Tuesday, February 22, 2022

កីឡាករដែល Man UTD ដាក់អោយក្លឹបផ្សេងខ្ចីជើង | W88 Cambodia

 

ខ្សែបម្រើ Donny van de Beek បានសម្រេចចិត្តរួចហើយថានឹងមិនវិលត្រឡប់មកចូលរួមជាមួយក្លិបបិសាចក្រហម Manchester United នោះឡើយបន្ទាប់ពីលោក Ralf Rangnick បាននិយាយថាក្រុមរបស់លោកគឺមានកីឡាករល្អគ្រប់គ្រាន់។

De Beek បានចាកចេញពីទឹកដី Old Trafford និងផ្ទេរមកលេងខ្ចីជើងនៅក្លិប Everton ចាប់ពីពាក់កណ្ដាលរដូវកាលនេះរហូតដល់ដំណាច់រដូវកាល ដោយសារចង់មាននាទីលេងច្រើនជាងនោះ។

យ៉ាងណាមិញ គ្រាន់តែបង្ហាញខ្លួនលើកដំបូងឲ្យ Everton ភ្លាម រូបគេក៏បានទទួលការកោតសរសើរពីលោក Frank Lampard ដែលជាគ្រូបង្វឹក។

សារព័ត៌មាន The Daily Star បានបង្ហើបថាកីឡាករសញ្ជាតិហូឡង់រូបនេះចង់ស្នាក់នៅ Everton ជាអចិន្ត្រៃយ៍តែម្ដងព្រោះខ្លាចថាបើវិលមក Man UTD វិញ គេនឹងមិនសូវមាននាទីលេង។


គួរបញ្ជាក់ផងដែរថា Man UTD បានទិញ Donny van de Beek ពីក្លិប AFC Ajax កាលពី១៨ខែមុន និងអាចមិនដោះលែងកីឡាកររូបនេះងាយៗទេ។


Sponsor by : | W88 Cambodia

ប្រភព៖ mirror


0 comments:

Post a Comment