នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច ក្រសួងសុខាភិបាលបានអោយដឹងថារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត ដែលជាបុរសជនជាតិខ្មែរ នៅខេត្តព្រះសីហនុ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១០ករណី។ តាមលិខិតរបស់ក្រសួងបានបញ្ជាក់ថា៖
បុរសជនជាតិខ្មែរ អាយុ៥៨ឆ្នាំ រស់នៅក្នុងសណ្ឋាគារមួយនៃខេត្តព្រះសីហនុ វិជ្ជមានវីរុសកូវីដ ១៩ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ។ បុរសរូបនេះ ជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ច ដោយផ្ទាល់ជាមួយភ្ញៀវទេសចរបារាំងទាំងអស់នោះ និងជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកទេសចរបារាំងមានវីរុសកូវីដ១៩ ដែលបានរកឃើញនៅក្រុងព្រះសីហនុ។
ប្រភព៖ https://khmernote.com.kh/news/80462
0 comments:
Post a Comment