Thursday, March 17, 2022

តើសង្គ្រាមដណ្តើមយកអ៊ុយក្រែន អាចធ្វើអោយសេដ្ឋកិច្ចរុស្ស៊ីដើរថយក្រោយ រឺយ៉ាងណា? | W88 Cambodia | W88 Khmer

 


ក្រុមអ្នកសេដ្ឋកិច្ច វិនិយោគិន និងអ្នកការទូតបាននិយាយថា សង្គ្រាមរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន និងការឆ្លើយតបជាសកលរួមទាំងការដាក់ទណ្ឌកម្មពីប្រទេសជាច្រើននៅទូទាំងពិភពលោក ពិសេសបស្ចិមលោក នឹងធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីដើរថយក្រោយយ៉ាងតិច ៣០ ឆ្នាំ ពោលគឺជិតដល់សម័យសហភាពសូវៀតចាស់ និងបន្ថយកម្រិតជីវភាពរស់នៅរបស់រុស្ស៊ីយ៉ាងតិច ៥ ឆ្នាំផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNBC


ការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច ដែលកំពុងតែកើនឡើងខ្លាំងនោះ កំពុងបង្កការផលប៉ះពាល់ជាអតិបរមាដល់សេដ្ឋកិច្ចរបស់រុស្ស៊ី តាមរយៈការបណ្តេញរុស្ស៊ីចេញពីទីផ្សារពិភពលោក និងបង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីជនជាតិរុស្ស៊ីនៅជុំវិញពិភពលោក។ ទណ្ឌកម្មទាំងនេះ បានចូលជាធរមានកាលពី៣សប្តាហ៍មុន ដែលវាបានបើកទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តសេដ្ឋកិច្ចរបស់រុស្ស៊ី។

ប្រព័ន្ធហិរញ្ញវត្ថុ និងរូបិយបណ្ណរបស់រុស្ស៊ីកំពុងដួលរលំនៅតាមផ្នែកជួរមុខជាច្រើន ដោយបង្ខំឱ្យវិមានក្រឹមឡាំងបិទផ្សារហ៊ុន និងបង្កើនសាច់ប្រាក់រូប្ល  (Ruble) នៅក្នុងព្រំដែនរបស់ខ្លួនពោលគឺ សម្រាប់ចាយវាយតែនៅប្រទេសរុស្ស៊ី បេឡារុស និង តាជីគីស្ថាន។


ជាក់ស្តែង ការខិតខំប្រឹងប្រែងរយៈពេល៤០ឆ្នាំរបស់ប្រទេសរុស្ស៊ីក្នុងការកសាងសេដ្ឋកិច្ចផ្អែកលើទីផ្សារដ៏រុងរឿង ដែលបានចាប់ផ្តើមក្រោមការដឹកនាំរបស់អតីតមេដឹកនាំរុស្ស៊ីលោក មីឃែល ហ្គោបាឆេវ (Mikhail Gorbachev) បានរលាយបាត់អស់ដោយសារការឈ្លានពានរបស់ប្រធានាធិបតីលោក ពូទីន ទៅលើអ៊ុយក្រែនក្នុងរយៈពេល២០ថ្ងៃមកនេះ។ 

កំណែទម្រង់សេដ្ឋកិច្ច និងសង្គមដ៏សំខាន់ដែលចាប់បដិសន្ធិនៅទសវត្សរ៍ឆ្នាំ១៩៨០បានធ្វើឱ្យសហភាពសូវៀតស្គាល់រសជាតិដំបូងនៃផលិតផលអាមេរិក ប៉ុន្តែការងារជាច្រើនទស្សវត្សរ៍ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងទ្វីបអឺរ៉ុបបានរលំរលាយក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយសារក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនបានចាកចេញពីទីផ្សាររុស្ស៊ី ហើយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានសម្រេចកាត់បន្ថយពាណិជ្ជកម្ម និងទេសចរណ៍ជាមួយរុស្ស៊ីផងដែរ។ គិតតាំងពីសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្ដើមមកទល់ពេលនេះ មានក្រុមហ៊ុនធំៗម៉ាកល្បីៗជាង៣០០ក្រុមហ៊ុនហើយ ដែលបានដកខ្លួន ឬផ្អាកប្រតិបត្តិការរបស់ពួកគេនៅរុស្ស៊ី។


តើទណ្ឌកម្មធំៗអ្វីខ្លះ ដែលមានឥទ្ធិពលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរុស្ស៊ី?

មានទណ្ឌកម្មជាពិសេសចំនួន ២ បានធ្វើឱ្យមានការខូចខាតយ៉ាងដំណំដល់សេដ្ឋកិច្ចរបស់រុស្ស៊ី។ ទណ្ឌកម្មទីមួយ គឺការដកធនាគារសំខាន់ៗរបស់រុស្ស៊ីចេញពីបណ្តាញទូទាត់ប្រាក់ជាសកល ហៅថាប្រព័ន្ធ SWIFT ដែលបង្កការលំបាកសម្រាប់ធនាគាររុស្ស៊ីទាំងនោះ នៅក្នុងដំណើរការប្រតិបត្តិការទូទាត់សាច់ប្រាក់នៅក្រៅប្រទេស។

ចំពោះទណ្ឌកម្មទី២វិញនោះ គឺការបង្កកប្រាក់រាប់រយពាន់លានអឺរ៉ូដែលតម្កល់ទុកដោយធនាគារកណ្តាលរុស្ស៊ី។ ប្រសិនបើគ្មានមូលនិធិបម្រុងទុកដើម្បីទប់កុំឱ្យប្រាក់រូប្លធ្លាក់ថ្លៃនោះទេគឺថាវិមានក្រឹមឡាំងអាចមានលទ្ធភាពតិចតួចណាស់ក្នុងការការពារកុំឱ្យតម្លៃរបស់ប្រាក់នេះដួលរលំបាននោះ។


ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងអង់គ្លេសក៏កំពុងបញ្ឈប់ការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ីផងដែរ ហើយសហរដ្ឋអាមេរិកបានដាក់ការត្រួតពិនិត្យការនាំចេញលើឧបករណ៍បច្ចេកវិទ្យាទំនើបៗនិងទំនិញប្រណីតរបស់ខ្លួនទៅរុស្ស៊ីផងដែរ ស្របពេលប្រទេសអឺរ៉ុបជាច្រើនទៀតកំពុងតែរារាំងនាវារុស្ស៊ីមិនឱ្យចូលចតនៅកំពង់ផែរបស់ពួកគេនោះឡើយ។

លោក ម៉ាកស៊ីមីលៀន ហេស (Maximillian Hess) មន្ត្រីជំនាញក្នុងតំបន់អាស៊ីកណ្តាលនៃកម្មវិធី Eurasia នៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយបរទេសមិនរកប្រាក់ចំណេញបាននិយាយថា បញ្ហាដែលរុស្ស៊ីមាននៅពេលនេះគឺជាមូលដ្ឋានស្ថិតនៅក្នុងរង្វង់មួយ ដែលគេមិនដឹងច្បាស់ថា តើរុស្ស៊ីមានការខាតបង់ក្នុងទំហំប៉ុនណានោះទេ។


លោក ម៉ាកស៊ីមីលៀន បានសង្កត់ធ្ងន់ថា ដូច្នេះហើយគេមិនអាចអះអាងបានទេថា ប្រាក់រូប្លរបស់រុស្ស៊ីនេះអាចដួលរលំ ឬយ៉ាងណានោះទេ។

ស្ថានភាពសេដ្ឋកិច្ចដ៏យ៉ាប់យ៉ឺនរបស់រុស្ស៊ីបណ្ដាលមកពីការដាក់ទណ្ឌកម្មពីបស្ចិមលោកនេះបានធ្វើឱ្យក្រុមអ្នកសេដ្ឋកិច្ចសន្ឋិដ្ឋានថា វាអាចនឹងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីដើរថយក្រោយជិតដល់សម័យសហភាពសូវៀតចាស់ព្រមទាំងបន្ថយកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋរុស្ស៊ីយ៉ាងតិច ៥ ឆ្នាំខាងមុខទៀតផងដែរ។

នាំមកជូនដោយ៖ ​W88 Cambodia | W88 Khmer

ប្រភព៖ cambonomist.com

0 comments:

Post a Comment