រាជធានីភ្នំពេញ ៖ ម្ចាស់ជ័យលាភី The Voice Kid ពេជ្រ ថៃ បានចេញមុខបញ្ជាក់ហេតុផល ជុំវិញការរិះគន់មកលើខ្លួនតាមរយះវីដេអូបង្ហាញពីការបកស្រាយចម្រៀងមួយបទក្នុងវត្តនារដូវកាលកាន់បិណ្ឌភ្ជុំបិណ្ឌ ។
មហាជនបានគ្នារិះគន់យ៉ាងខ្លាំង ក្រោយគេឃើញមានការបង្ហោះវីដេអូតាមបណ្តាញសង្គមដោយបង្ហាញពីសកម្មភាពរបស់តារាចម្រៀង ពេជ្រ ថៃ បានបកស្រាយចម្រៀងមួយបទនៅមុខព្រះសង្ឃ និងពុទ្ធបរិស័ទនៅក្នុងវត្តមួយនាឱកាសកាន់បិណ្ឌកាលពីពេលថ្មីៗនេះ ។ មហាជនបានចាត់ទុកសកម្មភាពរបស់តារាចម្រៀងរូបនេះថា មិនសមរម្យ និងធ្វើអោយខូចសាសនាដែលប្រជាពលរដ្ឋគោរពបូជា ។
យ៉ាងណាក្រោយឃើញការរិះគន់តាមរយះវីដេអូខាងលើនេះ តារាចម្រៀង ពេជ្រ ថៃ បានចេញមុខសុំទោសនូវកំហុសខុសឆ្គងដោយអចេតនាមួយនេះ ក្នុងពេលដែលតារាចម្រៀងរូបនេះក៏បានបញ្ជាក់ពីមូលហេតុដែលនាំអោយខ្លួនធ្វើរឿងមួយនេះឡើង ។
តាមរយះសំណេរបង្ហោះតាមបណ្តាញសង្គម ពេជ្រ ថៃ បានលើកឡើងថា ខ្ញុំដឹងថានិងមានបងៗយកទៅផុស តែខ្ញុំធ្វើនេះដោយសារការសំណូមពររបស់ព្រះចៅអធិការវត្ត និងពុកម៉ែបងប្អូនដែលទៅកាន់បិណ្ឌ។
តារារូបនេះបញ្ជាក់ថា ប្អូនគ្មានចេតនាធ្វើបែបនេះក្នុងវត្តឡើយ និងគ្មានចេតនាបំផ្លាញបង្ខូចសាសនាឡើយខ្ញុំអង្គុយ តែលោកយាយលោកតាសុំឲ្យឈរបានខ្ញុំឈរ ហើយពេលនិងគឺបញ្ចប់កម្មវិធីហើយខ្ញុំបាទសូមអភ័យទោសចំពោះកំហុសដោយអចេតនាណាមួយ ។
យ៉ាងណាក្រោយឃើញការបកស្រាយពី ពេជ្រ ថៃ នាពេលនេះ គេឃើញមានអ្នកគាំទ្របានចូលទៅខំមិនដោយស្នើអោយតារាចម្រៀងរូបនេះកុំមានការគិតច្រើនជុំវិញរឿងមួយនេះ ព្រោះគេគិតថា កំហុសរបស់តារាចម្រៀងរូបនេះមិនធ្ងន់ធ្ងរនោះឡើយ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់យើងខ្ញុំទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>សូម Credit ជូន https://kohsantepheapdaily.com.kh
បើកអាខោន ខ្មែរ 🇰🇭 និង 🇰🇷 កូរ៉េ W88! ✅💲📲
• បើកអាខោនផ្ទាល់: https://bit.ly/w88khmer8
• Telegram ID: @W88Cambodia
• លេខទូរសព្ទភ្ជាប់ Telegram: (855)10804201
• Telegram ID: https://t.me/W88cambodia
• Join Telegram Channel: https://t.me/w88khmer8
• Line ID: W88Cambodia
***
0 comments:
Post a Comment