តាមការស្រាវជ្រាវរកឃើញថា ដោយមានសារធាតុចិញ្ចឹមដ៏ច្រើនលើសលប់នាំឱ្យប៉ោមក្លាយជាផ្លែឈើដែលមានគុណសម្បត្តិពិសេសជាងផ្លែឈើផ្សេងៗ និងក្លាយជាជម្រើសល្អមួយសម្រាប់អ្នកចង់បានសុខភាពល្អពីការទទួលទានផ្លែឈើស្រស់។
អត្ថប្រយោជន៍របស់ផ្លែប៉ោមមាន ៖
១- ជួយដល់សុខភាពបេះដូង៖ ប៉ោមជាប្រភពដ៏សម្បូរបែបនៃសមាសធាតុគីមីពីធម្មជាតិដែលក្នុងនោះមានដូចជា quercetin , catechin , phloridzin និងអាស៊ីត chlorogenic ។ បណ្តាសារធាតុគីមីកើតពីធម្មជាតិទាំងនេះជួយការពារប្រព័ន្ធបេះដូង(បេះដូង ឈាម និងសរសៃឈាម)ពីការបំផ្លាញទាក់ទងនឹងអុកស៊ីសែន ។ បន្ថែមពីនេះទៀត សារធាតុសរសៃដ៏សម្បូរបែបរបស់វា បានជួយរក្សាកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ឱ្យនៅទាប ។ បុគ្គលដែលទទួលទានប៉ោម២ផ្លែក្នុងមួយថ្ងៃអាចបញ្ចុះខ្លាញ់នេះបាន១៦ភាគរយ ។
២- ទប់ស្កាត់ជំងឺវង្វេងវង្វាន់ បាត់ការចងចាំ៖ ការសិក្សាពិសោធន៍ដោយសាកលវិទ្យាល័យ Cornell University ទៅលើសត្វកណ្តុរបានរកឃើញថា សមាសធាតុ quercetin ក្នុងផ្លែប៉ោមជួយការពារបណ្តាកោសិការខួរក្បាលពីការបំផ្លាញដោយរ៉ាឌីកាល់សេរី ។
៣- ទប់ស្កាត់មហារីកសួត៖ យោងលទ្ធផលនៃការពិសោធលើមនុស្ស១ម៉ឺននាក់បង្ហាញថា អ្នកដែលនិយមទទួលទានផ្លែប៉ោម ឃើញថា ហានិភ័យកើតមហារីកសួតរបស់ពួកគេអាចកាត់បន្ថយបាន៥០ភាគរយ ។ អ្នកស្រាវជ្រាវជឿថា មានប្រសិទ្ធភាពបែបនេះក៏ព្រោះ ប៉ោមសម្បូរដោយសមាសធាតុ quercetin និង naringin ។
៤- ទប់ស្កាត់មហារីកសុដន់៖ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Cornell University បានរកឃើញថា ទទួលទានប៉ោម១ផ្លែក្នុងមួយថ្ងៃអាចកាត់បន្ថយអត្រាកើតមហារីកដោះបាន១៧ភាគរយ ខណៈទទួលទាន៣ផ្លែក្នុងមួយថ្ងៃអាចកាត់បន្ថយបានដល់៣៩ភាគរយ និងអាចកាត់បន្ថយអត្រាប្រឈមនេះបានដល់៤៤ភាគរយ ប្រសិនជាទទួលទាន៦ផ្លែក្នុងមួយថ្ងៃ ។
៥- ទប់ស្កាត់មហារីកពោះវៀនធំ៖ ការសិក្សាមួយបានរកឃើញថា សត្វកណ្តុរដែលគេចិញ្ចឹមដោយអាហារចម្រាញ់ពីសម្បកប៉ោម អត្រាប្រឈមនឹងមហារីកពោះវៀនធំថយចុះ៤៣ភាគរយ ។ សមាសធាតុ pectin ក្នុងផ្លែប៉ោមត្រូវគេជឿជាក់ថា មានប្រសិទ្ធភាពរក្សាផ្លូវរំលាយអាហារឱ្យមានសុខភាពល្អនិងកាត់បន្ថយហានិភ័យនេះ ។
៦- ទប់ស្កាត់មហារីកថ្លើម៖ ការសិក្សាមួយបានរកឃើញថា សត្វកណ្តុរដែលគេចិញ្ចឹមឱ្យស៊ីអាហារចម្រាញ់ពីសម្បកប៉ោម អត្រាប្រឈមនឹងមហារីកថ្លើមថយចុះ៥៧ភាគរយ។
៧- ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម៖ សមាសធាតុ pectin បានជួយផ្គត់ផ្គង់អាស៊ីត galacturonic ដល់រាងកាយដែលអាស៊ីតនេះបានជួយកាត់បន្ថយតម្រូវការអាំងស៊ុយលីនរបស់រាងកាយហើយអាចគ្រប់គ្រងបានជំងឺទឹកនោមផ្អែម ។
៨- ជួយបញ្ចុះទម្ងន់៖ ការសិក្សាមួយរបស់ប្រទេសប្រេស៊ីលបានរកឃើញថា ស្ត្រីដែលទទួលទានប៉ោម៣ផ្លែក្នុងមួយថ្ងៃចុះទម្ងន់ខ្លួនច្រើនជាងស្ត្រីដែលមិនបានទទួលទាន ។
៩- ជួយការពារឆ្អឹងឱ្យកាន់តែរឹងមាំ៖ ក្រុមអ្នកស្រាវជ្រាវបារាំងបានរកឃើញថា សមាសធាតុហ្វ្លាវ៉ូណូអុីតឈ្មោះ phloridzinដែលមានតែនៅក្នុងផ្លែប៉ោម អាចការពារស្ត្រីអស់រដូវពីជំងឺពុកឆ្អឹង ហើយជួយបង្កើនដង់ស៊ីតេឆ្អឹងទៀតផង ៕
.png)
Eating Apples Supports Heart Health, Prevents Breast Cancer, and Protects Bones
Research shows that due to their abundance of nutrients, apples have unique health benefits compared to other fruits, making them an excellent choice for anyone seeking good health through fresh fruit consumption.
Health benefits of apples include:
1- Supports heart health: Apples are rich in natural compounds such as quercetin, catechin, phloridzin, and chlorogenic acid. These help protect the cardiovascular system (heart, blood, and blood vessels) from oxidative damage. In addition, their high fiber content helps lower bad cholesterol (LDL). Eating 2 apples per day may reduce LDL cholesterol by 16%.
2- Prevents dementia and memory loss: A study by Cornell University on lab mice found that quercetin in apples helps protect brain cells from damage caused by free radicals.
3- Prevents lung cancer: A study of 10,000 people revealed that regular apple consumption reduced the risk of lung cancer by 50%. Researchers believe this is due to apples’ rich quercetin and naringin content.
4- Prevents breast cancer: Cornell University scientists found that eating 1 apple per day could reduce breast cancer risk by 17%. Eating 3 apples per day could reduce risk by 39%, and up to 44% with 6 apples per day.
5- Prevents colon cancer: A study found that mice fed with apple peel extracts had a 43% lower risk of colon cancer. Pectin in apples is believed to support digestive health and reduce cancer risk.
6- Prevents liver cancer: Another study found that mice fed apple peel extracts had a 57% reduced risk of liver cancer.
7- Helps manage diabetes: Pectin provides galacturonic acid, which reduces the body’s need for insulin and helps manage diabetes.
8- Supports weight loss: A Brazilian study found that women who ate 3 apples per day lost more weight than those who did not.
9- Strengthens bones: French researchers discovered that phloridzin, a flavonoid found only in apples, helps protect postmenopausal women from osteoporosis and improves bone density.