Wednesday, April 8, 2020

កម្ពុជា វិជ្ជមានថ្មី កូវីដ-១៩ ចំនួន ២នាក់បន្ថែមទៀត សរុបកើនដល់ ១១៧ ករណីហើយ

ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៧ករណី។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក ហើយរដ្ឋាភិបាលក៏បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំ និងតម្រូវអោយបុគ្គលិកស្ថាប័នរដ្ឋនិងឯកជន ធ្វើការធម្មតា ដោយនឹងលើកថ្ងៃឈប់ទៅពេលក្រោយវិញ។




ប្រភព៖ https://khmernote.com.kh/news/81586

0 comments:

Post a Comment