Thursday, March 17, 2022

មហាសេដ្ឋីរុស្ស៊ី 16 នាក់ ត្រូវបានជប៉ុនបង្កកទ្រព្យសម្បត្តិ | W88 Cambodia | W88 Khmer


ក្រសួងហិរញ្ញវត្ថុជប៉ុនបានបញ្ជាក់ថា ប្រទេសជប៉ុនបានសម្រេចចិត្តបង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីជនជាតិរុស្ស៊ីចំនួន ១៧ នាក់បន្ថែមទៀត នាំឱ្យចំនួនមហាសេដ្ឋីរុស្ស៊ីដែលត្រូវបានជប៉ុនបង្កកទ្រព្យសម្បត្តិសរុបបានកើនដល់ ៦១ នាក់ហើយគិតមកទល់ពេលនេះ ។ ការបង្កកទ្រព្យសម្បត្តិនេះ គឺជាការបង្ហាញនូវការដាក់ទណ្ឌកម្មប្រឆាំងលើការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters

 


ការបង្កកទ្រព្យសម្បត្តិត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានដាក់ទណ្ឌកម្មលើជនជាតិរុស្ស៊ីមួយចំនួនរួមទាំងមហាសេដ្ឋីលោក Viktor Vekselberg និងសមាជិក ១២ នាក់ទៀតនៃសភាជាន់ទាបរបស់រុស្ស៊ី។ ក្នុងនោះ ក្រសួងហិរញ្ញវត្ថុជប៉ុនបានអះអាងថា លោក Vekselberg កំពូលមហាសេដ្ឋីរុស្ស៊ី ក៏មានឈ្មោះក្មុងបញ្ជីដាក់ទណ្ឌកម្មដោយប្រទេសជប៉ុនដែរ ក៏ដូចជាសមាជិក ១១ នាក់ទៀតនៃសភាជាន់ទាបរបស់រស្ស៊ី និងអ្នកពាក់ព័ន្ធ៥នាក់ផ្សេងទៀត សរុបទៅ គឺមាន១៧នាក់។

អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បាននិយាយថា ចំពោះការដាក់ទណ្ឌកម្មបន្ទាប់ទៀត គឺជប៉ុននឹងធ្វើឡើងស្របទៅតាម ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំងប្រាំពីររ(G7)

 


គួរកត់សម្គាល់ថា កន្លងមក ទីក្រុងតូក្យូក៏បានដាក់ទណ្ឌកម្មលើធនាគារកណ្តាលរបស់រុស្ស៊ី និងធនាគារឯកជនចំនួនប្រាំពីរ ក្នុងចំណោមស្ថាប័នផ្សេងទៀត។ បន្ថែមពីនេះ ជប៉ុនក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គល ធនាគា និងអង្គការមួយចំនួន របស់ប្រទេសបេឡារុស្សផងដែរ ដែលជាប្រទេសបានគាំទ្រចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

ដើម្បីជាផ្នែកមួយនៃការទប់ស្កាត់ ការឈ្លានពានកាន់តែខ្លាំងរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែន ប្រទេសជប៉ុនក៏បានអះអាងដែរថា ខ្លួននឹងពង្រីកការហាមឃាត់ការនាំចេញទៅកាន់ប្រទេសរុស្ស៊ីដោយរួមបញ្ចូលទាំងមុខទំនិញចំនួនជាង ៣០មុខ ដូចជាឧបករណ៍អេឡិចត្រូនិក ឧបករណ៍ទំនាក់ទំនង ឧបករណ៍ចាប់សញ្ញា និងរ៉ាដា និងឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀត។

 


សូមបញ្ជាក់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូហ្ស៊ីម៉ាសា ហាយយ៉ាស៊ី (Yoshimasa Hayashi) បានបញ្ជាក់ថា វិបត្តិនៅអ៊ុយក្រែន បានបង្ហាញឲ្យឃើញពីតម្រូវការ ដើម្បីធ្វើការកំណែទម្រង់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដែលរុស្ស៊ីកៅអីអចិន្ត្រៃយ៍នៅទីនោះ ហើយជប៉ុននឹងដាក់សម្ពាធទៅលើបញ្ហានេះ ដើម្បីឲ្យអង្គការសហប្រជាជាតិទទួលយកខ្លួនធ្វើជាសមាជិកអចិន្រៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដែរ។

នាំមកជូនដោយ៖ ​W88 Cambodia | W88 Khmer

ប្រភព៖ cambonomist.com

0 comments:

Post a Comment