Monday, October 7, 2024

ភឹម ស្រីនោ អង្វរសុំចិត្តអ្នកគាំទ្រជួយលើកទឹកចិត្តបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា

បវរកញ្ញា ភឹម ស្រីនោ ដែល​ជា​ម្ចាស់​មកុដ​ក្នុង​កម្មវិធី Miss Grand Cambodia 2023 បាន​ចេញ​មុខ​ស្នើសុំ​ឲ្យ​មហាជន និង​អ្នកគាំទ្រ ជួយ​លើក​ទឹកចិត្ត​បវរកញ្ញា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​សម្រាប់​ការ​ប្រកួត​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។

កញ្ញា ភឹម ស្រីនោ បាន​លើក​ឡើង​ថា «នាង​ខ្ញុំ សុំ​ចិត្ត​ដល់​បងប្អូន​ទាំងអស់​គ្នា សូម​ជួយ​គាំទ្រ​ដល់​បវរកញ្ញា​គ្រប់រូប​ដែល​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ទោះ​ពេលខ្លះ​អ្នក​ទាំងអស់​គ្នា​អាច​នឹង​ពេញចិត្ត ឬ មិន​ពេញចិត្ត​ទៅ​លើ​រូប​គាត់ ប៉ុន្តែ​អ្នក​ទាំងអស់​គ្នា​ក៏​មិន​ត្រូវ​ប្រើ​ពាក្យ​សម្តី​របស់​អ្នក​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ពួកគាត់​ដែរ»។

បវរកញ្ញា ភឹម ស្រីនោ បាន​បន្ថែម​ទៀត​ថា «ព្រោះ​អ្វី​ដែល​ពួកគាត់​ត្រូវការ​ពី​អ្នក​គឺ​សេចក្តី​ស្រលាញ់ និង​ការ​គាំទ្រ​តែប៉ុណ្ណោះ ចូល​រួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​ភាព​រឹងមាំ និង​មុខមាត់​របស់​ប្រទេសជាតិ​យើង»។

តារា​សម្តែង និង​ជា​ម្ចាស់​មកុដ Miss Grand Cambodia២០២៣ កញ្ញា ភឹម ស្រីនោ ថ្វីត្បិត​ពេលនេះ​នាង​ត្រូវ​បាន​ផ្ទេរតំណែង និង​មកុដ​ហើយ​ក៏​ពិតមែន តែ​សម្រាប់​ការ​គាំទ្រ បូករួម​នឹង​ប្រជាប្រិយភាព​គឺ​នៅ​ទទួល​បាន​ការ​ចាប់អារម្មណ៍ និង​ទីផ្សារ​ការងារ​ធម្មតា។

សូម​បញ្ជាក់​ដែរ​ថា មកដល់​ពេលនេះ កញ្ញា ភឹម ស្រីនោ នៅតែ​រក្សា​បាន​ការ​គាំទ្រ និង​លើកទឹកចិត្ត​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា ខណៈ​កន្លងទៅ​នាង​បាន​នាំ​យក​ឈុត​តំណាង​ជាតិ​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់​នូវ​អរិយធម៌​វប្បធម៌​របស់​ប្រទេស​កម្ពុជា៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់យើងខ្ញុំទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

សូម Credit ជូន https://www.kampucheathmey.com

***
បើកអាខោន ខ្មែរ 🇰🇭 និង 🇰🇷 កូរ៉េ W88! ✅💲📲
• បើកអាខោនផ្ទាល់: https://bit.ly/w88khmer8
• Telegram ID: @W88Cambodia
• លេខទូរសព្ទភ្ជាប់ Telegram: (855)10804201
• Telegram ID: https://t.me/W88cambodia
• Join Telegram Channel: https://t.me/w88khmer8
• Line ID: W88Cambodia
***

0 comments:

Post a Comment