Inter Milan បង្ហាញខ្លួន​១៧​លើក ខណៈ Cristiano Ronaldo របស់ Juventus ដែល​ស៊ុត​បាន​១៥​គ្រាប់​លើសគេ បង្ហាញខ្លួន​១៤​លើក​។​ 

Ibrahimovic ដែល​ផ្លាស់​ពី LA Galaxy ត្រឡប់​ទៅ​ក្រុម​នៅ​អ៊ីតាលី​នៅ​ឆ្នាំ​២០១៩ បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​ថា រូបគេ​ពិតជា​រីករាយ​នៅទីនេះ​ណាស់ ហើយ​ការបន្ត​ប្រកប​អាជីព​ជាមួយ AC Milan រហូត​ពេលនេះ មាន​មូលហេតុ​ចម្បង​បំផុត​ដោយសារ​នាយក​ផ្នែក​កីឡា​លោក Paolo Maldini។



ប្រភព៖ ថ្មីថ្មី

👉 ចុចទីនេះ ដើម្បីចុះឈ្មោះ បង្កើតគណនីភ្នាល់បាល់ ទទួលបានប្រាក់បន្ថែម 100%