ប្រទេសបារាំង ៖ យោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រះរាជអាជ្ញាទីក្រុងប៉ារីសបានប្រកាសថា លោក ប៉ាវែល ឌូរ៉ូវ (Pavel Durov) សហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនតេឡេក្រាម (Telegram) ត្រូវបានដាក់ស្ថិតក្រោមការស៊ើបអង្កេតជាផ្លូវការ នៅក្នុងប្រទេសបារាំង ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើឧក្រិដ្ឋកម្ម ដែលបានកើតឡើងនៅលើកម្មវិធីផ្ញើសារដ៏ពេញនិយមមួយនេះ។ គួររំលឹកថា ទំនាក់ទំនងរុស្ស៊ី និងបារាំង ដុ.នដាបកាន់តែខ្លាំង ក្រោយការចា.ប់ខ្លួនមេធំ Telegram។
ប្រភពដដែលបានបន្តថា លោក ប៉ាវែល ឌូរ៉ូវ អាយុ៣៩ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ ដោយដាក់ប្រាក់តម្កល់ចំនួន ៥លានអឺរ៉ូ ដែលស្មើនឹង ៥.៦លានដុល្លារអាមេរិក ប៉ុន្តែត្រូវស្ដិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ មិនតែប៉ុណ្ណោះ មហាសេដ្ឋីដើមកំណើតរុស្ស៊ី ដែលមានសញ្ជាតិបារាំង និងអារ៉ាប់រួមរូបនេះ ក៏ត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលីសបារាំងពីរដងមួយសប្តាហ៍ ហើយមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីទឹកដីបារាំងឡើយ។លោក ឌូរ៉ូវ ត្រូវបានឃុំខ្លួនជាលើកដំបូង នៅពេលមកដល់អាកាសយានដ្ឋាន Le Bourget ភាគខាងជើងទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍មុន ក្រោមដីកាបង្គាប់ទាក់ទង់បទល្មើសពាក់ព័ន្ធនឹងកម្មវិធីផ្ញើសារតេឡេក្រាម។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ព្រះរាជអាជ្ញាក្រុងប៉ារីសបានអះអាងថា លោក ឌូរ៉ូវ ត្រូវបានដាក់ស្ថិតក្រោមការស៊ើបអង្កេតជាផ្លូវការលើបទល្មើសដែលត្រូវបានចោទប្រកាន់ ដែលរួមមាន ការបរាជ័យក្នុងការគ្រប់គ្រងវេទិកាអនឡាញ ដែលបណ្តាលឱ្យមានការបើកប្រតិបត្តិការខុសច្បាប់ដោយក្រុមក្មេងទំនើង។ ការបដិសេធមិនទាក់ទងជាមួយអាជ្ញាធរ និង ការបរាជ័យដែលបណ្តាលឱ្យមានការចែកចាយរូបភាពបំពានផ្លូវភេទលើកុមារ។
នៅក្នុងប្រទេសបារាំង ការដាក់ស្ថិតក្រោមការស៊ើបអង្កេតជាផ្លូវការមិនមានន័យថា មានពិរុទ្ធ ឬចាំបាច់នាំឱ្យមានការកាត់ក្តីនោះទេ ប៉ុន្តែវាបង្ហាញថា ចៅក្រមពិចារណាថា តើមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបន្តនីតិវិធីស៊ើបអង្កេត ឬយ៉ាងណា?
លោក ឌូរ៉ូវ រហូតមកដល់ពេលនេះមិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈ អំពីការវិវត្តន៍ចុងក្រោយនៅឡើយទេ។ ខណៈមេធាវីរបស់គាត់បានអះអាងថា តេឡេក្រាម បានគោរពតាមគ្រប់បទប្បញ្ញត្តិឌីជីថលរបស់អឺរ៉ុប ហើយត្រូវបានសម្របសម្រួលទៅតាមស្តង់ដារដូចគ្នានឹងបណ្តាញសង្គមផ្សេងៗទៀត។ លោកបន្ថែមថា វាជារឿងមិនទំនងទាល់តែសោះក្នុងការអះអាងថា កូនក្តីរបស់លោកអាចជាប់ពាក់ព័ន្ធក្នុងអំពើឧក្រិដ្ឋកម្មដែលមិនពាក់ព័ន្ធនឹងគាត់ទាំងផ្ទាល់ ឬដោយប្រយោល។
បញ្ហារបស់លោក ឌូរ៉ូវ គឺជារឿងដែលមិនធ្លាប់មានពីមុនមក សម្រាប់ម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដែលត្រូវបានចាប់ខ្លួន ដោយសារតែរៀបនៃការប្រើប្រាស់កម្មវិធីរបស់ខ្លួន ហើយបញ្ហានេះ ក៏បានជំរុញឱ្យមានការជជែកដេញដោលយ៉ាងខ្លាំងក្លាលើអ៊ីនធឺណិតអំពីសេរីភាពនៃការបញ្ចេញមតិ និងការទទួលខុសត្រូវ៕ (ប្រភព ៖ BBC)
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់យើងខ្ញុំទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
សូម Credit ជូន https://kohsantepheapdaily.com.kh
បើកអាខោន ខ្មែរ 🇰🇭 និង 🇰🇷 កូរ៉េ W88! ✅💲📲
• បើកអាខោនផ្ទាល់: https://bit.ly/w88khmer8
• Telegram ID: @W88Cambodia
• លេខទូរសព្ទភ្ជាប់ Telegram: (855)10804201
• Telegram ID: https://t.me/W88cambodia
• Join Telegram Channel: https://t.me/w88khmer8
• Line ID: W88Cambodia
***
0 comments:
Post a Comment