Thursday, October 10, 2024

អ្នកនាង អុឹម សុគន្ធា ៖ តើខ្ញុំធ្វើអី្វអ្នកឯងខ្លះ បានជាយំសោកដូចខ្ញុំធ្វើបាបខ្លាំងណាស់?


រឿងរ៉ាវនៃការដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកម្មវិធី Miss Grand International 2024 រហូតមកទល់ពេលនេះនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ខណ:ភាគីគ្រប់គ្រងរបស់ថៃនិងកម្ពុជា បន្តការឆ្លើយឆ្លងគ្នាលើកហេតុផលរៀងៗខ្លួន។

ជាមួយគ្នានេះទៀតសោត នៅព្រឹកថ្ងៃទី០៨ខែតុលានេះ អ្នកនាង អុឹម សុគន្ធា បានចេញមុខឆ្លើយតប នឹងចោទសួរដល់ Miss Grand Thailand ដែលយំសោកថា “តើខ្ញុំធ្វើអី្វអ្នកឯងខ្លះមកដល់ប្រទេសកម្ពុជា បានជាអ្នកយំសោកដូចខ្ញុំធ្វើបាបខ្លាំងណាស់?”។

អ្នកនាង អុឹម សុគន្ធា អគ្គនាយិការ និងជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia នៅតែបង្ហាញការខកចិត្តជាខ្លាំងចំពោះការមើលងាយ និងមិនឲ្យតម្លៃមកលើក្រុមការងាររបស់អ្នកនាង ក៏ដូចជាប្រជាជនកម្ពុជាដែលបានខិតខំអស់ពីកម្លាំងចិត្ត។

អ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia រូបនេះបានលើកជាសំណួរថា តើអ្នកនាងបានធ្វើអ្វីខ្លះដាក់បវរកញ្ញាថៃរូបនោះ បានជាយំសោកដូចអ្នកនាងធ្វើបាបខ្លាំងណាស់បែបនេះ? ទាំងដែលការទទួលស្វាគមន៍ក្រុមបវរកញ្ញា និងក្រុមការងារ​ MGI សម្រាកសុទ្ធតែសណ្ឋាគារផ្កាយ ៥ ខណៈអាហារមួយពេល អស់ដល់រាប់ពាន់ដុល្លារឯណោះ។

ទាក់ទងនឹងរឿងនេះដែរ មហាជននិងអ្នកតាមដានវិស័យបវរកញ្ញានៅកម្ពុជា បានសម្តែងការហួសចិត្តនិងសង្វេគចិត្តជាខ្លាំង ខណ:ដែលឃើញនាង Lin Malin ដែលជា Miss Grand Thailand ចេញសម្តែងបង្ខូចកិត្តិយសដល់កម្ពុជា។ គេឃើញនាង Malin ពេលដល់ទឹកដីកំណើត(ថៃ) វិញភ្លាមៗនោះ នាងបានសម្រក់ទឹកភ្នែកដើរតួកម្សត់នៅព្រលានយន្តហោះ ដោយបាននិយាយបំភ្លៃពីការពិតពេលខ្លួននៅប្រទេសកម្ពុ ជាប៉ុន្មានថ្ងៃកន្លងទៅ។

នាង Lin Malinបាននិយាយលាបពណ៌ថាបវរកញ្ញាទាំងអស់សោកស្ដាយណាស់អាហារដែលដាក់នៅលើទូកមានពងមាន់មានដង្កូវនៅខាងក្នុង ហើយគ្មានអ្នកណាអាចញ៉ាំបានដូច្នេះមានតែសណ្តែកដីនិងទឹកសុទ្ធ គ្រប់គ្នាសោកស្ដាយខ្លាំងណាស់ហើយដោយសា រតែមានពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះឡើងចុះគ្រប់គ្នាក៏ចេញទៅប៉ុន្តែពេលមានរឿងកើតឡើងវាមិនអាចទទួលយកបាន។នាងថាទូកធ្វើពីឈើនោះមិនដឹង​ថា​អាច​ទប់​ទម្ងន់​បាន​ប៉ុន្មានទេផ្លូវ​ដើរ​ចុះ​ពីទូក​អាចធ្វើឱ្យគ្រោះថ្នាក់ណាស់៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់យើងខ្ញុំទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

សូម Credit ជូន https://www.kampucheathmey.com


***
បើកអាខោន ខ្មែរ 🇰🇭 និង 🇰🇷 កូរ៉េ W88! ✅💲📲
• បើកអាខោនផ្ទាល់: https://bit.ly/w88khmer8
• Telegram ID: @W88Cambodia
• លេខទូរសព្ទភ្ជាប់ Telegram: (855)10804201
• Telegram ID: https://t.me/W88cambodia
• Join Telegram Channel: https://t.me/w88khmer8
• Line ID: W88Cambodia
***

0 comments:

Post a Comment