Thursday, October 3, 2024

អ៊ីស្រាអែល​ថ្លែង​ថា​ខ្លួន​បាន​កម្ទេច​មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​ហេស​បូ​ឡា

ទី​ក្រុង​យេរូសាឡឹម៖ ​អ៊ីស្រាអែល​អះ​អាង​ថា​មេ​ដឹក​នាំកំពូល​របស់​ក្រុម​ហេស​បូឡា​ លោក​ណាស្រា​ឡា (Nasrallah) បាន​ស្លាប់​ហើយ​នៅ​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​ពី​សំណាក់​យន្ត​ហោះ​អ៊ីស្រាអែល​​ទៅ​លើ​បញ្ជា​ការ​ដ្ឋាន​សម្ងាត់​​​របស់​គាត់​នៅ​ទី​ក្រុង​បេរូត​ ប្រទេស​លីបង់​​​កាល​ពី​យប់​ថ្ងៃ​សុក្រ​។ បើ​​​សិន​រឿង​នេះ​ជា​ការ​ពិត​មែន វា​ជា​ការ​​ទះ​​​កំ​ផ្លៀង​​យ៉ាង​ដំណំ​​ទៅ​លើ​ក្រុម​ហេស​បូឡា​។


រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ផ្ទៀង​ផ្ទាត់​ច្បាស់​លាស់​ដើម្បី​បញ្ជាក់​ថា​លោក​ណា​ស្រាឡា​ស្លាប់​-រស់​ ឬ​មាន​សុខ​ទុក្ខ​យ៉ាង​ណា​នៅ​ឡើយ​ទេ​។ ក្រុម​ហេស​បូឡា​មិន​ទាន់​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ឬ​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ជោគ​វាសនា​របស់​មេ​ដឹក​នាំ​កំពូល​របស់​ខ្លួន​​ដែល​បាន​ដឹក​នាំ​ចលនា​នេះ​តាំង​ពី​ឆ្នាំ​១៩៩២​។ គិត​ទៅ​រយៈ​ពេល​៣២​ឆ្នាំ​មក​ហើយ​។​

យោធា​អ៊ីស្រាអែល​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​ណាស្រា​ឡា​ត្រូវ​បាន​យើង​កម្ទេច​ចោល​ហើយ​នៅ​ក្នុង​យុទ្ធ​នា​ការ​វាយ​ប្រហារ​ដ៏​ខ្លាំង​ និង​វាយ​ចំ​គោល​ដៅ​ល្អ​ណាស់​ទៅ​លើ​ទី​ស្នាក់​​ការ​ក្រោម​ដី​របស់​គាត់​នៅ​ដាហ៊ី​យេ (Dahiyeh) ​ទី​ក្រុង​បេរូត​ភាគ​ខាង​ត្បូង​។ ​​មេ​បញ្ជា​ការ​​កំពូល​របស់​ក្រុម​ហេស​បូឡា​​ឈ្មោះ​អាលី​ខារ៉ា​ឃី (Ali Karaki)​ក៏​បាន​ស្លាប់​នៅ​ពេលនោះ​ផង​ដែរ​។​​

ការ​វាយ​ប្រហារ​កាល​ពី​យប់​ថ្ងៃ​សុក្រ​​​ធ្វើ​ឱ្យ​កក្រើក​ទី​ក្រុង​បេរូត​។ ប្រភព​ពី​មន្ត្រី​សន្តិ​សុខ​ជាតិ​លីបង់​​បង្ហើប​ឱ្យ​ដឹង​ថាកម្លាំង​ផ្ទុះ​នៅ​ពេល​នោះ​មាន​សភាពខ្លាំង​ក្លា​ណាស់​រហូត​ដល់​បង្កើត​ជា​ក្រហូង​ដី​ជម្រៅ​ម្ភៃ​ម៉ែត្រ​។ ក្រោយ​មក​​នៅ​ថ្ងៃ​សៅរ៍​ អ៊ីស្រាអែល​​វាយ​ប្រហារ​តាម​អាកាស​បន្ថែម​ទៀត​ទៅ​លើ​​តំបន់នោះ​ និង​ទី​តាំង​របស់​ហេស​បូឡា​​នៅ​ទូទាំង​ប្រទេស​លីបង់​។ ដូច្នេះ ​ភ្នក់​ភ្លើង​សង្គ្រាម​​នេះ​​​ចេះ​តែ​បន្ត​ឆាប​ឆេះ​កាន់​តែ​ខ្លាំង​ឡើង​ៗ​រវាង​អ៊ីស្រាអែល និ​ងហេស​បូឡា​ដោយ​គ្មាន​អ្វី​​អាច​បញ្ឈប់​​បាន​ឡើយ​។

គេ​កំពុង​តែ​បារម្ភ​ថា​បើ​បណ្ដោយ​បែប​នេះ​ត​ទៅ​ទៀត​មិន​កើត​ទេ​។ ស្រួល​មិន​ស្រួល​សង្គ្រាម​នឹង​បន្ត​ផ្ទុះ​ឡើង​ដល់​ដំណាក់​កាល​ដែល​គេ​​មិន​​អាច​គ្រប់​គ្រង​បាន​ត​ទៅ​ទៀត​។ ទៅ​ថ្ងៃមុខ​ គេ​គិត​ថា​ប្រទេស​អ៊ីរ៉ង់​ក៏​អាច​នឹង​ចូល​រួម​នៅ​ក្នុ​ងសង្គ្រាម​នេះ​ផង​ដែរ​ព្រោះ​អ៊ីរ៉ង់​ជា​ប្រទេស​ឧបត្ថម្ភ-​គាំទ្រ​ដ៏ធំ​ជាង​គេ​របស់​ក្រុម​ហេស​បូឡា​​​។ ប្រទេស​អាមេរិក​ក៏​ប្រហែល​ជា​ត្រូវ​ចូល​រួម​នៅ​ក្នុង​សង្គ្រាម​នេះ​​ផង​ដែរ​។ ដូច្នេះ ប្រទេស​មហា​អំណាច​ដទៃទៀត​អាច​នឹង​ត្រូវ​អូស​ទាញ​ឱ្យ​ធ្លាក់​ចូល​ម្ដង​មួយ​ៗ​នៅ​ក្នុង​​សង្គ្រាម​។​​

មិន​ទាន់​អី​ផង​ ប្រទេស​រុស្ស៊ី​ថ្លែង​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ថា​ខ្លួន​កំពុង​​ព្រួយ​បារម្ភ​ចំពោះ​ស្ថាន​ការណ៍​នៅលីបង់​។ រុស្ស៊ី​ចាត់​ទុកការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៧០០​នាក់​ត្រឹម​តែ​រយៈ​ពេល​បួន​ប្រាំ​ថ្ងៃ​​ជា​ «អំពើ​ឃោរ​ឃៅ​»​។​ គិត​ត្រឹម​យប់​ថ្ងៃ​សុក្រ ប្រភព​ដែល​ស្និទ្ធ​នឹង​ក្រុម​ហេស​បូឡា​ប្រាប់​ថា​​លោក​ណា​ស្រា​ឡា​បានបាត់​ដំណឹង​សូន្យ​ឈឹង​តែ​ម្ដង​​​​។

កាល​ពី​ពេល​វាយ​ប្រហារ​ទៅ​លើ​ទី​ស្នាក់​ការ​នោះ​ថ្មីៗ ប្រភព​ដែល​ស្និទ្ធ​នឹង​ក្រុម​ហេស​បូឡា​ប្រាប់​ថា​លោក​ណា​ស្រា​ឡា​នៅ​រស់​ និង​មាន​សុវត្ថិ​ភាព​ជា​ធម្ម​តា​​។ ក្រោយ​មក​ទៀត​ទីភ្នាក់​ងារ​ព័ត៌​មាន​អ៊ីរ៉ង់​ផ្សាយ​ថា​គាត់​មាន​សុវត្ថិ​ភាព​ជា​ធម្មតា​ទេ​។ ចំណែក​មន្ត្រី​សន្តិ​សុខ​ជាតិ​អ៊ីរ៉ង់​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​ថា​គាត់​ស្លាប់​ ឬ​រស់​ទេ​។ អ៊ីរ៉ង់​ចង់​ប្រមូល​ព័ត៌​មាន​បន្ថែម​ទៀត​ដើម្បី​ផ្ទៀង​ផ្ទាត់​រក​ការ​ពិត​​៕​​




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់យើងខ្ញុំទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

សូម Credit ជូន https://kohsantepheapdaily.com.kh

***

បើកអាខោន ខ្មែរ 🇰🇭 និង 🇰🇷 កូរ៉េ W88! ✅💲📲
• បើកអាខោនផ្ទាល់: https://bit.ly/w88khmer8
• Telegram ID: @W88Cambodia
• លេខទូរសព្ទភ្ជាប់ Telegram: (855)10804201
• Telegram ID: https://t.me/W88cambodia
• Join Telegram Channel: https://t.me/w88khmer8
• Line ID: W88Cambodia
***

0 comments:

Post a Comment