Monday, October 7, 2024

កាន់តែហឹរ! MGC 2023 ភឹម ស្រីនោ ប្ដូរស្ទីលតុបតែងខ្លួន ១៨០ ដឺក្រេ ក្រោយផ្ទេរមកុដ

បវរកញ្ញា ភឹម ស្រីនោ ដែល​ជា​ម្ចាស់​មកុដ​ក្នុង​កម្មវិធី Miss Grand Cambodia 2023 កំពុង​ធ្វើ​ឲ្យទស្សនិកជន​ និង​អ្នកគាំទ្រ​នៅលើ​បណ្តាញ​ហ្វេសប៊ុក​ចាប់​អារម្មណ៍ខ្លាំង ខណៈ​តារាស្រីរូប​នេះ​បាន​បញ្ចេញរូបភាព​ជាច្រើន​សន្លឹក​តាមរយៈ​ការប្តូរស្ទីល​តុបតែង​ខ្លួន​សិចស៊ី​ប្លែក​ភ្នែក ១៨០​ដឺក្រេ។

ជាមួយគ្នានោះ គេ​ក៏​សង្កេត​ឃើញ​មាន​ការ​បន្ត​ស៊ែ​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​បន្ទាប់​ពី​ឃើញ​សកម្មភាព​ថតរូប​បង្ហាញ​សម្រស់​យ៉ាង​ទាក់ទាញ​នៃ​ការ​​លេង​ស្ទីល​ថត​កាច់​រាង​ពី​សំណាក់​ស្រី​ស្រស់ ភឹម ស្រីនោ ដែល​បាន​សម្ញែង​​សាច់​ខ្លី​ម៉ដ​រលោង​គួរជាទី​គយគន់។

កញ្ញា ភឹម ស្រីនោ បាន​រំលេច​ខ្លឹមសារ​ថា ស្ត្រី​ខ្លាំង​ តែងតែ​ប្រែ​ការ​ឈឺចាប់​របស់​នាង​ទៅ​ជា​ថាមពល, យើង​កំពុង​រស់​នៅ​ក្នុង​សង្គម​ដែល​កាន់​តែ​ជឿនលឿន និង​រីក​ចម្រើន​ស្តង់​ដារ​នៃ​សម្រស់​គឺ​ មិន​ត្រឹម​តែ​ខាង​ក្រៅ​នោះ​ទេ សម្រាប់​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ចិត្ត​និង​ អាកប្បកិរិយា​របស់​យើង។

គេ​នៅ​ចាំ​បាន​ដែរ​ថា ភឹម ស្រីនោ កាល​ពីថ្មីៗ​កន្លង​ទៅ​ នាងធ្លាប់​បង្ហាញ​ការ​ហួសចិត្ត​ជា​ខ្លាំង​បន្ទាប់​មានបុគ្គល ម្នាក់​បាន​រិះគន់​ទៅ​លើ​រូបសម្ផស្ស​របស់​នាង​ថា បវរកញ្ញា​ស្អីមាន​រូបរាងមិនស្អាត​ថែមទាំង​សាច់ស្បែក​ដូចសត្វ​គីង្គក់​ដូចមនុស្សមាន​កូន ៤ ឬ ៥ នាក់ ធាត់ក៏ធាត់ យាក៏យា។

ទោះបីធ្លាប់ឆ្លង​កាត់​ការរិះគន់​ពី​សំណាក់​បុគ្គល​មួយ​ចំនួន​ទៅ​លើ​រូប​សម្ផស្សរបស់​ខ្លួន​នោះ​តែ​ម្ចាស់មកុដ Miss Grand Cambodia2023កញ្ញា ភឹម ស្រីនោ គឺតែងតែ​បាន​ចេញមកលើកទឹកចិត្ត​ចំពោះ​អ្នកដែលកំពុងរងការ Bully ពី​សំណាក់​បុគ្គល​ដទៃ​ឲ្យ​ត្រូវ​ស្រលាញ់​ខ្លួនឯងច្រើនបំផុត៕







<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់យើងខ្ញុំទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

សូម Credit ជូន https://www.kampucheathmey.com


***
បើកអាខោន ខ្មែរ 🇰🇭 និង 🇰🇷 កូរ៉េ W88! ✅💲📲
• បើកអាខោនផ្ទាល់: https://bit.ly/w88khmer8
• Telegram ID: @W88Cambodia
• លេខទូរសព្ទភ្ជាប់ Telegram: (855)10804201
• Telegram ID: https://t.me/W88cambodia
• Join Telegram Channel: https://t.me/w88khmer8
• Line ID: W88Cambodia
***

0 comments:

Post a Comment