Friday, April 3, 2020

ប្រទេសថៃ ឆ្លងមេរោគ Covid19 ចំនួន 104 នាក់ ស្លាប់ 3 នាក់

ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះ បានរកឃើញអ្នកឆ្លងវីរុស COVID-19 ក្នុងតំបន់ថ្មីៗចំនួន ១០៤ករណី នាំឱ្យការឆ្លងសរុបមានចំនួន ១,៨៧៥នាក់ ជាមួយនឹងការស្លាប់ថ្មីចំនួន ៣ នាំឱ្យការស្លាប់មានសរុប ១៥នាក់។ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់ COVID-19 បាននិយាយថា ការស្លាប់ ១ ក្នុងចំនោមអ្នកស្លាប់ទាំង ៣នាក់ គឺជនជាតិថៃម្នាក់ ដែលមានអាយុ ៥៧ឆ្នាំ ដែលបានវិលត្រឡប់មកពីប្រទេសប៉ាគីស្ថាន ហើយបានស្លាប់នៅលើរថភ្លើង ធ្វើដំណើរពីទីក្រុងបាងកក ទៅកាន់ Sungai Kolok ខណៈពេលនៅឆ្លងកាត់ខេត្ត Prachuap Khiri Khan នៅថ្ងៃច័ន្ទ។

បុរសម្នាក់នេះបានធ្វើដំណើរទៅប្រទេសប៉ាគីស្ថាននៅថ្ងៃទី២២ ខែកុម្ភៈ ហើយគាត់បានវិលត្រឡប់តាមរយៈព្រលានយន្តហោះសុវណ្ណភូមិ នៅថ្ងៃទី២៩ ខែមីនា ហើយបានជិះរថភ្លើងនៅម៉ោង ៣រសៀលនៅថ្ងៃចន្ទ។ គាត់ក៏មានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមប្រចាំកាយផងដែរ។ ការស្លាប់របស់គាត់បណ្តាលឱ្យមន្ត្រីនៅផ្លូវរថភ្លើងចំនួន ១៥នាក់ ត្រូវនៅដាច់ដោយឡែក ដោយសារពួកគេបានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគាត់។






ប្រភព៖​ https://khmernote.com.kh/news/80564

0 comments:

Post a Comment