រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានស្នើបញ្ចប់ការជជែកតតាំងគ្នា ពាក់ព័ន្ធនឹងប្រធានបទ Gumball 3000 ។ ការស្នើរបស់សម្តេចធិបតី បន្ទាប់ពីមានការជជែកគ្នារបស់សាធារណៈជនមួយ ពិសេសនោះប្អូនស្រី កន្និដ្ឋា (The Kanitha Show) ។
យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានលើកឡើងយ៉ាងដូច្នេះថា៖« ខ្ញុំបានឃើញហើយនូវវីឌីអូរបស់ប្អូន និងសូមអរគុណ ។ ខ្ញុំមិនបានប្រកាន់ខឹងនឹងប្អូនស្រីនោះទេ ព្រោះការបញ្ចេញមតិរបស់ប្អូនស្រីពាក់ព័ន្ធនឹងកម្មវិធី Gumball 3000 គឺបង្ហាញពីការព្រួយបារម្ភដែលកម្មវិធីនេះអាចប៉ះពាល់ដល់តម្លៃវប្បធម៌របស់ខ្មែរយើង និងប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋក្រីក្រ ។ ខ្ញុំសូមបញ្ជាក់ប្រាប់ប្អូនស្រីថា ការរៀបចំទទួលក្រុមប្រតិភូ Gumball 3000 គឺជាការផ្ដួចផ្ដើមគំនិតរបស់វិស័យឯកជនកម្ពុជា ដែលចង់ទាញយកឱកាសដែលកម្មវិធី Gumball 3000 ឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញបន្ថែមឲ្យពិភពលោកបានឃើញអំពីសុខសន្តិភាព ស្ថិរភាព ភាពស្រស់ស្អាត របស់ប្រទេសកម្ពុជា ភាពរួសរាយ រាក់ទាក់ ទន់ភ្លន់របស់ប្រជាជនខ្មែរយើងក៏ដូចជា ស្គាល់វប្បធម៌ សិល្បៈ និងសម្បត្តិបេតិកភណ្ឌដែលដូនតារបស់យើងបានកសាង ។
សម្តេចធិបតី បានលើកឡើងទៀតថា ក្រៅពីនោះក៏មានរៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការកៀរគរថវិកា ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរដែលផ្ដល់ផលប្រយោជន៍ផ្ទាល់សម្រាប់កូនចៅប្រជាពលរដ្ឋយើងក្នុងការថែទាំ និងព្យាបាលសុខភាព ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានបន្ថែមថា រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធបានផ្ដល់ការគាំទ្រចំពោះការរៀបចំកម្មវិធីនេះដោយគិតគូរទាំងជ្រុងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការការពារតម្លៃនៃវប្បធម៌របស់យើង ជាពិសេសការគោរពនៅក្នុងតំបន់ប្រាសាទអង្គរវត្ត ។
សម្តេចធិបតីបានគូសបញ្ជាក់ថា៖« ជាការពិតណាស់មានការយល់ឃើញ និងបញ្ចេញទស្សនៈខុសគ្នាចំពោះការរៀបចំកម្មវិធីនេះ ហើយវាមិនមែនជាបញ្ហាទេ ចំពោះការបញ្ចេញទស្សនៈខុសគ្នានោះ ។ អ្វីដែលខ្ញុំសោកស្តាយ គឺថា ការបញ្ចេញទស្សនៈខុសគ្នាចំពោះកម្មវិធីនេះបានក្លាយទៅជាប្រធានបទដែលនាំឱ្យបងប្អូនខ្មែរយើងជជែកតតាំងគ្នា រហូតឡើងកំដៅខ្លាំងលើសពីការចាំបាច់» ។
សម្តេចថា ៖ Gumball 3000 បានឆ្លងចេញពីប្រទេសកម្ពុជាច្រើនថ្ងៃទៅហើយ នៅឡើយការជជែកតតាំងគ្នាយកចាញ់ឈ្នះមិនទាន់ចប់ពាក់ព័ន្ធប្រធានបទនេះ ។ ខ្ញុំគិតថា ល្មមដល់ពេលបញ្ចប់ការជជែកតតាំងគ្នាពាក់ព័ន្ធនឹងប្រធានបទនេះហើយ ហើយយើងនាំគ្នាអបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរក្នុងសម័យសន្តិភាព ។ ខ្ញុំសូមអរគុណប្អូនស្រីដែលបានយល់អំពីគោលបំណងនៃការរៀបចំទទួលកម្មវិធី Gumball 3000 នៅកម្ពុជា ទោះជាការរៀបចំមានទិដ្ឋភាពខ្លះមិនស្របជាមួយនឹងគំនិតរបស់ប្អូនក៏ដោយ ។ សូមជូនពរប្អូន និងក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង» ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់យើងខ្ញុំទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
សូម Credit ជូន https://kohsantepheapdaily.com.kh/
***
បើកអាខោន ខ្មែរ 🇰🇭 និង 🇰🇷 កូរ៉េ W88! ✅💲📲
• បើកអាខោនផ្ទាល់: https://bit.ly/w88khmer8
• Telegram ID: @W88Cambodia
• លេខទូរសព្ទភ្ជាប់ Telegram: (855)10804201
• Telegram ID: https://t.me/W88cambodia
• Join Telegram Channel: https://t.me/w88khmer8
• Line ID: W88Cambodia
***
0 comments:
Post a Comment