Friday, April 3, 2020

Covid-19 នៅអេស្បាញកើនលើសពី ៨៥,០០០នាក់ និងស្លាប់ជាង ៧,៣០០នាក់



អេស្បាញបានវ៉ាប្រទេសចិនសម្រាប់ចំនួនអ្នកឆ្លងវីរុស COVID-19 គិតត្រឹមថ្ងៃច័ន្ទ ទី៣០ ខែមីនា ខណៈប្រទេសនេះចូលដល់សប្តាហ៍ទី៣ នៃការរឹតបន្តឹងប្រជាជនរបស់ខ្លួន ក្រោមការបិទទ្វារដ៏តឹងរ៉ឹងបំផុតមួយនៅអឺរ៉ុប។ ចំនួនសរុបនៃការឆ្លង COVID-19 នៅអេស្បាញបានកើនឡើងដល់ ៨៥,១៩៥នាក់ គិតត្រឹមពីថ្ងៃចន្ទ ដែលវាបានវ៉ាប្រទេសចិនដែលមានចំនួន ៨១,៤៧០នាក់។ ចំនួនអ្នកស្លាប់ក្នុងរយៈពេលមួយថ្ងៃចុងក្រោយគឺ ៨១២នាក់ ដែលនាំឱ្យប្រទេសនេះមានអ្នកស្លាប់សរុបដល់ ៧,៣៤០នាក់។

ទោះយ៉ាងណាការកើនឡើងនៃការឆ្លងមេរោគប្រចាំថ្ងៃបានថយចុះ ចាប់តាំងពីការណែនាំអំពីវិធានការបិទទ្វារបានធ្វើឱ្យមានការឆ្លងធ្លាក់ចុះដល់ ១២% ក្នុងរយៈពេល ៥ថ្ងៃចុងក្រោយ ពីប្រហែល ២០% ក្នុងរយៈពេល ១០ថ្ងៃមុន។ នេះបើយោងអ្នកនាំពាក្យបន្ទាន់ផ្នែកសុខភាពអ្នកស្រី Maria Jose Sierra ។ ប្រទេសអេស្បាញក៏បានប្រកាសកាលពីដើមខែនេះ នូវកញ្ចប់ជំនួយសេដ្ឋកិច្ចចំនួន ២០០ ពាន់លានអឺរ៉ូ (២២០ពាន់លានដុល្លារ) ដើម្បីជួយកម្មករ ឱ្យទទួលបានប្រាក់ចំណេញ ហើយអាជីវកម្មទទួលបានបណ្តាញឥណទានដែលគាំទ្រដោយរដ្ឋផងដែរ៕



ប្រភព៖ https://khmernote.com.kh/news/79975

0 comments:

Post a Comment