Saturday, April 4, 2020

អ្នកនាង Pink និងកូនមានផ្ទុកមេរោគ កូវីដ ១៩

តារាចម្រៀង Alecia Beth Moore ដែលយើងស្គាល់ទូទៅថា Pink បានបង្ហើបឱ្យដឹងថា គាត់និងកូនប្រុសអាយុ ៣ឆ្នាំ ឈ្មោះ Jameson បានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19។ តារាចម្រៀងវ័យ ៤០ឆ្នាំរូបនេះ បានបង្ហោះនៅលើបណ្តាញសង្គម Instagram ដើម្បីចែករំលែករូបថតផ្អែមល្ហែមជាមួយកូនប្រុសរបស់នាង ជាមួយនឹងចំណងជើងខ្លីមួយអំពីការធ្វើរោគវិនិច្ឆ័យរបស់ពួកគេ មុនពេលរិះគន់រដ្ឋាភិបាលអាមេរិកចំពោះកង្វះការធ្វើតេស្ត។





គាត់ចាប់ផ្តើមដោយសរសេរថា៖«ពីរសប្តាហ៍មុនកូនប្រុសអាយុ ៣ឆ្នាំ របស់ខ្ញុំ Jameson និងខ្ញុំ បង្ហាញរោគសញ្ញានៃវីរុស COVID-19។ សំណាងល្អគ្រូពេទ្យរបស់យើងបានការធ្វើតេស្តឱ្យយើង ហើយខ្ញុំបានតេស្តវិជ្ជមាន។ គ្រួសារខ្ញុំនៅដាច់ដោយឡែកនៅឯផ្ទះ ហើយយើងបន្តធ្វើដូច្នេះក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ តាមការណែនាំរបស់វេជ្ជបណ្ឌិត។ ទើបតែពីរបីថ្ងៃមុននេះយើងត្រូវបានសាកល្បងតេស្ដសាជាថ្មី ហើយឥលូវនេះយើងប្រែជាអវិជ្ជមានវិញហើយ»។
ខណៈជាជនរងគ្រោះម្នាក់ដែលត្រូវបានវីរុស COVID-19 យាយី Pink បានសន្យាផ្តល់ជំនួយសប្បុរសទឹកប្រាក់ចំនួន ១លានដុល្លារ សម្រាប់ជំនួយវេជ្ជសាស្ត្រ ដើម្បីរំលឹកគុណចំពោះម្តាយគាត់គឺ Judy Moore ដែលជាគិលានុបដ្ឋាយិកាក្នុងបន្ទប់សង្គ្រោះបន្ទាន់ ធ្វើការបម្រើសុខភាពអស់រយៈពេល ១៨ឆ្នាំមកហើយ។

0 comments:

Post a Comment