Tuesday, April 7, 2020

សហរដ្ឋអាមេរិកកើនដល់ជាង ១០,០០០នាក់ ខណៈឆ្លងសរុប ៣៥០,០០០នាក់

សហរដ្ឋអាមេរិក ចំនួនអ្នកស្លាប់ផ្លូវការដោយសារវីរុស COVID-19 កើនឡើងដល់ ១០,០០០នាក់ ពោលគឺមានចំនួន ១០,១៨៤នាក់ បន្ទាប់ពីទីក្រុងញូវយ៉កបានប្រកាសពីចំនួនចុងក្រោយរបស់ខ្លួនកាលពីថ្ងៃច័ន្ទ ហើយចំនួនអ្នកឆ្លងគឺច្រើនជាង ៣៥០,០០០នាក់។ ទោះយ៉ាងណាលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែមានភាពសុទិដ្ឋិនិយមជាងមុនអំពីវីរុសកូរ៉ុណា ដោយនិយាយកាលពីថ្ងៃអាទិត្យថា៖“យើងនឹងចាប់ផ្តើមមើលឃើញពន្លឺ នៅចុងបញ្ចប់នៃផ្លូវរូងក្រោមដី”។

បើតាមរ៉យទ័របាននិយាយថា ចំនួនអ្នកស្លាប់របស់សហរដ្ឋអាមេរិក ដែលបានកើនឡើងដល់ជាង ១០,០០០នាក់ កាលពីថ្ងៃច័ន្ទ ត្រូវបានហក់ឡើងយ៉ាងលឿនដេញតាមពីក្រោយប្រទេសអ៉ីតាលី និងអេស្បាញ ដែលជាប្រទេសមានអ្នកស្លាប់ច្រើនបំផុតដោយសារ COVID-19 ដោយអ៉ីតាលីមានការស្លាប់ជិត ១៦,០០០នាក់ និងអេស្បាញមានការស្លាប់ ប្រហែលជា ១២,៥០០នាក់។





ប្រភព៖​ https://khmernote.com.kh/news/81327

0 comments:

Post a Comment