ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា អ្នកព្យាបាលជាសះស្បើយពីជំងឺ កូវីដ-១៩ មានចំនួន ០៥បន្ថែមទៀត ដែលធ្វើអោយអ្នកជាសះស្បើយសរុបកើនដល់៥៨នាក់ (ស្មើនឹង ៥០.៤៣% ធៀបទៅនឹងចំនួនអ្នកមានវីរុស កូវីដ-១៩ ទាំងអស់នៅកម្ពុជា)។ ក្នុងនោះដែរក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៥ករណី។
គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក។
ប្រភព៖ https://khmernote.com.kh/news/81344
0 comments:
Post a Comment