អគ្គស្នងការនគរបាលជាតិ នឹងចាត់ឲ្យមានកម្លាំងល្បាត ត្រួតពិនិត្យ ឬដាក់កម្លាំងឈរជើងក្នុងករណីចាំបាច់ ដើម្បីទប់ស្កាត់រាល់ការប្រមូលផ្តុំ ជួបជុំរៀបចំកម្មវិធីកម្សាន្តបែបលក្ខណៈប្រពៃណី ពិធីជប់លៀងរាំកម្សាន្តនៅតាមទីសាធារណៈ និងតាមសហគមន៍ សំដៅទប់ស្កាត់ការរីករាលដាល COVID-19។
បន្ថែមពីនោះមានការល្បាតការជួបជុំតាមបែបសាសនា នៅតាមទីវត្តអារាម ព្រះវិហារ និងគោលដៅប្រារព្ធពិធីសាសនាផ្សេងៗ។ ចំពោះការជួបជុំលក្ខណៈគ្រួសារក្នុងរូបភាពតូចៗតាមគេហដ្ឋាន មិនមានការហាមឃាត់នោះទេ នេះបើតាមសេចក្តីប្រកាសរបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ស្តីពី វិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។
ក្នុងសេចក្តីប្រកាសនោះ អគ្គស្នងការនគរបាលជាតិ ក៏មានយន្តការបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្តាប់អំពីវត្តមាន និងស្ថានភាពរបស់ពលករចំណាកស្រុក ដែលវិលត្រលប់មកពីក្រៅប្រទេស ដើម្បីបន្តការអប់រំ និងតាមដានការអនុវត្តនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាតត្បាតជំងឺ COVID-19។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
0 comments:
Post a Comment