ក្រោយពេលដែលនារីគេងថ្ងៃរួច នឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនដែលនឹកស្មានមិនដល់។ ដូចនេះ ទោះអ្នករវល់យ៉ាងណាក៏ដោយ ក៏អ្នកគួរតែឆ្លៀតពេលគេងថ្ងៃត្រង់ចំនួនពី១៥នាទី ទៅកន្លះម៉ោង ដើម្បីទទួលបានអត្ថប្រយោជន៍ខាងក្រោម។ តើមានអ្វីខ្លះទៅ?
មានការស្រាវជ្រាវមួយបានបង្ហាញថា នៅពេលដែលអ្នកបំពេញការងារ ហើយមានអារម្មណ៍ស្មុគស្មាញខ្លាំង នោះអ្នកនឹងងាយកើតមានអាការៈលើសសម្ពាធឈាមណាស់។ ដូចនេះ អ្នកគួរតែរកពេលវេលាដើម្បីគេងថ្ងៃត្រង់បាន ព្រោះវាអាចជួយបញ្ចុះសម្ពាធឈាមអ្នកបាន។
នៅពេលដែលអ្នកអាចគេងថ្ងៃត្រង់ចំនួនកន្លះម៉ោង នោះបេះដូងអ្នកនឹងមិនងាយកើតមានបញ្ហាឡើយ ព្រោះការគេងថ្ងៃត្រង់នេះ អាចជួយការពារបេះដូងអ្នកឲ្យដំណើរការល្អ ថែមទាំងអាចមានកម្លាំងគ្រប់គ្រាន់ ដើម្បីប្រយុទ្ធបន្តទៀតផង។
នៅពេលដែលអ្នកគេងថ្ងៃត្រង់ មិនត្រឹមតែធ្វើឲ្យអ្នកអាចបំបាត់អារម្មណ៍នឿយហត់នោះទេ ថែមទាំងអាចបង្កើនការចងចាំអ្នកទៀតផង ដោយធ្វើឲ្យអ្នកមិនងាយភ្លេចភ្លាំងច្រើននោះទេ។
ប្រព័ន្ធការពាររាងកាយអ្នក នឹងអាចរឹងមាំជាងមុន នៅពេលដែលអ្នកមានទម្លាប់គេងថ្ងៃ។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយប្រឈមមុខនឹងជំងឺផ្សេងៗឡើយ ដោយសុខភាពអ្នកនឹងល្អខ្លាំងណាស់។
ប្រសិនជាអ្នកតែងតែមានអារម្មណ៍តានតឹង ស្មុគស្មាញ ហើយគិតច្រើន អ្នកអាចសាកល្បងគេងថ្ងៃបាន ព្រោះវាអាចជួយបណ្តេញអារម្មណ៍អាក្រក់ទាំងនេះចេញអស់ ដោយធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយឡើងវិញជាមិនខានឡើយ។ ដូចនេះ អ្នកគួរតែរក្សាទម្លាប់គេងថ្ងៃត្រង់នេះ ដើម្បីសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក៕
.png)
The Amazing Benefits of Napping for Women
After a woman takes a nap, she can experience surprising and remarkable benefits. That’s why, no matter how busy you are, you should try to make time for a short nap of 15 to 30 minutes to enjoy the following advantages. So, what are they?
Research has shown that when you are working and feeling very stressed, you are more likely to develop high blood pressure. Therefore, you should find time to nap, as it can help lower your blood pressure.
When you take a nap for about half an hour, your heart will be less likely to develop problems. Napping helps protect your heart, allowing it to function well and giving you enough strength to keep going.
Taking a nap doesn’t just relieve fatigue — it can also improve your memory, helping you to be less forgetful.
Your immune system becomes stronger when you develop a habit of napping. This helps protect you from various illnesses and keeps your health in excellent condition.
If you often feel stressed, overwhelmed, or overthinking, you should try taking a nap. It can drive away these negative feelings and refresh your mind, making you feel more energized. That’s why you should maintain the habit of napping — for both your mental and physical health.
0 comments:
Post a Comment