មូលហេតុ​ធ្វើ​ឱ្យ​អ្នកមាន​ក្លិន​ខ្លួន​ខ្លាំង

 

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បានជា​ក្លិន​ខ្លួន​របស់​អ្នក​ពេល​ខ្លះ​ហាក់ដូចជា​ខ្លាំង​ជាង​អ្នក​ដទៃ? អ្នកជំនាញ​បាន​លើក​ឡើង​ពី​កត្តា​សំខាន់​ៗ​ចំនួន ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ក្លិន​ខ្លួន​របស់​អ្នក​៖

. អាហារ​ហឹរ និង​មាន​ក្លិន​ឆួល

អាហារ​ដែល​មាន​រសជាតិ​ហឹរ ជូរ ប្រៃ ឬ​មាន​គ្រឿងទេស​ច្រើន​ដូច​ជា ខ្ទឹមស ខ្ទឹមបារាំង ខ្ញី ស្លឹកគ្រៃ ទឹកត្រី ម្ទេស និង​ម្រេច សុទ្ធតែ​អាច​ចូលរួម​ចំណែក​ដល់​ក្លិន​ខ្លួន​។ ផ្លែ​ឈើ​ដែល​មានសារធាតុ​ស្ពាន់ធ័រ​ខ្ពស់​ដូច​ជា ទុរេន និង​តៅហ៊ូ ក៏​ជា​កត្តា​មួយ​ដែរ​។ លើស​ពី​នេះ អាហារ​ហឹរ​ក៏​អាច​ធ្វើ​ឲ្យ​យើង​បែកញើស​កាន់តែ​ច្រើន ដែល​បង្កើន​បញ្ហា​ក្លិន​ខ្លួន​។

. ធាត់​លើស​ទម្ងន់

មនុស្ស​ដែល​មាន​ទម្ងន់​លើស​ទម្ងន់ តែង​មាន​ទំនោរ​មាន​ក្លិន​ខ្លួន​ខ្លាំង​ជាង​មនុស្ស​ស្គម​។ នេះ​មក​ពី​ផ្នត់​សាច់​ដូច​ជា​នៅ​ក្រោម​ក្លៀក ពោះ និង​ក្រលៀន ងាយ​នឹង​សើម ដែល​បង្កើត​បរិយាកាស​អំណោយផល​ដល់​បាក់តេរី​លូតលាស់​បង្កើត​ក្លិន​។ ក្រពេញ​ញើស​នៅ​តំបន់​ទាំងនោះ​ក៏​ផលិត​ញើស​ច្រើន​ជាង​មុន​ផង​ដែរ​ចំពោះ​អ្នក​ដែល​មាន​ទម្ងន់​លើស​។

. អាហារ​ខ្លាញ់ និង​អាហារ​បំពង

អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​អាហារ​បំពង មិន​ត្រឹមតែ​រួមចំណែក​ដល់​ការ​ឡើង​ទម្ងន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ជំរុញ​ក្រពេញ​ញើស​នៅ​ក្រោម​ក្លៀក និង​ក្រលៀន​ឲ្យ​ផលិត​ញើស​កាន់តែ​ច្រើន ដែល​អាច​បង្កើន​ក្លិន​ខ្លួន​ផង​ដែរ​។

. ការ​បរិភោគ​សាច់​ក្រហម

ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ការ​បរិភោគ​សាច់​ក្រហម​ដូច​ជា សាច់​គោ អាច​បង្កើន​ក្លិន​ខ្លួន​ចំពោះ​អ្នកមួយ​ចំនួន ជា​ពិសេស​អ្នក​ដែល​មិនសូវ​បរិភោគ​សាច់​ក្រហម ឬ​អ្នក​ដែល​មិន​ធ្លាប់​បរិភោគ​វា​ច្រើន​។

. ការ​ប្រើប្រាស់​ផលិតផល​បំបាត់​ក្លិន​ខ្លួន​មិន​ត្រឹមត្រូវ

ដូច​ទៅ​នឹង​ផលិតផល​ថែរក្សា​សម្រស់​ដទៃ​ទៀត​ដែរ ផលិតផល​បំបាត់​ក្លិន​ខ្លួន​នីមួយ​ៗ​មាន​ប្រសិទ្ធភាព​ខុស​ៗ​គ្នា​លើ​មនុស្ស​ម្នាក់​ៗ​។ ប្រសិនបើ​ថ្នាំ​បំបាត់​ក្លិន​ខ្លួន​ដែល​អ្នក​កំពុង​ប្រើប្រាស់​មិន​មាន​ប្រសិទ្ធភាព អ្នក​គួរ​សាកល្បង​ផ្លាស់​ប្ដូរ​ទៅ​ប្រភេទ​ផ្សេង​ទៀត ដូច​ជា​បាញ់ ជំនួស​ឲ្យ​ប្រដាប់​រុញ​ឃ្លៀ​ក​ឬ​សាកល្បង​ប្រើ​ផលិតផល​ធម្មជាតិ​ដូច​ជា​រមៀត ជាដើម រហូត​ដល់​រក​ឃើញ​ផលិតផល​ដែល​ស័ក្តិសម​នឹង​អ្នក​៕

Causes of Strong Body Odor

Have you ever wondered why some people seem to have stronger body odor than others? Experts have highlighted five key factors that may influence body odor:

Spicy and pungent foods: Foods with strong flavors like garlic, onions, ginger, lemongrass, fish sauce, chili, and pepper, as well as sulfur-rich foods like durian and tofu, can contribute to body odor. Spicy foods also increase sweating, which worsens odor.

Being overweight: Overweight individuals are more prone to stronger body odor because skin folds (underarms, abdomen, groin) trap moisture, creating a favorable environment for bacterial growth. Sweat glands in these areas also produce more sweat.

Fatty and fried foods: These not only cause weight gain but also stimulate sweat glands in the armpits and groin, producing more sweat and odor.

Red meat consumption: Some studies show that eating red meat, such as beef, can increase body odor, especially in those who rarely consume it.

Improper use of deodorant: Like other beauty products, deodorants vary in effectiveness depending on the person. If your current deodorant is not effective, you may need to try alternatives such as sprays, natural options like turmeric, or other types until you find the right one.

0 comments:

Post a Comment