Tuesday, September 22, 2020

លោក ជា វិបុល សម្រេចចិត្តបួស ជាព្រះសង្ឃ

កាលពីមួយម៉ោងមុននេះ នៅលើគណនីហ្វេសប៊ុក ពិធីការិនី អ្នកនាង គង់ សុជាតិ បានបង្ហោះនូវរូបភាពជាច្រើន ដែលស្វាមីរបស់នាង  លោកបង ជា វិបុល បានសម្រេចចិត្តបួស ចូលខ្លួន បម្រើក្នុងព្រះពុទ្ធសាសនា។

ក្នុងនោះដែរ មូលហេតុដែល​លោកបង  ជា វិបុល បានបួសជាព្រះសង្ឃ ក៏មិនទាន់មានអ្នកណាដឹងនៅឡើយថា បួសដើម្បីសងគុណឳពុកម្តាយ ឬក៏បួសជាព្រះសង្ឃតែម្តង គ្រាន់តែអ្នកនាង គង់ សុជាតិ បានសរសេរយ៉ាងដូច្នេះថា៖

សូមអោយសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យអោយបានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនា។


យ៉ាងណាមិញ ចំពោះរយៈពេលដែលលោក បួសនេះផងដែរ អ្នកនាង គង់ សុជាតិ ក៏មិនទាន់ទម្លាយនោះដែរ ថាពេលណា លោកបង ជា វិបុល នឹងសឹកវិញ ឬបួសជាព្រះសង្ឃប៉ុន្មានវស្សានោះ។ 




ប្រភព៖ ខ្មែរឡូត


0 comments:

Post a Comment