Monday, October 7, 2024

កម្ពុជា សម្រេចចិត្តដកខ្លួនជាម្ចាស់ផ្ទះភ្លាមៗ និងលែងប្រកួតក្នុងកម្មវិធី​ Miss Grand International ទៀតហើយ

កាលពីថ្មីៗនេះ ផេកផ្លូវការរបស់កម្មវិធីលំដាប់ពិភពលោក Miss Grand International បានប្រកាសដំណឹងដ៏គួរឲ្យសោកស្ដាយមួយ ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរម្ចាស់ផ្ទះ។ នៅក្នុងនោះ MGI បានប្រកាសថា ប្រទេសកម្ពុជាលែងធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី Miss Grand International ទៀតហើយ។

ចំណែកឯមូលហេតុនោះ គេបានដាក់ថា ក្រុមការងាររបស់ប្រទេសកម្ពុជា គឺមិនបានធ្វើកម្មវិធីនេះបន្ដទៀតនោះទេ ហើយត្រូវដកខ្លួនភ្លាមៗ។ ​មិនតែប៉ុណ្នោះ គេបានផ្ទេរសិទ្ធធ្វើជាម្ចាស់ផ្ទះនេះ ឲ្យទៅកាន់ប្រទេសថៃវិញ ដែលនឹងប្រារព្ធធ្វើកម្មវិធីចាប់ពីថ្ងៃទី០៧​ ខែតុលា ខាងមុខនេះ តទៅ។

ជាមួយគ្នានេះ ផេកផ្លូវការរបស់កម្ពុជាបានប្រកាសដំណឹងថា កម្ពុជាដកខ្លួនចេញ ព្រោះតែខាង MGI មិនគោរពសិទ្ធកម្ពុជាដែលជាម្ចាស់ផ្ទះ ទើបធ្វើឲ្យយើងផ្ដាច់ខ្លួនចេញ លែងប្រកួតតែម្ដង។

យោងទៅតាមសេចក្ដីប្រកាសជាផ្លូវការ ដែលត្រូវបានបង្ហោះនៅក្នុងផេក Miss Grand Cambodia បានរៀបរាប់ដូចខាងក្រោម៖

ពួកយើងមានការសោកស្ដាយ​ ក្នុងការជូនដំណឹងថា Miss Grand Cambodia បានផ្ដាច់កុងត្រាជាមួយនឹង Miss Grand International ហើយ ដោយយោងតាមក្រុមការងារ Miss Grand International មិនមានការគោរពចំពោះកម្ពុជាដែលជាម្ចាស់ផ្ទះ និងមិនមានការសហការជាមួយក្រុមការងារខាងកម្ពុជាយើង។

គួរបញ្ជាក់ឲ្យដឹងដែរថា លោក Nawat Itsaragrisil គឺជាម្ចាស់កម្មវិធីមួយនេះ ហើយប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៤នេះ ផ្ទុយទៅវិញ ក្រុមការងារតំណាងឲ្យកម្ពុជា បានដកខ្លួនចេញពីការប្រារព្ធកម្មវិធីនេះ។ ចំណែកឯ បញ្ហារផ្ទៃក្នុងយ៉ាងណានោះ មហាជនពិតជាមានការខកចិត្ត និងខឹងសម្បារចំពោះ MGI មែនទែន ដល់ថ្ងៃប្រកួតហើយ បែរជាមានការរកាំរកុះមិនគោរពសិទ្ធម្ចាស់ផ្ទះ ដែលធ្វើឲ្យកម្ពុជាឈានដល់ការសម្រេចចិត្តដកខ្លួនចេញ។

យ៉ាងណាមិញ បវរកញ្ញាដែលគ្រងមកុដ តំណាងឲ្យប្រទេសកម្ពុជានៅក្នុង ឆ្នាំ២០២៤ នេះគឺ​ កញ្ញា ប៊ី សុធារី ដែលរូបនាងមានរូបសម្បត្តិស្រស់ស្អាត និងសមត្ថភាពគ្រប់គ្រាន់ ដែលនឹងត្រូវទៅប្រកួតដណ្ដើមយកមកុដជា Miss Grand International នៅប្រទេសថៃ ប៉ុន្ដែគួរឲ្យសោកស្ដាយ កម្ពុជាលែងចូលរួមប្រកួតតទៅទៀតហើយ៕

ប្រភព៖ Miss Grand International






<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់យើងខ្ញុំទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

សូម Credit ជូន https://www.kampucheathmey.com


***
បើកអាខោន ខ្មែរ 🇰🇭 និង 🇰🇷 កូរ៉េ W88! ✅💲📲
• បើកអាខោនផ្ទាល់: https://bit.ly/w88khmer8
• Telegram ID: @W88Cambodia
• លេខទូរសព្ទភ្ជាប់ Telegram: (855)10804201
• Telegram ID: https://t.me/W88cambodia
• Join Telegram Channel: https://t.me/w88khmer8
• Line ID: W88Cambodia
***

0 comments:

Post a Comment