បវរកញ្ញាវៀតណាមនាង Xuan Hanh បានក្លាយជាបេក្ខនារីឈានចូលវគ្គផ្តាច់ព្រ័ត្រកំពូលទាំង៥ នៅក្នុងវិធី Miss Cosmo 2024 កាលពីរាត្រីថ្ងៃទី០៥ខែតុលា។ យ៉ាងណាអ្នកគាំទ្រអន្តរជាតិស្រាប់តែលើកយកឈុតដែលនាងស្លៀកក្នុងយប់ចុងក្រោយមកប្រៀបធៀបជាមួយនឹងការរចនារ៉ូបមុនរបស់តារាបរទេស Kim Kardashian ផ្ទុះចម្រូងចម្រាសថាក្លែងក្លាយ។
គួរកត់សម្គាល់ថា ការរចនាទាំងពីរនេះមានភាពលម្អិតស្រដៀងគ្នាខ្លាំង មិនថាពណ៌ ម៉ូដសំលៀកបំពាក់របស់ Top5 វៀតណាម និង Kim Kardashian អ្នកទាំងពីរបង្កប់ដោយការច្នៃត្បូង និងទាក់ទាញស្រដៀងគ្នាសឹងតែ១០០ភាគរយ។ ជាមួយគ្នានេះដែរ គេប្រៀបធៀបស្លាបមេអំបៅដែលរចនានៅលើត្រគាក ទាំងសម្លៀកបំពាក់របស់ Xuan Hanh និង Kim Kardashian ត្រូវបានរំលេចដោយរំយោលដែលស្រដៀងនឹងដំណក់ទឹកមិនខុសគ្នាសូម្បីតែមួយចំណុច។
គេដឹងថា Kim Kardashian ស្លៀករ៉ូបស្រដៀងនឹង Xuan Hanh ដើម្បីដើរលើកម្រាលព្រំក្រហមនៃព្រឹត្តិការណ៍ Met Gala កាលឆ្នាំ២០១៩។ ម៉ូដសំលៀកបំពាក់របស់តារាស្រីដែលមានចិត្តសប្បុរសបំផុតក្នុងហូលីវូដ មានទម្រង់ខ្លីពីលើជង្គង់។ ដោយឡែក សម្រាប់ការរចនារ៉ូបពេលរាត្រីដែលស្លៀកដោយ Xuan Hanh ក្នុងរាត្រីចុងក្រោយនៃ Miss Cosmo 2024 វាត្រូវបានរចនាជាយសំពត់វែងអូសដល់ដី។
ការលាតត្រដាងនៃភាពស្រដៀងគ្នាមួយចំនួននៅក្នុងការរចនាទាំងពីរនេះបានធ្វើឲ្យអ្នកគាំទ្រអន្តរជាតិចោទសួរ Xuan Hanh ដែលពាក់រ៉ូបចម្លង Kim Kardashian ។ ទោះជាយ៉ាងនេះក្តី នេះគ្រាន់តែជាការវាយតម្លៃតែម្ខាងប៉ុណ្ណោះ ពីសាធារណជន ដូច្នេះវាមិនអាចឆ្លុះបញ្ចាំងអ្វីបានច្បាស់លាស់នោះទេ។ ស្របពេលដែលមតិមួយចំនួនរបស់អ្នកលេងអ៊ីនធឺណិតបាននិយាយថា មិនបាច់ឆ្ងល់ទេ ឈុតបែបបវរកញ្ញាជារួមគឺតែងស្រដៀងគ្នាឬអាចថាចម្លងស្ទាយតិចពីគ្នាក៏ថាបាន។ សំខាន់ឈុតនេះស្រដៀងគ្នាបេះដាក់ សឹងតែមិនអាចបែងចែកថាមួយណារបស់ពិតផង។
គួររម្លឹកដែរថា នៅរាត្រីចុងក្រោយនៃ Miss Cosmo 2024 បវរកញ្ញា Xuan Hanh បានឈានចូលវគ្គផ្តាច់ព្រ័ត្រកំពូលទាំង៥ ។ នាងបានយកឈ្នះសម្រស់ហ្វីលីពីន ដែលក្លាយជាកត្តាចុងក្រោយដែលជាប់ឈ្មោះក្នុងចំណាត់ថ្នាក់កំពូលទាំង៥។ លទ្ធផលនេះបានបញ្ឆេះភាពចម្រូងចម្រាសយ៉ាងខ្លាំងពីទស្សនិកជនមួយចំនួនធំមិនពេញចិត្តដោយសារតែសម្រស់ហ្វីលីពីនបានត្រឹមឈរនៅកំពូលទាំង១០ បើទោះបីជានាងត្រូវបានចាត់ទុកថាជាបេក្ខនារីខ្លាំងក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នករៀបចំកម្មវិធី Miss Cosmo ក៏ត្រូវបានគេសង្ស័យថាពេញចិត្តនឹងបេក្ខនារី ប្រទេសម្ចាស់ផ្ទះ គឺ Xuan Hanh នេះផ្ទាល់តែម្ដង។
ដ្បិតថាយ៉ាងនេះក្ដី ជាការឆ្លើយតបទៅនឹងឧប្បត្តិហេតុចម្រូងចម្រាស តំណាងកញ្ញា Cosmo BTC – លោក Tran Viet Bao Hoang បានផ្តល់មតិជាក់លាក់ថា «លទ្ធផលបានមកពីទាំងដំណើរការ និងគណៈវិនិច្ឆ័យ។ យើងមានកម្មវិធីដាក់ពិន្ទុឯករាជ្យ និងអង្គភាពសវនកម្មធានានូវតម្លាភាពនៃលទ្ធផល។ ដើម្បីរួមបញ្ចូលកម្មវិធីនេះនៅក្នុងការប្រកួតប្រជែង យើងត្រូវធ្វើការជាមួយចៅក្រម។ កិត្យានុភាពក្នុងការប្រកួតប្រជែង នៅពេលដែលលទ្ធផលត្រូវបានជ្រើសរើស អ្វីគ្រប់យ៉ាងគឺយុត្តិធម៌ចំពោះអ្វីដែលបេក្ខជនបង្ហាញ មិនមែនសម្រាប់តែនរណាម្នាក់នោះទេ។ ជាពិសេសដែរ ការយកបុគ្គលណាម្នាក់ទៅប្រៀបធៀបនឹងបេក្ខជនផ្សេងទៀត ខ្ញុំយល់ថាអយុត្តិធម៌ »៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់យើងខ្ញុំទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
សូម Credit ជូន https://www.kampucheathmey.com
បើកអាខោន ខ្មែរ 🇰🇭 និង 🇰🇷 កូរ៉េ W88! ✅💲📲
• បើកអាខោនផ្ទាល់: https://bit.ly/w88khmer8
• Telegram ID: @W88Cambodia
• លេខទូរសព្ទភ្ជាប់ Telegram: (855)10804201
• Telegram ID: https://t.me/W88cambodia
• Join Telegram Channel: https://t.me/w88khmer8
• Line ID: W88Cambodia
***
0 comments:
Post a Comment