ញាំ​ផ្លែ​ប៉ោម​ជួយ​ឱ្យ​បេះដូង​មាន​សុខភាពល្អ ទប់ស្កាត់​​មហារីក​សុដន់ និង​ការពារ​ឆ្អឹង​ឱ្យ​រឹង​មាំ​

តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ដោយ​មាន​សារធាតុចិញ្ចឹម​ដ៏​ច្រើន​លើសលប់​នាំ​ឱ្យ​ប៉ោម​ក្លាយជា​ផ្លែ​ឈើ​ដែល​មានគុណ​សម្បត្តិ​ពិសេស​ជាង​ផ្លែ​ឈើ​ផ្សេង​ៗ និង​ក្លាយជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នក​ចង់បាន​សុខភាព​ល្អ​ពី​ការ​ទទួលទាន​ផ្លែ​ឈើ​ស្រស់​។

អត្ថប្រយោជន៍​របស់​ផ្លែ​ប៉ោម​មាន

-​ ជួយ​ដល់​សុខភាព​បេះដូង ប៉ោម​ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​សមាសធាតុ​គីមី​ពី​ធម្មជាតិ​ដែល​ក្នុង​នោះ​មាន​ដូច​ជា quercetin , catechin , phloridzin និង​អាស៊ីត chlorogenic បណ្តាសារ​ធាតុគីមី​កើត​ពី​ធម្មជាតិ​ទាំងនេះ​ជួយ​ការពារ​ប្រព័ន្ធ​បេះដូង​(​បេះដូង ឈាម និង​សរសៃឈាម​)​ពី​ការ​បំផ្លាញ​ទាក់ទង​នឹង​អុក​ស៊ី​សែន បន្ថែម​ពី​នេះ​ទៀត សារធាតុ​សរសៃ​ដ៏​សម្បូរ​បែប​របស់​វា បាន​ជួយ​រក្សា​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ឱ្យ​នៅ​ទាប បុគ្គល​ដែល​ទទួលទាន​ប៉ោម​២​ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​បញ្ចុះ​ខ្លាញ់​នេះ​បាន​១៦​ភាគរយ

-​ ទប់ស្កាត់​ជំងឺ​វង្វេងវង្វាន់ បាត់​ការ​ចង​ចាំ ការ​សិក្សា​ពិសោធន៍​ដោយ​សាកលវិទ្យាល័យ Cornell University ទៅ​លើ​សត្វ​កណ្តុ​របា​នរក​ឃើញ​ថា សមាសធាតុ quercetin ក្នុង​ផ្លែ​ប៉ោម​ជួយ​ការពារ​បណ្តា​កោសិការ​ខួរក្បាល​ពី​ការ​បំផ្លាញ​ដោយ​រ៉ា​ឌី​កាល់​សេរី

-​ ទប់ស្កាត់​មហារីក​សួត យោង​លទ្ធផល​នៃ​ការ​ពិសោធ​លើ​មនុស្ស​១​ម៉ឺន​នាក់​បង្ហាញ​ថា អ្នក​ដែល​និយម​ទទួលទាន​ផ្លែ​ប៉ោម ឃើញ​ថា ហានិភ័យ​កើត​មហារីក​សួត​របស់​ពួក​គេ​អាច​កាត់​បន្ថយ​បាន៥០​ភាគរយ អ្នក​ស្រាវជ្រាវ​ជឿ​ថា មាន​ប្រសិទ្ធភាព​បែប​នេះ​ក៏​ព្រោះ ប៉ោម​សម្បូរ​ដោយ​សមាសធាតុ quercetin និង naringin

-​ ទប់ស្កាត់​មហារីក​សុដន់ អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Cornell University បាន​រក​ឃើញ​ថា ទទួលទាន​ប៉ោម​១​ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​កាត់​បន្ថយ​អត្រា​កើត​មហារីក​ដោះ​បាន​១៧​ភាគរយ ខណៈ​ទទួលទាន​៣​ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​កាត់​បន្ថយ​បាន​ដល់​៣៩​ភាគរយ និង​អាច​កាត់​បន្ថយ​អត្រា​ប្រឈម​នេះ​បាន​ដល់​៤៤​ភាគរយ ប្រសិនជា​ទទួលទាន​៦​ផ្លែ​ក្នុង​មួយ​ថ្ងៃ

-​ ទប់ស្កាត់​មហារីក​ពោះវៀនធំ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា សត្វ​កណ្តុរ​ដែល​គេ​ចិញ្ចឹម​ដោយ​អាហារ​ចម្រាញ់​ពី​សម្បក​ប៉ោម អត្រា​ប្រឈម​នឹង​មហារីក​ពោះវៀនធំ​ថយ​ចុះ​៤៣​ភាគរយ សមាសធាតុ pectin ក្នុង​ផ្លែ​ប៉ោម​ត្រូវ​គេ​ជឿជាក់​ថា មាន​ប្រសិទ្ធភាព​រក្សា​ផ្លូវ​រំលាយ​អាហារ​ឱ្យ​មាន​សុខភាព​ល្អ​និង​កាត់​បន្ថយ​ហានិភ័យ​នេះ

-​ ទប់ស្កាត់​មហារីក​ថ្លើម ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា សត្វ​កណ្តុរ​ដែល​គេ​ចិញ្ចឹម​ឱ្យ​ស៊ី​អាហារ​ចម្រាញ់​ពី​សម្បក​ប៉ោម អត្រា​ប្រឈម​នឹង​មហារីក​ថ្លើម​ថយ​ចុះ​៥៧​ភាគរយ​។

-​ ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម សមាសធាតុ pectin បាន​ជួយ​ផ្គត់ផ្គង់​អាស៊ីត galacturonic ដល់​រាង​កាយ​ដែល​អាស៊ីត​នេះ​បាន​ជួយ​កាត់​បន្ថយ​តម្រូវការ​អាំង​ស៊ុ​យ​លី​ន​របស់​រាង​កាយ​ហើយ​អាច​គ្រប់គ្រង​បាន​ជំងឺ​ទឹកនោមផ្អែម

-​ ជួយ​បញ្ចុះទម្ងន់ ការ​សិក្សា​មួយ​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ទទួលទាន​ប៉ោម​៣​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ចុះ​ទម្ងន់​ខ្លួន​ច្រើន​ជាង​ស្ត្រី​ដែល​មិន​បាន​ទទួលទាន

-​ ជួយ​ការពារ​ឆ្អឹង​ឱ្យ​កាន់តែ​រឹង​មាំ ក្រុម​អ្នក​ស្រាវជ្រាវ​បារាំង​បាន​រក​ឃើញ​ថា សមាសធាតុ​ហ្វ្លា​វ៉ូ​ណូ​អុ​ី​ត​ឈ្មោះ phloridzinដែល​មាន​តែ​នៅ​ក្នុង​ផ្លែ​ប៉ោម អាច​ការពារ​ស្ត្រី​អស់​រដូវ​ពី​ជំងឺ​ពុក​ឆ្អឹង ហើយ​ជួយ​បង្កើន​ដង់ស៊ីតេ​ឆ្អឹង​ទៀត​ផង

Eating Apples Supports Heart Health, Prevents Breast Cancer, and Protects Bones

Research shows that due to their abundance of nutrients, apples have unique health benefits compared to other fruits, making them an excellent choice for anyone seeking good health through fresh fruit consumption.

Health benefits of apples include:

1- Supports heart health: Apples are rich in natural compounds such as quercetin, catechin, phloridzin, and chlorogenic acid. These help protect the cardiovascular system (heart, blood, and blood vessels) from oxidative damage. In addition, their high fiber content helps lower bad cholesterol (LDL). Eating 2 apples per day may reduce LDL cholesterol by 16%.

2- Prevents dementia and memory loss: A study by Cornell University on lab mice found that quercetin in apples helps protect brain cells from damage caused by free radicals.

3- Prevents lung cancer: A study of 10,000 people revealed that regular apple consumption reduced the risk of lung cancer by 50%. Researchers believe this is due to apples’ rich quercetin and naringin content.

4- Prevents breast cancer: Cornell University scientists found that eating 1 apple per day could reduce breast cancer risk by 17%. Eating 3 apples per day could reduce risk by 39%, and up to 44% with 6 apples per day.

5- Prevents colon cancer: A study found that mice fed with apple peel extracts had a 43% lower risk of colon cancer. Pectin in apples is believed to support digestive health and reduce cancer risk.

6- Prevents liver cancer: Another study found that mice fed apple peel extracts had a 57% reduced risk of liver cancer.

7- Helps manage diabetes: Pectin provides galacturonic acid, which reduces the body’s need for insulin and helps manage diabetes.

8- Supports weight loss: A Brazilian study found that women who ate 3 apples per day lost more weight than those who did not.

9- Strengthens bones: French researchers discovered that phloridzin, a flavonoid found only in apples, helps protect postmenopausal women from osteoporosis and improves bone density.

0 comments:

Post a Comment