Wednesday, October 9, 2024

កាលគ្រងតំណែងដំបូង Miss Grand Thailand < Malin > ម៉ាលីន ត្រូវគេចោទថាសូកលុយទិញមកុដ

ទស្សនិកជនជាច្រើនប្រាកដជានៅចាំយ៉ាងច្បាស់ថា ជ័យលាភីនៃសម្រស់តំណាងឲ្យខេត្ត Phuket គឺជាបវរកញ្ញា ម៉ាលីន ឆារ៉ា អាណាន់ (Malin Chara Anan) កាលពីថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss Grand ថៃ ឆ្នាំ២០២៤ បានបង្កនូវភាពចម្រូងចម្រាស​ជា​ច្រើន​លើ​វេទិកា​សម្រស់ ទាក់ទិននឹងពាក្យគេចោទនាងថាអាងខ្លួនជាអ្នកមានជះលុយទិញមកុដ។

ជ័យ​ជម្នះរបស់បវរកញ្ញាថៃវ័យ ២៨ឆ្នាំរូបនេះថ្វីដ្បិតតែបានបញ្ចប់ជាយូរហើយក្ដី ក៏ប៉ុន្តែមកដល់ពេលនេះនាងនៅតែជាប់មន្ទិលថាមិនសក្តិសម​ក្នុងតំណែងជា Miss Grand ថៃ តំណាងឲ្យប្រទេសទៅប្រកួតលើឆាកអន្តរជាតិឡើយ។ ជាមួយគ្នានោះថែមទៀត ​កាលណោះមហាជនក្នុងប្រទេសថៃបានចោទលើនាងថា ម៉ាលីនឈ្នះការប្រកួតមិនមែនបានដោយសមត្ថភាពនិងសម្រស់គួបផ្សំឡើយ ប៉ុន្តែគឺនាងជះលុយច្រើនសន្ធឹកដើម្បីបានគ្រងមកុដ។

មិនត្រឹមប៉ុណ្ណឹងទេ នៅពេលដែលនាងម៉ាលីនឡើងទទួលមកុដ មានការចោទប្រកាន់ជាហូរហែរថា នាងទទួលបានការពេញចិត្តពីលោកណាវ៉ាត់ដែលជាប្រធាន MGI ដោយសារតែនាងមានប្រវត្តិសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍និងជា Influencer ដ៏ល្បីប្រចាំប្រទេសតែប៉ុណ្ណោះ។ ជាពិសេសនៅពេលជាប់ជ័យលាភី ម៉ាលីនបាន​ឈ្នះ​ពាន​រង្វាន់​បន្ទាប់​បន្សំ​ដ៏​សំខាន់​មួយ​គឺ​ពាន​រង្វាន់ Boss Choice Awards ដែល​ជ្រើស​រើស​ដោយ​ថៅកែ MGI ​ថែមទៀត។

អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ រាជិនីសម្រស់រូបនេះត្រូវហ្វេនជនជាតិថៃឯងបានបញ្ចេញមតិរិះគន់ឥតសំចៃមាត់ថា ​នាងមាន​កម្ពស់​ត្រឹមតែ ១.៦៥ ម៉ែត្រ​ ដែល​គេចាត់ទុកថា​ជា​កម្ពស់​ទាប​បំផុត​ក្នុង​ចំណោម​ម្ចាស់​មកុដ Miss Grand Thailand ពីមុន​។ លើសពីនេះ សម្រស់ម៉ាលីនក៏មិនសូវជាលេចធ្លោខ្លាំងដែរ។ នាង​មាន​មុខ​មាត់ដូចមនុស្សស្រីទូទៅ គ្មានភាពលេចធ្លោចេញពីដងខ្លួននៃរាងរៅស្ដងដារសម្រស់ ហើយនាងក៏មានគុណវិបត្តិនៃការមានភ្នែកមិនស្មើគ្នាផងដែរ។

ទោះបីជាប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​សូកលុយទិញមកុដយ៉ាងណាក្ដី ម្ចាស់ជ័យលាភ MGT បានចេញមុខឆ្លើយ​តបទៅកាន់អ្នកអ្នករិះគន់យ៉ាងខ្លីថា «ព្រោះ​ខ្ញុំ​សក្ដិសមបំផុត»។ ក្រោយមកទៀត ទើបទស្សនិកជនយល់បានថា ថ្វីត្បិតតែរូបសម្រស់ធម្មតារបស់នាងសាមញ្ញក៏ពិតមែន ប៉ុន្តែនាងត្រូវបានមេធំៗប្រចាំ MGI ពេញចិត្ត ដោយសារតែនាងមានប្រវត្តិការងារជាអ្នករកស៊ីដ៏ជោគជ័យម្នាក់ដែរ។

សូមរម្លឹកដែរថា ម៉ាលីន ឆារ៉ា អាណាន់ ជាCEOនៃម៉ាកគ្រឿងសំអាងដ៏ល្បីមួយ និងម្ចាស់ហាង KOL នៅលើបណ្តាញសង្គម។ នាងក៏មានហាងកាហ្វេ ស្ប៉ា ហាងកែសម្ផស្សព្រមទាំងមានទំព័រផ្ទាល់ខ្លួនដែលមានអ្នកតាមដានជាង ៤០ម៉ឺននាក់ថែមទៀតផង។ ជាមួយនឹងលក្ខណៈវិនិច្ឆ័យអាជីវកម្មរបស់ការប្រកួតប្រជែងកាន់តែខ្លាំង អ្នកគាំទ្រជឿថា ការឡើងគ្រងមកុដបស់ម៉ាលីន មិនគួរឲ្យភ្ញាក់ផ្អើលពេកនោះទេ ក្នុងពេលដែលទស្សនិកជនអន្តរជាតិបានបញ្ចេញមតិចំៗថា លោកណាវ៉ាត់ជ្រើសរើសនាងជារាជនីសម្រស់ព្រោះនាងជាអ្នកមាន៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់យើងខ្ញុំទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

សូម Credit ជូន https://www.kampucheathmey.com

***
បើកអាខោន ខ្មែរ 🇰🇭 និង 🇰🇷 កូរ៉េ W88! ✅💲📲
• បើកអាខោនផ្ទាល់: https://bit.ly/w88khmer8
• Telegram ID: @W88Cambodia
• លេខទូរសព្ទភ្ជាប់ Telegram: (855)10804201
• Telegram ID: https://t.me/W88cambodia
• Join Telegram Channel: https://t.me/w88khmer8
• Line ID: W88Cambodia
***

0 comments:

Post a Comment