Wednesday, October 9, 2024

លោក អុិន សុភិន បញ្ជាក់ថាលោកមានសិទ្ធិទាក់ទងជាមួយលោក Nawat ក្នុងនាមមិត្តភក្តិ

អតីតអ្នកគ្រប់គ្រងកម្មវិធីប្រឡង Miss Grand Cambodia លោក អុិន សុភិន បានបញ្ជាក់ថា សម្រាប់លោកគឺមានសិទ្ធិក្នុងការទាក់ទងនិងនិយាយជាមួយលោក ណាវ៉ាត់ ក្នុងជាមិត្តភក្តិដែលបានរាប់អានគ្នាច្រើនឆ្នាំមកហើយ ខណ:លោកក៏ធ្លាប់រកស៊ីជំនួញជាមួយគ្នា និងរៀបចំកម្មវិធី Miss Grand ជាមួយគ្នាកន្លងមកដែរ។

យ៉ាងណាមិញ ក្រោយមហាជនតិះដៀល បន្ទាប់ពីលេចឮដំណឹងពីខាងសារព័ត៌មានថៃថា លោក អុិន សុភិន បានទាក់ទងទៅកាន់លោក Nawat ដើម្បីទិញសិទ្ធិកម្មវិធី Miss Grand International បន្តនោះ លោកក៏បានចេញអះអាងថា ការដែលលោកទាក់ទងទៅលោក Nawat គឺជាការសួរសុខទុក្ខមិត្តភក្តិធម្មតា។

មួយវិញទៀត លោកក៏ទទួលស្គាល់ដែរថា ខ្លួនពិតជាបានទាក់ទងនិយាយជាមួយលោក ណាវ៉ាត់ រឿងពឹងឲ្យជួយរកបេក្ខភាពបវរកញ្ញាកម្ពុជាចេញទៅប្រកួត MGI ជំនួស ប៊ី សុធារី មែន ប៉ុន្តែនៅពេលនោះ លោកមិនដឹងរឿងសុីជម្រៅអ្វីឡើយ ត្រឹមជាយកអាសារគ្នាធម្មតា។ លោកថា រឿងពឹងឲ្យជួយរកបវរកញ្ញាចេញទៅជំនួយនោះ គឺលោកបានទាក់ទងមែន ដោយសារតែមើលឃើញសមត្ថភាពកញ្ញា កុយ អេនណា ខណ:លោក ណាវ៉ាត់ ក៏មើលឃើញដូចគ្នា និងចង់បានកញ្ញា កុយ អេនណា មែន ទើបលោកបានទាក់ទងទៅ។ លោកថា ប៉ុន្តែទៅឬមិនទៅ ជាសិទ្ធិរបស់គេហើយលោកក៏គ្មានសិទ្ធិទៅចាប់បង្ខំទេ។

លោក អុិន សុភិន និយាយទៀតថា ពេលដែលលោក Nawat កំពុងLive លោកមិនដឹងថាគាត់ Live ពីអ្វីទេ តែលោកមានសិទ្ធិនិយាយជាមួយលោក nawat ព្រោះលោកជាពលរដ្ឋនៅកម្ពុជា ហើយមានទំនាក់ទំនងជាសកលនៅជុំវិញពិភពលោក ដោយបែបនេះ លោកមានសិទ្ធិសម្រេច ហើយលោកសុំមិនលូកលាន់រវាងផ្ទៃក្នុងលោកណាវ៉ាត់ និងអ្នកស្រី អុឹម សុគន្ធា នោះទេ លោកសូមឈរនៅកណ្តាលរវាង HK7 និង MGI ព្រោះអ្នកដែលដឹងខុសឬត្រូវ មានតែបុគ្គល២នាក់នេះប៉ុណ្ណោះ។

លោកថា “ខ្ញុំមានសិទ្ធិក្នុងការទំនាក់ទំនងជាមួយនរណាគេវាសិទ្ធិរបស់ខ្ញុំ។ ម្យ៉ាងទៀតលោក ណាវ៉ាត់ ពឹងខ្ញុំ ខ្ញុំត្រូវតែជួយគាត់ព្រោះគាត់ជាមិត្តភក្តិរាប់អានគ្នា៥ឆ្នាំហើយ តែអ្នកណាទៅឬមិនទៅជារឿងរបស់គាត់ទេ”។ ចំណែករឿងនៃការទិញសិទ្ធិ Miss Grand ត្រូវបានលោក អុិន សុភិន បញ្ជាក់ថា “បើគាត់លក់ឲ្យខ្ញុំ ខ្ញុំមានសិទ្ធិទិញយក ព្រោះនេះជាសិទ្ធិរបស់ខ្ញុំ ប៉ុន្តែខ្ញុំក៏មិនបានទិញយកនោះដែរ“។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវនេះ ដើម្បីជម្រះមន្ទិលរបស់មហាជន នៅព្រឹកថ្ងៃទី ០៩ ខែតុលានេះ លោក អុិន សុភិន បានបញ្ជាក់ជំហរថា ដាច់ខាតលោកមិនយក Miss Grand ចូលប្រទេសវិញឡើយ។ ក្នុងនោះ លោកលើកឡើងដែរថា តែអ្វីដែលលោកខ្លាច គឺND2023/2024 គេមកលួងទទួលយកវិញ ហើយបើសិនមានទទួលយកវិញ លោកស្នើរឱ្យប្រជាជនកម្ពុជា និងអ្នកគាំទ្រកាត់ក្ដីតាមការគួរ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់យើងខ្ញុំទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

សូម Credit ជូន https://www.kampucheathmey.com

***
បើកអាខោន ខ្មែរ 🇰🇭 និង 🇰🇷 កូរ៉េ W88! ✅💲📲
• បើកអាខោនផ្ទាល់: https://bit.ly/w88khmer8
• Telegram ID: @W88Cambodia
• លេខទូរសព្ទភ្ជាប់ Telegram: (855)10804201
• Telegram ID: https://t.me/W88cambodia
• Join Telegram Channel: https://t.me/w88khmer8
• Line ID: W88Cambodia
***

0 comments:

Post a Comment