ឥណ្ឌូនេស៊ីកំពុងពិចារណាបង្ខាំងពលរដ្ឋខ្លួនប្រមាណជា ៣០លាននាក់មិនឲ្យចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់រលកនៃរាតត្បាតមេរោកកូវីដ ១៩ ដែលកំពុងតែរីករាលដាលខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ បើតាមលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីបានថ្លែងថា ពេលនេះរដ្ឋាភិបាលកំពុងតែពិចារណាអំពីលទ្ធភាពនៃការបិទទីក្រុងកាចាតា និងតំបន់ជុំវិញទីក្រុងនេះទាំងអស់ ដែលមានប្រជាពលរដ្ឋប្រមាណជា ៣០ លាននាក់កំពុងរស់នៅ ក្រោយក្រុងមួយនេះមានអ្នកឆ្លងមេរោគកូវីដ ១៩ រហូតដល់ ៦៧៥ ករណីឯណោះ ដែlតួលេខនេះគឺច្រើនជាងពាក់កណ្តាលនៃករណីឆ្លងសរុបនៅទូទាំងប្រទេសទៅទៀត។
សូមរម្លឹកជូនថា កន្លងមករដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចប្រកាសអាសន្នចំពោះក្រុងចាកាតាម្តងរួចហើយ តែមិនទាន់បិទទាំងស្រុងនោះទេដោយគ្រាន់តែដាក់វិធានការបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ប៉ុណ្ណោះ។ យ៉ាងណាក្តី ដើម្បីឆ្លើយតបនឹងស្ថានភាពក្នុងពេលបច្ចុប្បន្ននេះ ការបិទក្រុងទាំងមូលអាចនឹងធ្វើឡើងក្នុងពេលដ៏ឆាប់ខាងមុខ ព្រោះថាក្រុងចាកាតាគឺជាក្រុងមួយដែលមានប្រជាពលរដ្ឋធ្វើដំណើរចេញចូលយ៉ាងច្រើនក្នុងមួយថ្ងៃៗ ហើយកត្តានេះក៏ជំរុញឲ្យហានិភ័យនៃការចម្លងមេរោគកើនឡើងកាន់តែខ្ពស់ផងដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីមានអ្នកឆ្លងមេរោគកូវីដ ១៩ នៅទូទាំងប្រទេសសរុបចំនួន ១ ២៨៥ ករណី និងស្លាប់ចំនួន ១១៤ ករណីផងដែរ។
ប្រភព៖ https://khmernote.com.kh/news/79780
0 comments:
Post a Comment