Thursday, May 14, 2020

កាំភ្លើងមាសប្រភេទ AR-15 ជាអាវុធខុសច្បាប់

បុរសជនជាតិម៉ិកស៊ីកូម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនពីបទកាន់កាប់កាំភ្លើងមាសប្រភេទ AR-15 មួយដើមជាលក្ខណៈឯកជនដោយគ្មានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរ។ បុរសដែលបានប្រើប្រាស់កាំភ្លើងដោយខុសច្បាប់រូបនេះមានឈ្មោះថា El Yori ជាបងធំដ៏មានឥទ្ធិពលម្នាក់របស់ក្រុមអ្នកលេងសង្គមងងឹតនៅក្នុងរដ្ឋ Puebla ភាគខាងត្បូងប្រទេសម៉ិកស៊ីកូ។ ការចាប់ខ្លួនេះត្រូវបានធ្វើឡើងក្រោយមានស្រ្តីជាសមាជិកក្រុមអ្នកលេងម្នាក់មានឈ្មោះថា La Catrina អាយុ ២១ ឆ្នាំ បានថតរូបដោយមានកាន់កាំភ្លើងមាសនេះបង្ហោះពេញបណ្តាញសង្គម។











យ៉ាងណាក្តី ក្រោយការស៊ើបអង្កេតប៉ូលិសម៉ិកស៊ីកូអាចឃាត់ខ្លួនលោក El Yori មុនគេព្រោះគាត់ជាម្ចាស់កាំភ្លើង ហើយការឃាត់ខ្លួនបុរសរូបនេះប៉ូលិស ក៏បានរឹបអូសយកគ្រឿងញៀនចំនួន ៣៨ កញ្ចប់តូចបន្ថែមទៀតផងដែរ។ ដោយឡែក នាង La Catrina ត្រូវបានប៉ូលិសជំនាញបង្ហើបឲ្យដឹងថា គឺជាអ្នកគ្រប់គ្រងលុយ និងលាងលុយកខ្វក់ដ៏សកម្មម្នាក់នៅក្នុងចំណោមក្រុមអ្នកលេងផងដែរ។ រហូតមកទល់នឹងពេលនេះលោក El Yori ត្រូវបានបញ្ជូនខ្លួនទៅតុលាការដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់ ខណៈប៉ូលិសជំនាញកំពុងបន្តការស៊ើបអង្កេតដើម្បីឈានទៅចាប់ខ្លួនជនខិលខូចដែលជាសមាជិកក្រុមអ្នកលេងខាងលើនេះជាបន្តទៀត។

ប្រភព៖​ខ្មែរណូត

0 comments:

Post a Comment