Friday, May 15, 2020

ក្រសួងអប់រំ និងសាលា CIA FIRST បានចេញប្រកាសទាក់ទងនឹងការបញ្ចុះថ្លៃសិក្សាលើ Online

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានចេញលិខិតជូនមាតាបិតាសិស្សសាលា CIA First ទាក់ទងទៅនឹងការស្នើរសុំបញ្ចុះថ្លៃសិក្សា ក្នុងអំឡុងពេលរៀនតាម អនឡាន ដោយសារតែជំងឺ កូវីដ-១៩ ដោយក្នុងនោះក្រសួងបានធ្វើការជួបប្រជុំជាមួយនឹងតំណាងសាលាចំនួន២រូប ដើម្បីរកដំណោះស្រាយលើសំណើរចុះថ្លៃសិក្សានេះ ដោយទទួលបានលទ្ធផលដូចជា៖

១. សាលាសុំការយោគយល់ និងអធ្យាស្រ័យ ដោយមិនអាចចុះថ្លៃសិក្សាតាមសំណើររបស់មាតាបិតាបាន (៣៥% លើគ្រប់កម្រិតសិក្សា ចាប់ពីខែមេសា ឆ្នាំ២០២០ រហូតដល់ពេលចូលរៀនក្នុងថ្នាក់រៀនជាធម្មតាវិញ)។ សាលាសុំរក្សាជំហរចុះថ្លៃសិក្សា ២៥% សម្រាប់កម្រិតមត្តេយ្យសិក្សា និង ១៥%+៥% សម្រាប់ថ្នាក់ទី១ ដល់ថ្នាក់ទី១២ ចាប់ពីដើមខែមេសា ឆ្នាំ២០២០ រហូតដល់ខែមិថុនា ឆ្នាំ២០២០។ ហើយដើម្បីជ្រាបច្បាស់សូមអានលិខិតខាងក្រោមនេះ៖


ប្រភព៖ ខ្មែរណូត


0 comments:

Post a Comment