Friday, September 27, 2024

អ្នកបើក​ឡានបុ.ក​អ្នក​ដំណើរស្លា.ប់​៤នាក់ ក្រោម​ស្ពាន​ឫស្សីកែវ ត្រូវតុលាការសម្រេចហើយ​ | W88 Cambodia | W88 Khmer

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ប្រកាស​សាលក្រម​ផ្តន្ទា​ទោ សជន​ជាប់ចោទ​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់ នឹង​របួស​អ្នក​ដទៃ នៅ​ចំណុច​ស្ពាន​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជ​ម្រា ប​ជូន​ដល់​សាធារណជន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២ ៤​នេះ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកា ស​ជា​សាធារណៈ​នូវ​សាលក្រម​ព្រហ្មទណ្ឌ​លេខ ៣៨៦៧” វ “​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៤៩០ ចុះ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៤ បាន​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ នាង សំ​អូន ភេទ​ប្រុស អាយុ​៥៦ ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​០៥ ឆ្នាំ នឹង​ពិន័យ​ជា​ប្រាក់​ចំនួន ២០ ០០០ ០០០ (​ម្ភៃ​លាន​)​រៀល ពី​បទ​.​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​បង្ក​គ្រោះថ្នាក់​បណ្តាល​ឲ្យ​ស្លាប់ នឹង​របួស​អ្នក​ដទៃ ប្រព្រឹត្ត​នៅ​ចំណុច​ស្ពាន​ឬ​ស្សី​កែវ ប្រសព្វ​ផ្លូវជាតិ​លេខ​៥ នឹង​ស្ពាន​ឬ​ស្សី​កែវ​ថ្មី ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំ​ពេ ញ កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៤ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង នឹង​ផ្តន្ទាទោស​តាម​មាត្រា ៨៣ កថាខណ្ឌ​ទី​២ ចំ ណុ​ច ខ ចំណុច គ និង​មាត្រា ៨៥ កថាខណ្ឌ​ទី​២ ចំណុច ខ ចំណុច គ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។

(​មាត្រា​៨៥-​ជន​ណា​បើកបរ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប្បញ្ញតិ​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ​បណ្តាល​ឲ្ស្លា​ប់​អ្នក​ដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣ ឆ្នាំ នឹង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​ទៅ​១៥ លាន​រៀល និង​អាច​ត្រូវ​ផ្តន្ទាទោស​ដោយ​ទោស​បន្ថែម​មួយ​ឬ​ច្រើន ដូច​មាន​ចែង​ក្នុង​មាត្រា ៥៣ “​ប្រភេទ​នៃ​ទោស​បន្ថែម​” នៃ​ក្រមព្រហ្មទណ្ឌ ។

អំពើ​ល្មើស​ខាងលើ​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២ ឆ្នាំទៅ ៥ ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី​១០ លឿន​ទៅ ២៥ លាន​រៀល កាលបើ​អំពើ​នេះ​បាន​ប្រព្រឹត្ត​ក្នុង​ករណី​ណាមួយ​ដួច​ខាងក្រោម ៖

ក​-​បើកបរ​ដោយ​គ្មាន​បណ្ណ​បើកបរ ឬ​មាន​បណ្ណ​បើកបរ​តែ​មិន​ត្រឹមត្រូវ​តាម​ប្រភេទ​យានយន្ត ។
ខ​.-ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ដោយ​មាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី​០,៤០​មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ខ្យល់ ឬ​ចាប់ពី​០,៨០​ក្រាម​ក្នុង​មួយ​លី​ត្រ​ឈាម​ឡើង​ទៅ ។
គ​.-បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ច្រើន​នាក់ ។

ឃ​-​រត់​គេ​ចខ្លួន​​ពី​កន្លែង​កើតហេតុ ក្នុង​គោលបំណង​គេចវេស​ពី​ការ​ទទួលខុសត្រូវ ។
ចំពោះ​បទល្មើស​ដែល​មាន​ចែង​ក្ន​ង​មាត្រា​នេះ ទោស​បន្ថែម​ដូច​តទៅ​នេះ​អាច​ត្រូវ​បាន​ប្រកាស ៖

១-ហាមឃាត់​ចំពោះ​ការ​ប្រកប​វិជ្ជាជីវៈ កាលបើ​បទល្មើស​នេះ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ ឬ​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រកប​វិជ្ជាជីវៈ​នេះ​ជា​ស្ថាពរ ឬ​សម្រាប់​រយៈពេល​៥ ឆ្នាំ​យ៉ាងច្រើន​) ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ សូម​បញ្ជាក់​ជូន​ថា ករណី​នេះ ទោះបីជា​ដើមបណ្តឹង​រដ្ឋប្បវេណី​ទាំងអស់​បាន​ទទួល​សំណង និង​ដក​ពាក្យបណ្តឹង​រួច​ហើយ​ក៏​ដោយ ក៏​ចៅក្រម​ជំនុំជម្រះ​បាន​ប្រកាស​ទោស​ដាក់​ពន្ធនាគារ ក្នុង​កម្រិត​អតិបរមា​នៃ​ទោស​ដែល​ច្បាប់​បាន​កំណត់ និង​បាន​ប្រកាស​ទោស​បន្ថែម​លើ​ជនជាប់ចោទ​ឈ្មោះ នាង សំ​អូន ដោយ​ហាមឃាត់​ចំពោះ​ការ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​រយៈពេល ៥​ឆ្នាំ បន្ទាប់​ពី​បាន​អនុវត្ត​ទោស​ចប់​ក្នុង​ពន្ធ​នាគារ ។ សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ។


សូម​ជម្រាប​ថា លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំ ពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ២៣ ខែមករា ឆ្នាំ​២០២៤ បាន​ថ្លែង​ឲ្យ​ដឹង​ថា ជន​បង្ក​ដែល​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង បណ្តាល​ឲ្យ​បុក​ស្លាប់​អ្នក​ដទៃ​ចំនួន​៤ នាក់ និង​រង​របួសធ្ងន់​ស្រាល​ចំនួន ៣​នាក់ ត្រូវ​សមត្ថកិច្ច​បញ្ជូន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី

សំណុំរឿង​ខាងលើ​នេះ​បាន​ស្ថិត​នៅ​លោក ឆាយ ហុង ព្រះ រាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការ​ស៊ើបសួរ ។ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ តំណាង​អយ្យការ​បាន សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ រួច​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន ។

សូម​រម្លឹក​ថា កាលពី​វេលា​ម៉ោង​៦ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២០ ខែ មក​រា ឆ្នាំ​២០២៤ កន្លង​ទៅ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​០៤ នាក់ ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ នៅ​កន្លែង​កើតហេតុ និង​៤ នាក់ ទៀត​រង​របួសធ្ងន់​ស្រាល ត្រូវ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ដែល​ករណី​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​បុរស​ម្នាក់​បើករថយន្ដ​ម៉ាក Ford Ranger ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AZ-5854 បុក​រះ​ម៉ូតូ​នឹង​រថយន្ដ​ជា​ច្រើន​គ្រឿង នៅ​ក្រោម​ស្ពាន​អាកាស​ឬ​ស្សី​កែ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ពេល​កើតហេតុ ជន​បង្ក​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​គឺ​ឈ្មោះ នាង សំ​អូន ភេទ​ប្រុស អាយុ​៥៦ ឆ្នាំ មុខ របរ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ទីលំនៅ​ផ្ទះ​លេខ​៤០A ផ្លូវ​លេខ​២១០ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ ។

ក្រោយ​ឃាត់ខ្លួន​សមត្ត​កិច្ច​បាន​នាំ​ជនសង្ស័យ​យក​សាកសួរ នៅ​ការិយាល័យ​ជំនាញ​ចរាចរ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​សមត្ត​កិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​នេះ បណ្តាល​មក​ពី​អ្នកបើកបរ​បើក​ក្នុង​ល្បឿន​លឿន ធ្វេសប្រហែស រួម​ទាំង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ដែល​មាន​អត្រា​កំរិត​ជាតិ​អាកុល​០.៥៤​មី​លី​ត​ខ្ស​ល់ ពោល​គឺ​ស្រវឹង​បាត់បង់​ស្មារតី​រួច​ទៅ​ហើយ ។ ជន​បង្ក​បាន​បើករថយន្ត​បុក​រះ​រថយន្ត​ច​២គ្រឿង ៖

-​រថយន្ត​ម៉ាក Lexus NX២០០T ១​គ្រឿង និង​រថយន្ត​ម៉ាក Toyota Vitz ។
-ម៉ូតូ​ចំនួន​៤​គ្រឿង ៖
-ម៉ូតូ​ម៉ាក Honda Click ១​គ្រឿង
-ម៉ូតូ​ម៉ាក Honda Beat ១​គ្រឿង
-ម៉ូតូ​ម៉ាក Honda Dream ១​គ្រឿង
-ម៉ូតូ​ម៉ាក Honda Scoopy) ១​គ្រឿង ។

បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​នៅ​កន្លែង​កើតហេតុ ៤​នាក់ (​ស្រី​៣​នាក់​) និង​រង​របួសធ្ងន់​ស្រាល​៤​នាក់ ត្រូវ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​មែ​ត្រ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់យើងខ្ញុំទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

សូម Credit ជូន https://kohsantepheapdaily.com.kh/

***
បើកអាខោន ខ្មែរ 🇰🇭 និង 🇰🇷 កូរ៉េ W88! ✅💲📲
• បើកអាខោនផ្ទាល់: https://bit.ly/w88khmer8
• Telegram ID: @W88Cambodia
• លេខទូរសព្ទភ្ជាប់ Telegram: (855)10804201
• Telegram ID: https://t.me/W88cambodia
• Join Telegram Channel: https://t.me/w88khmer8
• Line ID: W88Cambodia

***

0 comments:

Post a Comment