Tuesday, September 22, 2020

ហេតុអ្វី ក្មេងប្រុស ១៥ ឆ្នាំ រៀបការជាមួយក្មេងស្រី ១០ ឆ្នាំ?

ពិធីមង្គលការរបស់ក្មេងប្រុសស្រីពីរនាក់ បានរៀបចំឡើងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន នៅខេត្ដ Nusa Tenggare ភាគខាងលិច ប្រទេសឥណ្ឌូណេស៊ី ដែល​បានក្លាយជាករណីថ្មីបំផុតមួយ។


ក្មេងប្រុសមានឈ្មោះហៅកាត់ថា S អាយុ១៥ឆ្នាំ និងក្មេងស្រីមានឈ្មោះហៅកាត់ថា NH អាយុ​១២ឆ្នាំ បានរៀបការជាមួយគ្នា បន្ទាប់ពីពួកគេណាត់ជួបគ្នាចំនួន​​​​ ៤ថ្ងៃ និងទទួលរងការចោទប្រកាន់ថារំលោភលើច្បាប់ទំនៀមទំលាប់ នៅពេលក្មេងប្រុសបាននាំក្មេងស្រីមកផ្ទះវិញយឺត នៅវេលាម៉ោង ៧:៣០នាទីយប់ គឺក្រោយពេលព្រលប់ ដូច្នេះពួកគេត្រូវកំណត់ឲ្យរៀបការ។

ជុំវិញករណីនេះ ឪពុកម្ដាយរបស់ក្មេងប្រុស S ក៏បានព្យាយាមលុបចោលពិធីមង្គលការនោះផងដែរ ព្រោះជាពិធីដែលគ្មានការយល់ព្រមពីការិយាល័យកិច្ចការសាសនា ដែលជាអ្នកអនុម័តចំពោះមង្គលការស្របច្បាប់ ក្នុងប្រទេសឥណ្ឌូណេស៊ី។ ទន្ទឹមនឹងនេះ លោក Ehsan ប្រធានភូមិ ​Motong Praje បានប្រាប់សារព័ត៌មានមួយថា៖

ពួកគេនិយាយថា វាកើតឡើងដោយសារទំនៀមទំលាប់ ព្រោះថា ប្រសិនបើអ្នកនាំមនុស្សស្រីទៅផ្ទះយឺត នោះអ្នកត្រូវតែរៀបការជាមួយនាង។ យើងបានព្យាយាមដោះស្រាយបញ្ហានេះដែរ ប៉ុន្ដែឪពុកម្ដាយរបស់ក្មេងស្រី បានទទូចថាពួកគេត្រូវតែរៀបការ។

សូមជម្រាបថា ច្បាប់ទំនៀមទំលាប់បែបនេះ គឺជាកម្មសិទ្ធរបស់ប្រជាជនភាគតិច Sasak ដែលភាគច្រើនរស់នៅលើកោះ Lombok។ ករណីនេះ ហាក់មានការកើនឡើងខ្លាំងនៅប៉ុន្មានឆ្នាំថ្មីៗនេះ ចំពោះប្រពៃណីដែលគេឲ្យឈ្មោះថា «ចាប់ជំរិតកូនក្រមុំ» ដែលមនុស្សស្រីត្រូវបានមនុស្សប្រុសនាំទៅ មុនពេលពួកគេរៀបការ៕


ប្រភព៖ ខ្មែរឡូត

0 comments:

Post a Comment