Thursday, October 10, 2024

អភិបាលរដ្ឋ Florida ប្រកាសថា ហួសពេលហើយ ចំពោះអ្នកមិនជម្លៀសគេចពីព្យុះសង្ឃរា Milton

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី១០ខែតុលាឆ្នាំ២០២៤ អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រកាសថា ពេលវេលានៃការជម្លៀសដោយសុវត្ថិភាពចេញពីរដ្ឋនេះដើម្បីគេចព្យុះកំណាច Milton គឺបានកន្លងផុតទៅហើយ។

ត្បិតតែឥឡូវនេះ Milton បន្ថយកម្លាំងធ្លាក់មកជាព្យុះប្រភេទទី៣ក៏ពិតមែន ប៉ុន្តែឥទ្ធិពលរបស់វានៅតែខ្លាំង ហើយលោក DeSantis ព្រមានថា អ្នកណាដែលជម្លៀសមិនទាន់ពេល សូមមានការប្រុងប្រយ័ត្នខ្ពស់ឲ្យមែនទែន ព្រោះព្យុះនេះសាហាវណាស់ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

អ្នករដ្ឋ Florida រាប់លាននាក់ បានជម្លៀសចេញរួចទៅហើយ ដោយចរាចរណ៍តាមដងផ្លូវត្រូវកកស្ទះរាប់គីឡូម៉ែត្រ និងរាប់ម៉ោង ហើយសូម្បីតែស្ថានីយប្រេងឥន្ទនៈក៏លែងមានសាំងចាក់ឲ្យដែរ ដោយសារតម្រូវការខ្ពស់ពេក។

នៅពេលបន្ថយកម្លាំងមកត្រឹមប្រភេទទី៣ មហាព្យុះសង្ឃរា Milton នៅតែមានកម្លាំងខ្យល់ ១៩៣គីឡូម៉ែត្រក្នុងមួយម៉ោង ហើយទោះព្យុះនេះមិនទាន់មកដល់ក៏ដោយ ប៉ុន្តែគ្រាន់តែចំហាយរបស់វា បានបង្កការបំផ្លិចបំផ្លាញផ្ទះរាប់រយខ្នង ថែមទាំងបោកផ្តួលរំលំដើមឈើនិងបង្គោលភ្លើងរួចទៅហើយ។

ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី Joe Biden ក៏អនុម័តសំណើគ្រាអាសន្នជួយដល់រដ្ឋ Florida ផងដែរ ដោយប្រកាសដាក់ពង្រាយក្រុមជួយសង្គ្រោះរាប់ពាន់នាក់ ថែមទាំងឧទ្ធម្ភាគចក្រ និងយានជំនិះ ដើម្បីឈរជើងរង់ចាំធ្វើប្រតិបត្តិការជួយសង្គ្រោះជីវិតប្រជាជន។

សូមបញ្ជាក់ជាថ្មី ព្យុះកំណាច Milton នឹងវាយប្រហាររដ្ឋ Florida ពេញទំហឹងនៅថ្ងៃព្រហស្បតិ៍ ជាពិសេសផ្លូវរបស់ព្យុះនេះគឺចំទីក្រុង ​Tampa តែម្តង ខណៈអភិបាលក្រុង បញ្ជាក់ថា Milton គឺជាព្យុះសង្ឃរាកាចសាហាវបំផុតដែលទីក្រុង Tampa មិនធ្លាប់ជួបប្រទះសោះនៅក្នុងប្រវត្តិសាស្រ្តរយៈពេលជាង១០០ឆ្នាំ។

ព្យុះនេះកើតឡើតត្រឹម២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុះសង្ឃរា Helene វាយប្រហារភាគខាងត្បូងអាមេរិក សម្លាប់មនុស្សយ៉ាងតិច២២៥នាក់ ទូទាំងរដ្ឋ Florida, Georgia, South Carolina, Tennessee, Virginia និង North Carolina៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់យើងខ្ញុំទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

សូម Credit ជូន https://www.kampucheathmey.com

***
បើកអាខោន ខ្មែរ 🇰🇭 និង 🇰🇷 កូរ៉េ W88! ✅💲📲
• បើកអាខោនផ្ទាល់: https://bit.ly/w88khmer8
• Telegram ID: @W88Cambodia
• លេខទូរសព្ទភ្ជាប់ Telegram: (855)10804201
• Telegram ID: https://t.me/W88cambodia
• Join Telegram Channel: https://t.me/w88khmer8
• Line ID: W88Cambodia
***

0 comments:

Post a Comment