បន្ទាប់ពីបិទទ្វារអស់រយៈពេលជាង ២ខែព្រោះតែវិបត្តិនៃជំងឺកូវី ១៩ កន្លែងធ្វើអាជីវកម្មជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានរដ្ឋាភិបាលអនុញ្ញាតឲ្យបើកដំណើរជាធម្មតាវិញហើយ តែត្រូវបន្តអនុវត្តវិធានការអនាម័យតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលមួយរយៈទៀតសិន។
ទន្ទឹមនឹងការបើកធ្វើអាជីវកម្មជាថ្មីវិញនេះរឿងភ្ញាក់ផ្អើលជាច្រើនត្រូវបានគេប្រទះឃើញ ដូចជាស្បែកជើង កាបូបស្ពាយ កាបូបដៃ និងខ្សែក្រវ៉ាត់នៅក្នុងផ្សារទំនើបមួយកន្លែងត្រូវដុះផ្សិតខ្ទេចអស់។ ជាងនេះទៅទៀតកៅអីនៅក្នុងរោងកុនជាច្រើនកន្លែងនៅក្នុងក្រុង Ipoh និងក្រុង Perak ក៏ត្រូវគេប្រទះឃើញដុះផ្សិតអស់ដែរ ហើយបញ្ហានេះបង្កឡើងដោយសាតែរោងកុនត្រូវបិទទ្វារយូពេកគ្មានអ្នកសម្អាត គ្មានខ្យល់ចេញចូលគ្រប់គ្រាន់និងអាកាធាតុក្តៅ ដែលជាមូលហេតុធ្វើឲ្យមានសំណើមនិងក្រោយមកក៏បង្កទៅជាដុះផ្សិតតែម្តង។
បើតាមក្រុមអ្នកជំនាញផ្នែកសុខភាពបានស្នើឲ្យម្ចាស់រោងកុនត្រូវសម្អាតផ្សិតនិងមេរោគនៅតាមកៅអីអង្គុយឲ្យបានស្អាតបំផុត ព្រោះផ្សិតទាំងនេះអាចបង្កឲ្យមានបញ្ហាខុសភាពជាច្រើនចំពោះស្បែក ភ្នែក ច្រមុះ បំពងក និងសួតជាដើម។ ក្រុមអ្នកជំនាញបានបន្តថា ក្រុមមនុស្សដែលងាយរងគ្រោះបំផុតអំពីផ្សិតកខ្វក់នេះ គឺអ្នកដែលមានជំងឺផ្តាសាយស្រាប់ កំពុងហៀរសំបោរ មានបញ្ហាភ្នែកក្រហម និងមានជំងឺហឺតជាដើម។
ក្រុមអ្នកជំនាញផ្នែកសុខភាពក៏បានព្រមានទៅកាន់ពលរដ្ឋម៉ាឡេស៊ីថា សុំកុំប្រញាប់មកមើលកុន ឬទៅកំសាន្តកន្លែងណាដែរទើបបើកឡើងវិញថ្មីៗអី ដោយទុកពេលឲ្យគេសម្អាតឲ្យស្អាតល្អសិនទៅ ព្រោះកន្លែងដែលបិទទ្វារយូរនិងគ្មានការសម្អាតគឺប្រឈមនឹងមានមេរោគតោងជាប់ច្រើនណាស់។
ប្រភព៖ខ្មែរណូត https://khmernote.com.kh/news/87932
0 comments:
Post a Comment