ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកម្តាយមានផ្ទៃពោះគួរតែប្រយ័ត្នក្នុងពេលងូតទឹក។ តើមានអ្វីខ្លះទៅ?
សីតុណ្ហភាពនៃទឹករបស់អ្នកមិនគួរខ្ពស់ពេកទេ ដោយស្ថិតក្នុងចន្លោះពី៣៥អង្សាសេ ដល់៣៨អង្សាសេ មិនគួរឲ្យលើសនឹងទេ ព្រោះទឹកដែលមានសីតុណ្ហភាពខ្ពស់ អាចធ្វើឲ្យអ្នកម្តាយវិលមុខ ថែមទាំងអាចធ្វើឲ្យកូនខ្វះអុកស៊ីសែន។ ជាហេតុដែលធ្វើឲ្យកូនអ្នកលូតលាស់មិនបានល្អឡើយ។ ចំណែកទឹកដែលមានសីតុណ្ហភាពទាបពេក នឹងអាចធ្វើឲ្យអ្នកម្តាយផ្តាសាយបាន។
ក្រោយពេលដែលអ្នកមានផ្ទៃពោះរួច អ្នកមិនគួរបន្តរក្សាទម្លាប់ត្រាំទឹកក្នុងអាងដើម្បីងូតទឹកឡើយ ព្រោះអាចនាំយកមេរោគចូលក្នុងរាងកាយអ្នកយ៉ាងងាយតាមរយៈស្បូន។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃជាខ្លាំង។ នៅពេលដែលអ្នកចូលទៅងូតទឹក អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ដោយគួរតែពាក់ស្បែកជើងចូលងូតទឹក ទើបអាចចៀសពីការរអិលបាន៕
Pregnant Mothers Should Be Careful of These Points When Bathing
Below are some precautions that pregnant mothers should keep in mind while bathing. What are they?
Water temperature: The water should not be too hot — ideally between 35°C and 38°C, and should not exceed this range. Water that is too hot may cause dizziness and reduce oxygen supply to the baby, which can affect the baby’s growth. On the other hand, water that is too cold may cause the mother to catch a cold.
Avoid soaking in the tub: After becoming pregnant, you should not continue the habit of soaking in a bathtub, as bacteria can easily enter the body through the womb, which may seriously affect the baby’s health.
Prevent slipping: When taking a shower, mothers should be extra careful and wear bathroom slippers to avoid slipping.
0 comments:
Post a Comment